ព័ត៍មានទាន់​ហេតុការណ៏
Search

ក្បួនរថយន្ត​​​កុងវ័រ​​​របស់ក្រុម IS ដែលជាប់គាំងនោះ បានទៅដល់​​ទឹកដីដែល​គ្រប់គ្រង​​​កាន់កាប់​​​ដោយក្រុមជីហាដហើយ

រថយន្តបឺស ដែលផ្ទុក​ទៅដោយក្រុមអ្នកប្រយុទ្ធ​​​​​រដ្ឋឥស្លាម​​​បានជាប់គាំង​នៅវាលខ្សាច់​នៃប្រទេសស៊ីរី​​​​នោះបានទៅដល់​​​​ទឹកដី​ដែល​​​គ្រប់គ្រងកាន់កាប់​ដោយ​ក្រុមជីហាដហើយ បន្ទាប់​​​ពីក្រុម​កងទ័ពប្រទេស​ចម្រុះ​​​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​បានបញ្ឈប់​​​ការតាមពិនិត្យ​​មើលក្បួនរថយន្តកុងវ័រនោះ។ ​ក្រុមតាមដាន​មួយបាន​និយាយដូច្នេះ​កាលពីថ្ងៃពុធ។

​​​​​យន្តហោះដ្រូន (drones) របស់ក្រុមប្រទេសចម្រុះ​​​​​បានធ្វើការហោះក្រវែល​​​ក្បួនរថយន្ត​​​កុងវ័រ​​​ទាំង១១​​​​​គ្រឿងដែល​​ជាប់គាំង​​​ទាំងនោះអស់​​រយៈពេល​​ច្រើន​ថ្ងៃ​​​ ហើយយូរៗម្តងក៏បានបាញ់​ប្រឡេះ ក្រុមអ្នកប្រយុទ្ធ​​​ IS ប្រសិនបើ​​​ពួកគេចាកចេញទៅឆ្ងាយពីរថយន្ត។
​​​​
ប៉ុន្តែក្បួនរថយន្ត​​​​កុងវ័រនោះ ដែលដឹកក្រុម​ជីហាដ ​​២០០នាក់ និង​ជនស៊ីវិល២០០នាក់បានទៅដល់​​​តំបន់ Deir Ezzor ភាគ​​ខាងកើតប្រទេស​ស៊ីរី ​បន្ទាប់​ពីមានសេចក្តី​សម្រេច​​​ពីកងទ័ពប្រទេសចម្រុះថា បញ្ឈប់​ការតាមឃ្លាំមើល​​​ទៅលើក្បួនរថយន្តនោះ។

នេះ​ជាការលើកយកមកនិយាយ​ដោយ​ក្រុម សិទ្ធិ​មនុស្ស The Syrian Observatory for Human Rights ដែល​មានស្នាក់ការនៅក្នុង​ប្រទេស​អង់គ្លេស។

​​​ក្រុមកងទ័ព​ប្រទេសចម្រុះ​​​នាំមុខ​​​ដោយសហរដ្ឋ​អាមេរិក​​​ កាលពីថ្ងៃសុក្រកន្លងមកនេះបានដក យន្តហោះ​​​ចេញ ពីលំហមេឃ​​​នៅពីលើក្បួនរថយន្ត​​​កុងវ័រ​​​ដូច្នេះ ​​កងកម្លាំង​​​​​​របបគ្រប់គ្រងសីុរី និង​​​កងកម្លាំងរបស់រុស្ស៊ី ​​អាចបើកប្រតិបត្តិការ​បានហើយ។

​​រថយន្តទាំងនោះ​​បានចាកចេញពីតំបន់ព្រំដែន​​​លីបង់-ស៊ីរី ​កាលពីថ្ងៃទី២៨ ខែ​​សីហា ដោយ​ស្ថិតនៅ​ក្រោមដំណោះស្រាយ​​​នៃការ​ចាកចេញ​​ត្រូវបាន​ចរចា​​រវាងក្រុម IS និង​​​ចលនាហេសប៊ូឡា ស៊ីអ៊ីតលីបង់ ​​ដ៏​មានឥទ្ធិពលដែល​បានចូលមកអន្តរាគមន៍​​​នៅក្នុង​សង្គ្រាម​​​ក្នុងប្រទេស​​​ស៊ីរី ដែល​មានព្រំដែន​ជាប់ជាមួយ​គ្នាជាចន្ទល់ឲ្យ​​​រដ្ឋាភិបាលក្រុង Damascus ។
​​​​​
ប៉ុន្តែ​​ក្រុមប្រទេសចម្រុះ​​​នាំមុខដោយ​សហរដ្ឋ​អាមេរិក បានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើ​​ដងផ្លូវឆ្ពោះ​ទៅកាន់តំបន់ Deir Ezzor ដោយបើកការ​វាយ​ប្រហារ​​តាមអាកាស​​ដើម្បីបង្ការ​​​​​កុំ​ឲ្យក្បួន​រថយន្តនោះបាន​ទៅដល់ក្រុង Albukamal ដែល​កាន់កាប់​ដោយ​ក្រុម IS នៅតាមបន្ទាត់ព្រំដែន​របស់​អ៊ីរ៉ាក់៕
AFP



TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684