ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែភាពយន្ត​ខ្លី ១២​រឿង ត្រូវបាន​ដាក់​ឲ្យ​ទស្សនា ដោយ​ឥតគិតថ្លៃ ដោយ​កម្មវិធី SOYO

​ភ្នំពេញ​៖ ខ្សែភាពយន្ត​ចំនួន​១២​រឿង ផលិត​ដោយ​ផលិតករ​វ័យក្មេង​រប​ស់​កម្ពុជា នឹងត្រូវ​ដាក់ជូន​ទស្សនា​ជា​ផ្លូវការ ដោយ​ឥតគិតថ្លៃ​លើ​កម្មវិធី SOYO ដែលជា​កម្មវិធី​ទស្សនា​វីដេអូ ដ៏​ពេញ និយម​ក្នុងប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​មានការ​រួមសហការ រវាង​ក្រុមហ៊ុន Sabay ឌីជីថល ដែលជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដ៏​ធំជាងគេ​នៅក្នុង​ព្រះ​ជាណា​ចក្រ​កម្ពុជា និង ផលិតកម្ម ComeTogether ដើម្បី​ជួយ​ផលិតករ​ខ្មែរ​ជំនាន់​ក្រោយ លើ​ផ្នែក​ហិរញ្ញវត្ថុ និង ការណែនាំ ដែល​អាច​ឲ្យ​ពួកគេ​មាន​សមត្ថភាព ផលិត​បាន​នូវ​ខ្សែភាពយន្ត​ថ្មី ហើយ​និង​ផ្តល់​ជា​កន្លែង ឲ្យ​ពួកគេ​បង្ហាញ​ស្នាដៃ​ភាពយន្ត​របស់ខ្លួន​ថែមទៀត​។​

​ក្រុម​ផលិតករ​ភាពយន្ត​វ័យក្មេង​មួយក្រុម ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើការ ជាមួយ​ផលិតកម្ម​ភាពយន្ត​លើ​នាដ​កថា [​សំណេរ​នៃ​សាច់រឿង​] របស់​ពួកគេ ដែល​បានដាក់​ទៅកាន់​អ្នកជំនាញ​ភាពយន្ត​។ ដោយមាន​ការគាំទ្រ ផ្នែក​ហិរញ្ញវត្ថុ​ពី​កម្មវិធី SOYO និង​ផ្នែក​បច្ចេកទេស រួមទាំង​ផ្នែក​ច្នៃប្រឌិត​ពី​អ្នកជំនាញ ផលិត​កុន​ក្នុងប្រទេស​កម្ពុជា​។​

​ខ្សែភាពយន្ត​ខ្លី​ទាំង​១២ ត្រូវបាន​ផលិតឡើង​ក្រោម​មូលបទ​នៃ «​សប្បាយ​» ដែលមាន​ប្រភេទ​ជា ដ្រា​ម៉ា និង កំប្លុកកំប្លែង ។​

​ខ្សែភាពយន្ត​ទាំង​១២ ត្រូវបាន​ផលិតឡើង​ស្របតាម​ចំណង់​ចំណូលចិត្ត របស់​ទស្ស​និជ​ន​ខ្មែរ​ដែល​រឿង​ទាំងនេះ​បង្ហាញ​ពី ហេតុការណ៍​ចៃដន្យ ភាព​កំប្លុកកំប្លែង រឿង​មិនគួរ​ឲ្យ​ជឿ និង​ស្នេហា​ផ្អែមល្ហែម​ជូរចត់​បែប​កំប្លែង​។ ខ្សែភាពយន្ត​ទាំងនោះ រួមមាន​ចំណងជើង​ដូចជា​៖ កម្មវិធី Carpool, បណ្តាំ​តាម​សេក​, ស្ពាន​ជ្រោយចង្វារ​, ការ​ណាត់ជួប​មួយ​, ចាប់ជំរិត​, រថភ្លើង​មួយ​ខ្សែ​, One Love, នំ​បញ្ចុក​, ផ្លូវ​វែង​អន្លាយ​, ភ្ញៀវ​ជា​ស្តេច​, បទសម្ភាសន៍ និង ពនេចរ​។​

