ព័ត៍មានទាន់​ហេតុការណ៏
Search

សកម្មជន​ស្ត្រី​ឈានមុខ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ប្ដេជ្ញា​វិល​ត្រឡប់​ និង​បើកបរ

នៅ​ថ្ងៃ​ព្រហស្បតិ៍ សកម្មជន​សិ​ទិ្ធ​មនុស្ស​អារ៉ាប៊ីសាអ៊ូឌីត​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ីដនី​ដែល​បាន​ដឹកនាំ​យុទ្ធនាការ​ឲ្យ​ស្ត្រី​បើកបរ​បាន​នៅក្នុង​ប្រទេស​អភិរក្ស​មួយ​នេះ​ បាន​ប្តេជ្ញា​ថា​នឹង​ត្រឡប់​ទៅវិញ​ហើយ​ក្លាយទៅជា​ស្ត្រី​ដំបូង​គេ​ដែល​ទទួលបាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​បើកបរ​។​

នាង Manal al-Sharif ត្រូវបាន​ដាក់ពន្ធនាគា​រ​រយៈពេល​៩​ថ្ងៃ​បន្ទាប់ពី​បង្ហោះ​វីដេអូ​របស់ខ្លួន​នៅលើ​គេហទំព័រ YouTube និង Facebook ដែល​បង្ហាញ​ពី​ការបើកបរ​រថយន្តរ​បស់​នាង​នៅ​ជុំវិញ​ទីក្រុង Khobar នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ឆ្នាំ​២០១១​អំឡុងពេល​ចលនា​តវ៉ា​“Women2Drive”​។​

នាង​បាន​និយាយថា​ព្រះរាជក្រឹត្យ​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះមហាក្សត្រ Salman នៅ​សប្តាហ៍​នេះ​ដែល​អនុញ្ញាតអោយ​ស្ត្រី​បើកបរ​បាន​ចាប់ពី​ខែមិថុនា​ឆ្នាំក្រោយ​គឺ​បានធ្វើ​ឲ្យ​នាង​ស្រក់​ទឹកភ្នែក​។​

នាង​បាន​ប្រាប់​កាសែត​អូស្ត្រាលី​ថា “​ខ្ញុំ​មិនអាច​រៀបរាប់​បានទេ​អំពី​អារម្មណ៍​រីករាយ​របស់ខ្ញុំ​។ ពិតណាស់​វា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ខ្ញុំ​និយាយ​ដោយស្មោះ ខ្ញុំ​បានតែ​យំ​ប៉ុណ្ណោះ​”​។​

នាង Al-Sharif ដែល​បាន​ទៅ​ប្រទេស​អូស្ត្រាលី​បន្ទាប់ពី​នាង​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ដោយសារ​បទឧក្រិដ្ឋ “​បើកបរ​ក្នុងនាម​ជា​ស្ត្រី​” បាន​និយាយថា “​ខ្ញុំ​នឹង​វិលត្រឡប់​ទៅវិញ​ហើយ​ខ្ញុំ​នឹង​បើកបរ​ដោយ​ស្របច្បាប់​!”​។​

“​ឡាន​របស់ខ្ញុំ​នៅតែ​នៅ​ទីនោះ ឡាន​ដែល​ខ្ញុំ​បាន​បើក​។ ខ្ញុំ​មិន​ព្រម​ចុះចាញ់​ទេ​។ គ្រួសារ​របស់ខ្ញុំ​បាន​រក្សា​វា​ទុក​សម្រាប់​ខ្ញុំ​ប៉ុន្តែ​ខ្ញុំ​នឹង​បើកបរ​ដោយ​ស្របច្បាប់​នៅពេលនេះ​”​។​

ថ្វីបើ​មាន​ភាពល្បីល្បាញ​នៃ​ការកោតសរសើរ​ពី​អន្តរជាតិ​និង​ពី​ខាងក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក៏ដោយ​ក៏​នាង​បាន​បដិសេធ​ទទួលយក​កិត្តិយស​ដោយនិយាយ​ថា “​ទេ វា​មិនមែន​សម្រាប់​ខ្ញុំ​ទេ​គឺ​សម្រាប់​គ្រប់គ្នា​ទាំងអស់​”​។​

គួរ​បញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីត​គឺជា​ប្រទេស​តែមួយគត់​នៅក្នុង​ពិភពលោក​ដែល​ហាមប្រាម​ការ​បើកបរ​របស់​ស្ត្រី​ហើយ​វា​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា​ជា​និមិត្តសញ្ញា​នៃ​ការបង្ក្រាប​នៅក្នុង​ប្រទេស​ឈូង​សមុទ្រ​មួយ​នេះ​៕ AFP

A woman drives a car in Saudi Arabia October 22, 2013. A conservative Saudi Arabian cleric has said women who drive risk damaging their ovaries and bearing children with clinical problems, countering activists who are trying to end the Islamic kingdom’s male-only driving rules. Saudi Arabia is the only country in the world where women are barred from driving, but debate about the ban, once confined to the private sphere and social media, is increasingly spreading to public forums too. REUTERS/Faisal Al Nasser (SAUDI ARABIA – Tags: POLITICS SOCIETY TRANSPORT) – RTX14JLD



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114