ព័ត៍មានទាន់​ហេតុការណ៏
Search

ទេព បូ​ព្រឹក្ស ចេញមុខ​ការពារ G-Devith ក្រោយពី​មានការ​រិះគន់​ជា​ក្រពើ​វង្វេង​បឹង

​ភ្នំពេញ​ ៖​ តារាចម្រៀង ​Original Song របស់​ផលិតកម្ម​ហង្ស​មាស ​លោក ងួន ចាន់​ដេវីត ហៅ G-Devith ថ្មីៗ​នេះ​ត្រូវ​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ម្ចាស់ ​Account Facebook ម្នាក់ ​ដោយបានចោទថា​ ជា​តារាចម្រៀង​ភ្លេច​កំណើត​ដើម​។

​ទន្ទឹមគ្នា​នៃ​ការរិះគន់​នេះដែរ​ ភ្លាមៗ​នោះ​សាមីខ្លួន G-Devith ក៏បាន​ចេញមុខ​ប្រតិកម្ម​ និង​បញ្ជាក់​រួចម្តង​ហើយ ​ថា​ខ្លួន​ពុំមែន​ជា​មនុ​ស្សមាន​ច​រិត​ដូច​ការចោទប្រកាន់​នេះឡើយ​ ពោល គឺគ្រាន់តែ​ជាការប្រឌិត​រឿង​ប៉ុណ្ណោះ​ ខណៈ​កញ្ញា ទេព បូ​ព្រឹក្ស ក៏បាន​ចេញមុខ​ប្រតិកម្ម​ការពារ​តារា​ប្រុសរូបនេះ​ផងដែរ​។

​កញ្ញា ទេព បូ​ព្រឹក្ស បាន​និយាយថា ធ្វើ​មនុស្ស​ដែលមាន​ចិត្តល្អ​ កុំ​ដើរ​តែ​បង្ករឿង ​បង្កបញ្ហា​ដល់អ្នកដទៃ​ ឈឺក្បាល​នឹង​រឿង​អ្នកដទៃ​។ ដូច​ Devith គាត់​មាន​មនុស្ស​ស្រលាញ់​ចូលចិត្ត​គាត់ ​គាត់មិនដែល​និយាយ​អាក្រក់​ពី​អ្នកណា មិនចេះ​និយាយ​យករួចខ្លួន​ យក​ត្រូវ​តែឯង​ ក៏​មិនចេះមានចិត្ត​ច្រណែន​អ្នកដទៃ មានតែ​ចិត្ត​ធ្វើការ​ងារ​សប្បុរសធម៌​ មួយថ្ងៃៗ​គាត់​អង្គុយតែ​ធ្វើការងារ​ ខំ​រិះរក​ និង​បង្កើត​អី្វ​ដែល​ថ្មីៗ​តាម​ដែល​នាង​ខ្ញុំ​ធ្លាប់​ធ្វើការ​រួមគ្នា​មក។

​កញ្ញា ទេព បូ​ព្រឹក្ស បាន​និយាយទៀតថា ចេះតែ​បង្កើត​បញ្ហា​មិនចេះចប់ ​រឿង​ចាស់​យកមក​បង្កើតជារឿង​ថ្មី​ ក្នុង​គោលបំណង​អី​?​ ហើយ​និយាយ​រឿង​គុណ​ស្រ័យ​ បើ​មួយ​ថ្ងែៗ​គិតតែ​ពី​រម្លឹក​គុណនោះ​ ទោះ​មួយជីវិត​ក៏​អ្នក​សង​មិន​អស់​ដែរ ​ចាំ​ថា​គ្មាន​មនុស្ស​ល្អ​ណា​ធ្វើ​គុណ​ហើយ​ចង់បាន​គុណ​ពី​គេ​ទេ ​មនុស្ស​មានចិត្ត​ល្អ​ពិតប្រាកដ​គេ​ចង់តែ​ឃើញ​មនុស្ស​ដែល​គេ​ជួយ​នោះ​ មាន​ភាពរីកចម្រើន ​និង​សុភមង្គល​ ហើយ​រឿង​មួយទៀត​ឈប់​បាន​ឈប់​ទៅ​រឿង​យក​សមត្ថភាព​មនុស្ស​មក​ប្រៀបធៀប​គ្នា​ មនុស្ស​គេ​មាន​ចំណុច​ល្អ​រៀងខ្លួន …។

​តារាចម្រៀង​សម្បុរ​ស្រស់​ កញ្ញា ទេព បូ​ព្រឹក្ស បាន​បន្ថែមថា ជា​ចុងក្រោយ​សូម​សំណូមពរ​ដល់ Fans ទាំងអស់​យល់​ពី​គាត់​ផង ​កុំ​មើល ​កុំ​ស្តាប់​តែ​ម្ខាង​ ទះដៃ​ម្ខាង​វា​មិនឮ​ទេ ​បើ​អាច​ឈប់​បង្កបញ្ហាទៅ ហើយ​កុំ​ភ្លេច​ចូលរួម​កម្មវិធី​របស់​​ G-Fun​ ផង​ សូម​អរគុណ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684