ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្សសាលា​ម្នាក់ បើកការបាញ់​​ប្រហារសម្លាប់​មិត្តរួមថ្នាក់នៅក្នុងសាលារៀន​​​ក្នុងក្រុង វ៉ាស៊ីនតោន​​​

សិស្សសាលាម្នាក់​​កាន់កាំភ្លើង​​​២ដើម ​បានបើក​ការបាញ់ប្រហារ​នៅក្នុងសាលាមធ្យមសិក្សា​​​របស់​ខ្លួន​​នៅក្បែរសង្កាត់ Spokane ក្រុងវា៉សីុនតោន ​​កាលពីថ្ងៃ​ពុធ ​​ដោយបានសម្លាប់មិត្តរួម​ថ្នាក់រៀនជាមួយគ្នា​​​​ម្នាក់​​​ព្រមទាំង​រងរបួស៣នាក់ផ្សេងទៀត មុនពេល​​​សិស្ស​​សាលានោះ ត្រូវចាប់ខ្លួន​​ដោយបុគ្គលិក​ម្នាក់​​​​របស់សាលា។


​​​
សិស្សសាលា​ដែល​រងការបាញ់​សម្លាប់នោះ ​​ព្យាយាម​ធ្វើឲ្យសិស្ស​​​​ដែលបាញ់ប្រហារ​​​ជឿនៅពេល​​​​​ដែលកាំភ្លើងទីមួយ​បាញ់​ មិន​​ចេញគ្រាប់ គឺមិនមែន​​​​​ប្រព្រឹត្ត​ដោយកម្រោល​​​ពេលត្រូវបាញ់​ស្លាប់នោះទេ។

​​​​​​សិស្សដែលជា​​ខ្មាន់កាំភ្លើង​​​ ក្រោយមកបានបាញ់​​​​ទៅលើសិស្ស​៣នាក់ផ្សេងទៀត នៅទីធ្លា​ដើរជាន់ទីបី ​នៃសាលាមធ្យម​​សិក្សា Freeman High School នៅ​សង្កាត់ Rockford ក្រុង វ៉ាស៊ីនតោន។ សិស្សសាលា​​​រងគ្រោះ​​​ដែលមានអាយុ​​​ស្ទើរជំទង់​​ទៅហើយនោះ​​ពេលនេះស្ថិតក្នុងស្ថានភាព​ស្ថិរហើយ។ នេះជាការ​លើកឡើងពីមន្ទីរពេទ្យ​​មួយនៅក្នុងសង្កាត់។

​​សិស្សសាលាឆ្នាំទីមួួ​​យ ដែលបានឃើញហេតុ​ការណ៍​នោះ ដោយផ្ទាល់​​បានប្រាប់​​ KREM-TV ថា​អ្នកបាញ់ប្រហារ​​​ជាមិត្តរួមថ្នាក់​​​ តាំងតែពីនៅរៀន​​​សាលា​បំពេញ​វិជ្ជា​ជាន់ដំបូងមកម្ល៉េះ បានដើរពើង​ទ្រូងនៅទីធ្លាដើរ​​​ដោយកាន់កាំភ្លើងខ្លីមួយដើម ​​និង​កាំភ្លើង​​​ទីពីរ​​​មួយដើមទៀត​​ គឺបង្ហាញភាពស្ងប់ស្ងៀម​​​ ខណៈដែល​វាបានបាញ់ទៅលើ​សិស្ស​​​រងគ្រោះ​​​ ៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684