​លោក សាង ចាន់​វិសាល ដែលជា​អ្នកសរសេរ និង​ដឹកនាំ​រឿង Long Way Home និង the Train បាន​និយាយថា​៖ “​បន្ទាប់ពី​ខ្ញុំ ឈ្នះ​បាន​រង្វាន់​ពានប្រាក់ ពី​មហោស្រព​ភាពយន្ត​ខ្លី​ឆ្នាំ​២០១៦​មក ខ្ញុំ​មានចិត្ត​ចង់​ធ្វើ​ភាពយន្ត​បន្ថែមទៀត ប៉ុន្តែ​ខ្ញុំ​ពុំមាន​ថវិកា និង​ការគាំទ្រ​ផ្សេងៗ​ឡើយ​។ ដោយហេតុ​នេះហើយ ធ្វើអោយ​ខ្ញុំ​គិតថា ឧិ​កាស​ដ៏​ល្អ​កម្រ​រកបាន​នេះ បាន​ជួយ​អោយ​ខ្ញុំ​ផលិត​រឿង​ចេញមក និង​បង្រៀន​រូបខ្ញុំ​ទាំង​ចំណេះវិជ្ជា និង​បទពិសោធ ជា​អ្នក​ផលិតភាព​យន្ត​។​”

SOYO នឹងធ្វើ​ការប្រកាស​អំពី​ការប្រកួត ផលិត​ខ្សែភាពយន្ត​ខ្នាត​ខ្លី រដូវ​កាល​ទី​២ ក្នុង​ប្រធានបទ «​សេ្ន​ហា​» នៅ​ពាក់កណ្តាល​ខែកញ្ញា​ឆ្នាំនេះ សំរាប់​ប្រជាជន​កម្ពុជា ដែលមាន​ចំណាប់​អារ​ម្ម​ណ៏ អាច​ចូលរួម​ក្នុងការ​ប្រ​គួ​ត​ប្រជែង​នេះ​បាន​។ SOYO ប្តេជ្ញា​ធ្វើការ​លើកកម្ពស់​វិស័យ​ភាពយន្ត​ក្នុងស្រុក ដើម្បី​ជំរុញអោយមាន​ការផលិត​វីដេអូ ល្អឥតខ្ចោះ​សម្រាប់​ទស្សនិកជន​ក្នុងស្រុក និង​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ជម្រើស​ច្រើន​។

​គ្រប់​ភាពយន្ត​ទាំងអស់ ដែល​ធ្វើឡើង​ទាក់ទង​នឹង​ប្រធានបទ “​សប្បាយ​” និង “​ស្នេហា​” នឹង​រាប់បញ្ចូល​ក្នុងការ​ប្រកួត​យកពាន​រង្វាន់ SOYO រីឯ​អ្នកចូលរួម នឹង​ឈ្នះ​រង្វាន់​ផ្សេងៗ​ដូចជា រឿង​ល្អ​បំផុត (Best Film) អ្នកដឹកនាំ​រឿង​ល្អ​បំផុត (Best Director) ការសម្តែង​ល្អ​បំផុត (Best Screenplay) ការថត​ភាពយន្ត​ល្អ​បំផុត (Best Cinematography) សម្លេង និង​ការ​ឌី​ហ្សា​ញ​ល្អ​បំផុត (Best Sound & Design) ការរៀបចំ​ផលិត​ល្អ​បំផុត (Best Production Design) អ្នក​សម្តែង​ប្រុស​ល្អ​បំផុត (Best Actor) អ្នក​សម្តែង​ស្រី ល្អ​បំផុត (Best Actress) ការកាត់ត​ល្អ​បំផុត (Best Editing) និង តន្ត្រី​ល្អ​បំផុត (Best Music)​។

​លោក ស៊ុត ឈាង​ឡេង នាយក​គ្រប់គ្រង​ផ្នែក​អាជីវកម្ម​របស់ SOYO បាន​មានប្រសាសន៍ថា​៖ “​ពួកយើង​មាន​ក្តី​សោម​ន្ស​រីករាយ​ណាស់ ដែល​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន ផលិត​ភាពយន្ត​ក្នុងស្រុក និង​ចូលរួម​គាំទ្រ ដល់​អ្នក​ផលិត​រឿង​ក្នុងស្រុក ដើម្បីអោយ​ពួកគាត់​មាន​ឳ​កាស​បង្កើត​វី​ដែ​អូ​ថ្មីៗ​ប្លែកៗ សំរាប់​អ្នក​ដែល ស្រលាញ់ និង និយម​ទស្សនា​នៃ​ការបង្កើត​ថ្មី​នេះ​” ។​

