ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អធិការ​ខណ្ឌ​ច្បារអំពៅ​ យក​បច្ច័យ​ទៅ​ចូលរួម​បុណ្យសព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន

​ភ្នំ​ពេ​ញ ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ទោ ​ឯក សារ៉ន អធិការ​រង​នគរបាល​ខណ្ឌច្បារអំពៅ​ បាន​ឲ្យ​ដឹងថា​ ជា​រៀងរាល់ថ្ងៃ​ឲ្យ​តែមាន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ក្នុង​ខណ្ឌច្បារអំពៅ ​ទទួល​មរ​ណភាព​ លោក​អធិការ​ខណ្ឌ​តែង​នាំយក​បច្ច័យ​ទៅ​ចូលរួម​បុណ្យសពដោយ​ពុំខ្វះចន្លោះ​ឡើយ​។

​ជាក់ស្តែង​ នៅ​ព្រឹក​ថ្ងៃទី​២៨ ​ខែកញ្ញា​ នេះ​ លោក​វរសេនីយ៍ទោ អេ​ម សា​រ៉ាវុធ អធិការ​នគរបាល​ខ​ណ្ឌច្បារអំពៅ ​បាន​អនុញ្ញាត​ឲ្យ​លោក​មេ​ប៉ុស្តិ៍​ច្បារអំពៅ​ទី​១ លោក​មេ​ប៉ុស្តិ៍​ព្រែកប្រា​ និង​ លោក​មេ​ប៉ុស្តិ៍​ព្រែក​ថ្មី​ នាំយក​ថវិកា​របស់លោក​ទៅ​ចូលរួម​បុណ្យសព​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​បានទទួល​មរណភាព​ដោយ​ជរាពាធ​ ក្នុង​សព​ម្នាក់​ចំនួន​១០​ម៉ឺន​រៀល ​រួមទាំង​អង្ករ​ និង​ ភេ​ស​ជ្ជៈ​គ្រប់មុខថែមទៀត​ផង​។

​លោក​អធិការ​ ឯក សារ៉ន បាន​បន្តថា ​ការចូលរួម​បុណ្យសព​​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌច្បារអំពៅ​ គឺ​លោក​អធិការ​បាន​ធ្វើឡើង​រាល់ពេល ​ឲ្យ​តែមាន​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​មរណភាព ​ដោយ​ពុំប្រកាន់​និន្នាការ​នយោបាយ​ឡើយ ​ឲ្យ​តែ​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌច្បារអំពៅ​។

​មិន​ត្រឹមតែ​ចូលរួម​បុណ្យសព​នោះទេ​ ​ឲ្យ​តែ​លោក​អធិការនគរបាល​ខណ្ឌ​ច្បារអំពៅ​ បានទទួលដំណឹង​ថាមាន​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព​ លោក​តែងតែ​នាំយក​អំណោយ​ទៅ​ផ្តល់ជូនដល់ដៃ​ ទោះ​តិចក្តី​ ច្រើនក្តី​ គឺជា​ទឹកចិត្ត​ដ៏​ជ្រះថ្លា​របស់លោក​៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114