ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ ​បាន​ចាប់ផ្ដើម​ចំពោះ​ករណី​មនុស្ស​៨​នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​រដ្ឋ​ Florida បន្ទាប់ពី​ព្យុះ​Irma

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អ្នកជំងឺ​វ័យ​ចំណាស់​ចំនួន​៨​នាក់​ បាន​ស្លាប់​ បន្ទាប់ពី​ត្រូវបាន​ទុកចោល​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៅ​តំបន់ South Florida ដែល​បាត់បង់​អគ្គិសនី​ក្នុងអំឡុងពេល​ព្យុះសង្ឃរា Irma ដែល​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ​។​

ចំនួន​អ្នកស្លាប់​សរុប​ពី​ព្យុះ Irma បាន​កើន​ឡើងដល់​៨១​នាក់​កាលពី​ថ្ងៃ​ពុធ​ ខណៈ​នៅ​បណ្តា​កោះ​កា​រ៉ា​ប៊ី​ន​ដែល​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​បំផុត​គឺមាន​អ្នកស្លាប់​ពាក់កណ្តាល​ក្នុងចំណោម​នោះ​។​

អាជ្ញាធរ​បាន​និយាយថា ព្យុះ Irma បានសម្លាប់​មនុស្ស​យ៉ាងតិច​៣១​នាក់​នៅ​រដ្ឋ Florida បូក​៧​នាក់​ទៀត​នៅ​រដ្ឋ Georgia និង​រដ្ឋ South Carolina។​
​ក្រៅពី​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ទូទាំង​រដ្ឋ Florida និង​ការខូចខាត​ទ្រព្យសម្បត្តិ​យ៉ាង​ធំធេង​នៅក្នុង​តំបន់ Keys, បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​ពលរដ្ឋ Florida គឺជា​ការ​ដាច់​ភ្លើងអគ្គិសនី​ដែល​បាន​បណ្តាល​ឲ្យ​ជាង​ពាក់កណ្តាល​នៃ​រដ្ឋ​នេះ​ធ្លាក់ចូល​ក្នុងស្ថានភាព​ង​ងឹ​ត​។​

លំនៅដ្ឋាន​និង​អាជីវកម្ម​ប្រមាណ​៤.៣​លាន​កន្លែង​នៅតែ​គ្មាន​អគ្គិសនី​ប្រើប្រាស់​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​រដ្ឋ Florida និង​បណ្តា​រដ្ឋ​ជិតខាង​។​

ការ​ដាច់​ភ្លើង​នេះ​បាន​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​នៅឯ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​នៅ Hollywood Hill ដែលជា​មន្ទីរពេទ្យ​នៅ​ភាគ​ខាងជើង​ទីក្រុង Miami ។ ក្រុមមន្ត្រី​ជាន់ខ្ពស់​បាន​និយាយថា មនុស្ស​វ័យ​ចំណាស់​៣​នាក់​ត្រូវបាន​គេ​រកឃើញ​ស្លាប់​កាលពី​ថ្ងៃ​ពុធ​នៅ​ខាងក្នុង​កន្លែង​ពិបាក​ដកដង្ហើម​ដែល​កំពុង​ប្រតិបត្តិការ​ជាមួយ​ម៉ាស៊ីនត្រជាក់​តិចតួច​ឬ​គ្មាន​។​

ទីក្រុង​នេះ​បាន​និយាយថា អ្នកជំងឺ​បួន​នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ឬ​កំពុងធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះ​ហើយ​អ្នក​ទី​៥​ត្រូវបាន​គេ​កំណត់ថា​បាន​ស្លាប់​កាលពី​យប់​មុន​នោះ​ដែល​នាំ​ឲ្យ​មាន​អ្នកស្លាប់​រហូតដល់​៨​នាក់​។​

លោក​អភិបាល Rick Scott បាន​ហៅ​សោកនាដកម្ម​នេះ​ថា “​មិនអាច​យល់បាន​” ហើយ​បាន​ប្ដេជ្ញា​ថា​នឹង “​ទាមទារ​ឲ្យ​មាន​ចម្លើយ​”​។ ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​បិទ​អគារ​នេះ​និង​បើក​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ​បន្ទាប់ពី​អ្នកជំងឺ​នៅ​សេសសល់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ជិតខាង។

មន្ត្រី​ក្រុង​បាន​រៀបរាប់ថា ផ្នែក​ខាង​ក្នុងនៃ​អគារ​នេះ​គឺ “​ក្តៅ​ខ្លាំងណាស់​”​។​
​យោងតាម​ការិយាល័យ​ត្រួតពិនិត្យ​សុខភាព​វេជ្ជសាស្ត្រ Broward County បាន​ឲ្យ​ដឹងថា មនុស្ស​ទាំង​៨​នាក់​ដែល​បាន​ស្លាប់​នោះ​គឺមាន​អាយុ​ពី​៧១​ទៅ​៩៩​ឆ្នាំ​។ ទោះបីជា​យ៉ាងណាក៏ដោយ មូលហេតុ​នៃ​ការស្លាប់​របស់​ពួកគេ​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684