ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្យល់ព្យុះសម្លាប់មនុស្ស​​អស់ ៣នាក់នៅប្រទេសអាល្លឺម៉ង់

ខ្យល់ព្យុះ Sebastian សម្លាប់​​​មនុស្សអស់យ៉ាងតិច​​​​​៣នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ ​​ខណៈ​ដែលកម្លាំងខ្យល់​​ដ៏ខ្លាំងក្លា​​​មានកម្រិតល្បឿនដល់​ទៅ​​​​១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង​ជាប់កំណត់ត្រា​​​​នៅ​ភាគខាងជើងប្រទេស។

​​បុរស​ម្នាក់ដែលស្ថិតនៅលើរទេះ​​កៅអី​​​ត្រូវបាន​​​​​ប្រទះឃើញ​​ស្លាប់ក្នុងដងទន្លេ​មួយនៅភាគខាងជើង​​​​​ក្រុង Hamburg នេះបើយោងតាមការឲ្យដឹង​​​ពីក្រុម​​ពន្លត់អគ្គិភ័យ​​ក្នុងតំបន់នោះ។

​​​អ្នកឃើញហេតុការណ៍​​នឹងភ្នែក​​​បានឃើញគាត់​​​​​ធ្លាក់ចូលទៅក្នុងទឹក ហើយ​បើទោះជា​​មានការ​​​ខិតខំ​ប្រឹងប្រែង​​​ជួយយ៉ាងណាក្តី​​មានទាំងកាណូត​​​​មួយគ្រឿង​​​និងឧទ្ធម្ភាគចក្រ​​​មួយគ្រឿងផង​​ទៀត​​​ក៏​បុរសនោះ នៅតែមិនអាចជួយសង្គ្រោះ​ទាន់។

​​​​អ្នកថ្មើរជើងម្នាក់ក៏បានស្លាប់ផងដែរ នៅក្រុង Hamburg បន្ទាប់ពី​​មានប្រដាប់ហាលសម្លៀកបំពាក់​​​បានធ្លាក់ពីលើអគារជាន់​​ទី៧មក។ ​​បុរស​​​នោះត្រូវ​បាន​បញ្ជូនទៅកាន់​មន្ទីរពេទ្យ ហើយបន្តិចក្រោយមក​​​​ក៏​បានស្លាប់ទៅ។ នេះជាការលើកយកមកនិយាយពី ប៉ូលិស។ ​​

​​​បុរសម្នាក់ទៀត​​​អាយុ៥៣ឆ្នាំ ​ជាមនុស្សទីបី​​ដែល​ស្លាប់ដោយសារព្យុះ​​ បន្ទាប់ពី​ដើមឈើ​​​​មួយដើមរលំ ​មក​ត្រូវនៅភាគខាងលិច​ក្រុង Brilon ។ បុរសនោះ​ធ្វើការនៅក្នុងព្រៃ​ពេល​​​​ដែលដើមព្រូស (Spruce) មួយ​ដើមកម្ពស់​​២០ម៉ែត្រ​​រលំមកលើគាត់។

​​​​ព្យុះបាន​បោកបក់នៅទូទាំងភាគខាងលិច និង​​ភាគ​ខាងជើងប្រទេសអាល្លឺម៉ង់ ​កាលពីថ្ងៃពុធ ​ហើយ​​​​ក៏ឆ្ពោះទៅ​​​ភាគខាងកើតប្រទេស​​​ទៀត។ នេះបើតាម​ការឲ្យដឹងពីផ្នែកឧតុនិយមអាល្លឺម៉ង់៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684