ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកជំងឺ​​​​មហារីកសុដន់ ​​អាចបង្កក ​​ពងអូវុលរបស់​​​ខ្លួន ដោយមិនចាំបាច់ពន្យារការ​ព្យាបាល​​​ដោយគីមីសាស្រ្ត

​​​​​ស្ត្រីដែល​ទទួល​​​រោគវិនិច្ឆ័យ​​​នៃជំងឺមហារីកសុដន់​​​​​អាចរកលៃលក​ពេលដើម្បី​​បង្កកពងអូវុល ​និង​​អំប្រ៊ីយ៉ូ ​​របស់ខ្លួន ដោយ​មិនមានការភ័យខ្លាច​​​ដល់ការអូស​បន្លាយ​​ពេលព្យាបាល​​​ជំងឺមហារីក​របស់ខ្លួន។ ​​នេះបើ​យោងតាមការសិក្សាស្រាវជ្រាវ​​​​នៅឯសាកលវិទ្យាល័យ​​​​The University of California , San Francisco ឬហៅកាត់ថា UCSF ។

​​​ក្រុមអ្នក​​សិក្សាស្រាវជ្រាវ​​​ដែលបានរាយការណ៍​​ពី​ការរកឃើញ​​​របស់ខ្លួន​នៅក្នុងកាសែតមួយ​ចុះផ្សាយ​​​​​កាលពីថ្ងៃសៅរ៍ Human Reproduction បានជួយ​អភិវឌ្ឍ​​​នូវបច្ចេកទេសនៃការ​រក្សាទុក​ការបង្កកំណើត​​​​​បានឆាប់រហ័ស​​​ជាងពេលមុន ដែលអាច​​សម្រេចបាន​​​​ក្នុងរយៈពេល​២សប្តាហ៍​​​​ ហើយអ្វីដែល​​​ធ្លាប់កាលពី​មុនមក​ត្រូវប្រើពេល​១ខែឬ​​​យូរជាងនេះ។

​​​​​លោក Mitchell Rosen សាស្រ្តាចារ្យ​​រង​នៅសាកល​វិទ្យាល័យ UCSF និងជាអ្នកដឹកនាំ​ធ្វើការស្រាវជ្រាវ​​​​បាននិយាយថា លោកបាន​​​ទទួលរា៉ប់រង​​​​ធ្វើការសិក្សា​ស្រាវជ្រាវ​​​ ពីព្រោះថា ​​ក្រុមវេជ្ជបណ្ឌិត​​​​ផ្នែកជំងឺមហារីក​​​​បានប្រែក្លាយទៅជា​​​​មានការរួញរាក្នុងចិត្ត ក្នុងរយៈ​ពេល​​​ប៉ុន្មានឆ្នាំ​មកនេះ ដើម្បី​​​ប្រាប់ដល់​​​អ្នកជំងឺរបស់​ខ្លួន សម្រាប់​​ការបង្ការទុក​​ការបង្កកំណើត​​​​ដោយមិន​ចាំបាច់​ភ័យខ្លាច​ថា នាំឲ្យ​​​​មានការពន្យារពេល​​ធ្វើការ​ព្យាបាលជំងឺ ដែល​​កាន់តែ​​​​រុករាក​ទន្ទ្រាន​​ដោយគីមី​សាស្រ្តនោះ។

​​​​​ថ្វីបើយ៉ាងដូច្នេះក្តី ​ក៏អ្នកឯកទេស​​​ផ្នែក​​​​បង្កកំណើត​​​​​នាពេលនេះអាច​​​ប្រមូល​យកពងអូវុល​​​​បានក្នុងរយៈ​ពេល​តិចតួច​​ត្រឹមតែ២សប្តាហ៍​​​​​ដោយប្រើវិធីធ្វើឲ្យភ្ញោច​​​​ដល់​​សម្បុកពង​ ដោយ​​មិនត្រូវរង់ចាំ​​ដល់ពេលដែល​​ស្ត្រីមកវដ្តរដូវ ទើប​​​​ភ្ញោចដល់សម្បុកពង​​អូវែរ​​​ឲ្យបញ្ចេញ​​​​​ពងអូវុល​​មកនោះទេ។ ​​ពីមុននោះវិញ​​​បច្ចេកទេសនេះ ​​ត្រូវបាន​អភិវឌ្ឍ​​ដោយគ្រូពេទ្យ​​​​លៃលក​​ពេលវេលា​​​​​រង់​ចាំរហូតដល់ស្ត្រីមានវដ្ត​​​​រដូវប្រចាំខែ មានន័យថា ​​ត្រូវ​រង់ចាំ​រយៈពេល​ពី៤​ដល់ទៅ៦សប្តាហ៍ ដើម្បី​​​ប្រមូល​​យកពងអូវុល៕
Xinhua



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684