ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋ​អាមេរិក ​រងការប្តឹងផ្តល់​​​អំពីការឆែកឆេរ​​​ទូរស័ព្ទ​​​​ចល័ត​​​ និង​កុំព្យូទ័រ​យួរ​ដៃ​​នៅ​ព្រំដែន

ក្រុមសិទ្ធិមនុស្ស​​​​​សហរដ្ឋ​អាមេរិក​ បានប្តឹង​​​រដ្ឋាភិបាល​​​​កាលពី​​ថ្ងៃពុធ ​ព្រោះតែ​​មានការកើនឡើង​នូវការ​​​​ឆែកឆេរ​​​ដោយ​មិនមានដីកា​បង្គាប់ឲ្យ​ឆែកឆេរ​​​ទៅលើ​ទូរស័ព្ទ​​​​ចល័ត​​​​ និង​កុំព្យូទ័រ​​​យួរដៃ​​របស់អ្នកធ្វើដំណើរ​​​​​​ក្នុងនោះ​​​មានទាំងពលរដ្ឋ​​​អាមេរិកាំង ដែលបានមកដល់​​​​ព្រំដែន​​សហរដ្ឋអាមេរិក​​ពីបរទេសមក។

ក្រុមសិទ្ធិមនុស្ស​​​​ The American Civil Liberties and The Electronic Frontier Foundation បានប្តឹង​​​ក្រសួងសន្តិសុខ​​​​លើផ្ទៃប្រទេស​​​ និងទីភ្នាក់ងារ​​​​អន្តោ​ប្រវេសន៍​២អង្គភាពទៀត ដោយសារតែធ្វើការ​​​ឆែកឆេរ​​​គ្រឿងអេឡិចត្រូនិក​ឯកជនរបស់បុគ្គល គឺ​​​​​ពលរដ្ឋ​អាមេរិកាំង​​១០នាក់ និង​​អ្នកស្នាក់នៅ​ជាអចិន្ត្រៃយ៍​​​​​ម្នាក់​នៅក្នុង​សហរដ្ឋ​អាមេរិក ​​ខណៈពេលដែល​ពួកគេ​​​​​វិលត្រឡប់មកកាន់ប្រទេសវិញ។

​​​មានមនុស្សមួយចំនួន​​​​ ប៉ុន្តែ​មិនមែនទាំងអស់គ្នា​​​​​នោះទេ ​ដែលមានរាយឈ្មោះនៅក្នុងបណ្តឹង​​​​​សុទ្ធតែ​​​​ជាជនមូស្លីម ហើយពួកគេ​ទាំងអស់​​បានប្តឹងតវ៉ា​​ថា រងការដាក់សម្ពាធ​​​ ហើយ​​នៅក្នុងមួយករណី​នោះ​ទៀត​​​​សោត​ គឺមានទាំងប្រើកម្លាំងបាយ ដើម្បីឲ្យ​​​​ប្រគល់ទូរស័ព្ទ​​ដៃ​​ទៅឲ្យមន្ត្រី​​​ត្រួតពិនិត្យ​​​នៅព្រំដែន​​​ដើម្បីធ្វើការ​ត្រួតពិនិត្យមើល។

​​​​ក្នុងករណីមួយចំនួនទៀត​​​ឧបករណ៍​​​អេឡិចត្រូនិក ​​​ត្រូវ​​​បានរក្សាទុក​​​អស់រយៈពេល​​​ជាច្រើនខែមុនពេល​​​​​ធ្វើការប្រគល់ឲ្យវិញ។ នេះបើយោងតាមខ្លឹមសារ​​​​បណ្តឹង។
មិនមាននរណាម្នាក់ក្នុងចំណោម​​​មនុស្សទាំងនោះ​​​​ដែលត្រូវ​ធ្វើការ​ត្រួតពិនិត្យ​​ឆែកឆេរ​​​មិនត្រូវបានចោទ​ប្រកាន់ពី​​​បទថា​បានប្រព្រឹត្ត​​បទឧក្រិដ្ឋ​​​ ឬប្រព្រឹត្ត​​​ខុស​ឆ្គង​នោះទេ៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684