ព័ត៍មានទាន់​ហេតុការណ៏
Search

ព្យុះ​ទី​ហ្វុ​ង Talim ចាក​ចេញពី​កោះ​តៃវ៉ាន់​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន

ក្រុម​ឧតុនិយម​បាន​និយាយ​ថា​ កោះ​តៃវ៉ាន់​ នឹង​ដក​ការព្រមាន​ដឹក​ជញ្ជូន​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Talim បាន​ចាក​ចេញពី​កោះ​នេះ ​ហើយ​ធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន ​ប៉ុន្តែ​ទីក្រុង​តៃប៉ិ​និង​ទីក្រុង​ដទៃ​ទៀត​អាច​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​ពី​ព្យុះ​នេះ។

ការលុបចោល​ជើងហោះហើរ​មួយចំនួន​ក៏​អាច​នៅតែ​ត្រូវបាន​គេ​រំពឹងទុក​ផងដែរ​ព្រោះ​ភាគ​ខាងជើង​កោះ​តៃវ៉ាន់​គឺ​ត្រូវ​រងគ្រោះ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​។​

យោងតាម​ការិយាល័យ​អាកាសធាតុ​កណ្តាល (CWB) បាន​ឲ្យ​ដឹងថា ព្យុះ Talim បាន​បង្កើន​កម្លាំង​ចាប់តាំងពី​ថ្ងៃ​ពុធ​មក​នៅពេលដែល​វា​ទៅជិត​ដល់​បណ្តា​ទីក្រុង​ភាគ​ខាងជើង​កោះ​តៃវ៉ាន់​ប៉ុន្ដែ​ឥឡូវនេះ​វា​បាន​ផ្លាស់ប្តូរ​ទិស​ទៅខាង​ជើង​ហើយ​នឹងមិន​ធ្វើ​ឲ្យ​មានការ​បាក់​ដី​នៅ​តៃវ៉ាន់​ទេ​។​

ការិយាល័យ​នេះ​បាន​និយាយថា វា​ក៏​អាច​នឹងមិន​ប៉ះពាល់​ដល់​ដីគោក​របស់​ចិន​ផងដែរ​ខណៈដែល​វា​ឆ្ពោះ​សំដៅ​ទៅកាន់​ប្រទេស​ជប៉ុន​។​

កោះ Ryukyu ភាគខាងត្បូង​របស់​ប្រទេស​ជប៉ុន​បានចាប់ផ្តើម​ទទួលរង​ផលប៉ះពាល់​ខណៈ​មាន​របាយការណ៍​ថា ខ្យល់​បក់​ខ្លាំង​និង​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាល​ឲ្យ​មានការ​ដាច់​ភ្លើង​នៅពេលដែល​ព្យុះ​ទី​ហ្វុ​ង​នេះ​បាន​បក់បោក​នៅ​សមុទ្រ​ចន្លោះ​កោះ​តៃវ៉ាន់​និង​ជប៉ុន​ជាមួយនឹង​ល្បឿន​ខ្យល់​អតិបរមា​នៅ​សមុទ្រ​១៧៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

ការិយាល័យ​នេះ​បាន​និយាយទៀតថា អាកាសធាតុ​មិនល្អ​ដែល​ជាប់ទាក់ទង​នឹង​ព្យុះ​នេះ​នឹង​នៅតែ​ប៉ះពាល់​នៅ​ភាគ​ខាងជើង​និង​ភាគ​ឥសាន​នៃ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​ផ្លូវការ​របស់​ចិន​បាន​និយាយថា ព្យុះ Talim ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ចិន​ខណៈដែល​មនុស្ស​ជាង​២០០,០០០​នាក់​នៅក្នុង​ខេត្ត Fujian និង Zhejiang ត្រូវបាន​គេ​ជម្លៀសចេញ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684