​លោក​បន្តទៀតថា​៖ “SOYO បង្កើតអោយមាន​វីដេអូ​ថ្មីៗ ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា សម្រាប់​ទស្សនិកជន​ខ្មែរ ហើយ​អ្នកប្រើប្រាស់​ផងដែរ ដែល​នឹង​ដាក់ជូន​ទស្សនា ជា​បន្តបន្ទាប់​ចាប់ពីពេលនេះ​តទៅ​។​

​កម្មវិធី SOYO គឺជា​ប្រព័ន្ធ​វីដេអូ​អន​ឡាយ​ប្រើប្រាស់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ដែលជា​តម្រូវការ អ្នកទស្សនា​ក្នុងប្រទេស​កម្ពុជា ហើយ​ផ្តល់ជូន​នូវ​ខ្សែភាពយន្ត ក្នុងស្រុក អន្តរជាតិ កម្មវិធី​ទូរទស្សន៍ និង​រឿង​ភាគ​ជាច្រើន ដែល​កែសម្រួល​ជា​ភាសា​ខ្មែរ (​សម្លេង និង អក្សរ​ខ្មែរ​) សម្រាប់​ទស្សនិកជន​ក​ម្ពុ​ជា​។ ផែនការ​បន្ទាន់​របស់ SOYO គឺ​ត្រូវ​រួមបញ្ចូល​ខ្សែភាពយន្ត​ខ្លីៗ កម្មវិធី​កំប្លែង ការជជែក​កំសាន្ត និង​ការកម្សាន្ត​ដ៏​ល្បីៗ ដែលមាន​សិទ្ធិ​ប្រើប្រាស់​ត្រឹមត្រូវ​។​

​ខ្សែ​ភាពយ​ន្ថ​និង​វីដេអូ​ថ្មីៗ​របស់ SOYO នឹងត្រូវ​ធ្វើការ​ដាក់បញ្ចូល រៀងរាល់​សប្តាហ៍ និង​រៀងរាល់ខែ ហើយ​អាច​រកបាន​នៅលើ​ប្រព័ន្ធ iOS, Android និង នៅលើ​កុំព្យូទ័រ តាមរយៈ Web Broswer​។ អតិថិជន SOYO ដែល ទើបនឹង​ចុះឈ្មោះ នឹង ត្រូវបាន​ផ្តល់ជូន​នូវ​កញ្ចប់​វីដេអូ មើល​ដោយ​ឥតគិតថ្លៃ​។

​ដើម្បី​ចូល​ប្រើ និង​មើល​គ្រប់ រឿង​ទាំងអស់ អ្នក​ប្រើ​នឹងត្រូវ​ចុះឈ្មោះ ដោយ​គ្រាន់តែ​ដាក់​លេខ​ទូរស័ព្ទ​និង ទិញ​គម្រោង​ដែល​ផ្តល់ជូន តាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​។ បច្ចុប្បន្ន SOYO ផ្តល់ជូន​នូវ​ការ​ជាវ​ជាប្រចាំ​បី​ប្រភេទ គឺ ប្រចាំថ្ងៃ​មានតម្លៃ ៨០០ រៀល (0,19 ដុល្លារ​) ប្រចាំ​សប្តាហ៍​មានតម្លៃ ៤ ,០០០ រៀល (0,99 ដុល្លារ​) និង​ប្រចាំខែ​មានតម្លៃ ១២ ,០០០ រៀល (2,99 ដុល្លារ​)​។ ការ​ជាវ​ទាំងអស់នេះ អាចធ្វើ​ការទូទាត់​តាមរយៈ Sabay Coin, Cellcard, Smart, អេស៊ីលីដា​, Pay & Go, និង Wing ជាដើម​។​

​សូម​ចូលទៅ​កាន់ https://soyo.sabay.com ឬ​ទាញយក​កម្មវិធី ‘SOYO’ ពី Google Play ឬ Apple App Store​។ សូម​រីករាយ​ជាមួយ​ខ្សែភាពយន្ត រឿង​ភាគ​ទូរទស្សន៍​ដ៏​សំបូរបែប ភាពយន្ត​ខ្លីៗ កម្ម​វី​ធី​សម្បូរបែប ផ្សេងៗ​ជាច្រើន​ទៀត នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា និង​លើ​គ្រប់​ឧបករណ៍​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684