ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​កំប្លែង វ៉ាន់ នី​ឡា ស្ទើរតែ​ឈប់​លេង ​Facebook​ ព្រោះតែ​ការ​ក្លែងបន្លំ Account Facebook

ភ្នំពេញ ​៖​ តារា​កំប្លែង​វ័យក្មេង​របស់​ស្ថានីយទូរទស្សន៍​ CTN ​កញ្ញា វ៉ាន់ នី​ឡា ថ្មីៗ​នេះ​បានប្រកាសថា បច្ចុប្បន្ន​នាង​ស្ទើរតែ​លែង​ហ៊ាន​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ព្រោះ​រាល់ Account Facebook ដែលប្រើ​ឈ្មោះ​ពិត​របស់ខ្លួន​ទាំង​ប៉ុន្មាន​ សុទ្ធតែ​ត្រូវ​ជន​អនាមិក​លួច​បន្លំ​យកទៅ​គ្រប់គ្រង​ស្ទើ​រតែទាំងអស់​។

​តារា​កំប្លែង​ដែល​កំពុងមាន​សន្ទុះ​ទីផ្សារ ​កញ្ញា វ៉ាន់ នី​ឡា ចេញមុខ​បញ្ជាក់ថា ខ្ញុំ​និយាយ​ត្រង់​..​ចង់​ខ្លាចហើយ Facebook មួយថ្ងៃៗ​គិតតែ​ដើរ​ hack account គេ​ ហើយ​បង្ខូច​ឈ្មោះ​អ្នកដទៃ​ ដល់​ថ្នាក់​ខ្ញុំលែង​ហ៊ាន​ដាក់ឈ្មោះ​ពិត​ហើយ​ ហើយ​ Facebook ពិតប្រាកដ​របស់ខ្ញុំ​គឺមាន​ឈ្មោះ Gii Park Help share​។

​ទន្ទឹមគ្នា​នឹង​ការប្រកាស​បញ្ជាក់​ពី​សំណាក់​តារា​ស្រី ​កញ្ញា វ៉ាន់ នី​ឡា នេះដែរ​ លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិ​ច​ទ័​រ ដែល​ត្រូវជា​ឪពុក​របស់​កញ្ញា វ៉ន់ នី​ឡា ក៏បាន​លើកឡើង​ដែរ​ថា តើ​កូន​ខ្ញុំ​ខុស​អី? បានជា​បង្ខូច​កិត្តិយស​នាង​ បាន​ចេះតែ​ធ្វើបាប​នាង​ សូម្បីតែ​ហ្វេ​ស​ប៊ុ​ក ​( Facebook ) ​ក៏​មិនអាចដាក់ឈ្មោះ​ខ្លួនឯងបាន ​ឲ្យ​តែ​បង្កើត​អា​ខោ​ន ​(Facebook)​ ឈ្មោះ នី​ឡា គឺ​ត្រូវគេ​លួច​រហូត​។ ​ខ្ញុំ​សូមជម្រាបថា​ ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះ នី​ឡា គឺ​មិនមែន​របស់​នាង​ទេ ​ក្នុង​រូបនេះ​ទើប​ជា​អា​ខោន​ពិត​របស់​ នី​ឡា​។

​អ្នក​ផលិត​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍ ​CTN​ លោក វ៉ិ​ច​ទ័​រ បាន​បន្ថែមថា សូមបញ្ជាក់ថា រាល់​កា​រ​សរសេរ​បង្ហោះ​ដោយ​ប្រើពាក្យ​មិន​សមរម្យ​មិនមែនជា​សាមីខ្លួន​ទេ​ (​វ៉ាន់ នី​ឡា​) សូម​បងប្អូនមួយចំនួន​តូច​ឈប់​ដៀល​ខ្មេះ​នាង​ទៅ​។ ​កុំ​ចាំ​ទាល់តែ​ប៉ះ​សាច់​ឯង​ទើប​ឈឺ​នោះ ​យើង​កាន់ព្រះពុទ្ធសាសនា​គួរ​គិតពី​បុណ្យ​បាប​ផង​។​ បងប្អូន​សូមជួយ Share ផង ​ខ្ញុំ​សុំ​គោរពថ្លែងអំណរគុណ​ពី​ចម្ងាយ​។

​ជាការ​កត់សម្គាល់​ ករ​ណី Hack Account Facebook​​ ពី​សំណាក់​ជនអនាមិក​នេះ​ ពុំមែន​ទើប​កើតមានលើ​តែ​តារា​កំប្លែង​ និង​សម្តែង​ស្រី ​កញ្ញា វ៉ាន់ នី​ឡា ម្នាក់​នោះទេ​ កន្លងមក​គឺមាន​តារា​ប្រុស​-​ស្រី​របស់​ខ្មែរ​មួយចំនួនធំ​មកហើយ​ ដែល​ត្រូវ​រងគ្រោះ​ដោយសារ​បញ្ហា​ខាងលើនេះ​។​ ម្យ៉ាងទៀត ​ក៏ធ្លាប់មាន​តារា​ខ្មែរ​ជាច្រើន​មកហើយ ​បាន​អំពាវនាវ​ដល់​មហាជន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះទង្វើដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​មួយ​នេះ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684