ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​សាម​សុង​ជាប់​ចំណាត់ថ្នាក់​លេខ ៦ ក្នុងចំណោម​ស្លាក​យីហោ​ល្បីៗ​បំផុត​ទូទាំង​ពិភពលោក​ប្រចាំឆ្នាំ ២០១៧

Interbrand បានប្រកាស​ជា​ផ្លូវការ​ថា ក្រុមហ៊ុន​សាម​សុង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី ៦ ប្រចាំឆ្នាំ ២០១៧ ជាមួយនឹង​តម្លៃ​ស្លាក​យីហោ ៥៦.២ ពាន់​លាន​ដុល្លារ (​កើន​ទ្បើង ៩ ភាគរយ​ធៀប​បើ​នឹង​ឆ្នាំមុន​) ក្នុង​បញ្ជី Interbrand របស់ខ្លួន​ដែល​ផ្តល់​ចំណាត់ថ្នាក់​ឲ្យ​ស្លាក​យីហោ​ល្បីៗ​បំផុត​ទូទាំង​ពិភពលោក ។​

ដោយមាន​ការរីកចម្រើន​ឥតឈប់ឈរ ក្រុមហ៊ុន​សាម​សុង​បាន​ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម​ស្លាក​យីហោ​ដ៏​ល្បី​បំផុត​ទាំង ១០ ទូទាំង​ពិភពលោក​ក្នុង​បញ្ជី Interbrand តាំងពី​ឆ្នាំ ២០១២ រហូតដល់ ២០១៧។​

សមិទ្ធផល​ឆ្នាំនេះ​ពិតជា​មាន​ភាព​វិសេសវិសាល​ដោយសារតែ​ក្រុមហ៊ុន​សាម​សុង​បាន​យកឈ្នះ​បញ្ហា​មួយចំនួន​ដែល​បាន​ជួយ​ប្រទះ​កាលពី​ឆ្នាំមុនៗ​។ តាមរយៈ​ការវាយតម្លៃ​របស់ Interbrand បាន​លើកទ្បើង​ថា ក្នុងចំណោម​កត្តា​ជាច្រើន​ដែល​ក្រុមហ៊ុន​សាម​សុង​បាន​ប្រឈមមុខ​ដូចជា ការដោះស្រាយ​វិបត្តិ​របស់ Galaxy Note7 ដោយ​សន្តិវិធី ការដាក់​បង្ហាញ​ផលិតផល​ថ្មីៗ និង​ការរីកលូតលាស់​ផ្នែក​ហិរញ្ញវត្ថុ​។

​ជាពិសេស​អាជីវកម្ម​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​បានបង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ទីផ្សារ​របស់ខ្លួន​តាមរ​យៈ​ការបង្ហាញ​ទូរស័ព្ទ Galaxy S8 បាន​យ៉ាង​ជោគជ័យ​បំផុត​។ ចំណែកឯ​ការបែងចែក​មេម៉ូរី​បានធ្វើ​ឲ្យ​ទូរស័ព្ទ​សាម​សុង​ដំណើរការបាន​យ៉ាង​ល្អ និង​ទទួលបាន​តម្លៃ​ស្លាក​យីហោ​ខ្ពស់​។ សម្រាប់​អាជីវកម្ម​គ្រឿង​បរិក្ខារ​ឌីជីថល សាម​សុង​បាន​នាំមក​នូវ​ផលិតផល និង​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ទទួលបាន​ពានរង្វាន់ ដូចជា​ទូទឹកកក Family Hub និង ម៉ាស៊ីន​បោកគក់ AddWash ។ ម្យ៉ាងវិញទៀត​ការបែងចែក​អេក្រង់ បាន​បំបែក​កំណត់ត្រា​ថ្មី​ក្នុង​ទីផ្សារ​ទូរទស្សន៍ ជាមួយនឹង​ទូរទស្សន៍​ទំនើប QLED TV ក៏ដូចជា​ទូរទស្សន៍​បំពាក់​នឹង​ស៊ុម​អេក្រង់ The Frame សម្រាប់​របៀប​រស់នៅ​ថ្មី​ក្នុង​គេហដ្ឋាន​។​

លោក YH Lee នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​សាម​សុង បាន​មានប្រសាសន៍ថា​៖ «​ការខិតខំ​ប្រឹងប្រែងរ​បស់​យើង​ដើម្បី​ឱ្យមាន​វឌ្ឍនភាព​ស​ម្រា​ប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​បានរួម​ចំណែក​ដល់​ការកើនឡើង​នៃ​តម្លៃ​ស្លាក​យីហោ​សាម​សុង​។ ចំណាត់ថ្នាក់​របស់​យើង​នៅ​ឆ្នាំនេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញថា​កិច្ចប្រឹងប្រែង​របស់​យើង​បានធ្វើឱ្យ​អ្នកប្រើប្រាស់​ទូទាំង​សកលលោក​ទទួល​ទំនុកចិត្ត​ទ្បើង​វិញ​»​។​

បញ្ជី​របស់ Interbrand ដែល​ផ្តល់​ចំណាត់ថ្នាក់​ឲ្យ​ស្លាក​យីហោ​ល្បីៗ​បំផុត​ទូទាំង​ពិភពលោក​ប្រចាំឆ្នាំ នឹងធ្វើ​ការប្រកាស​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃទី ២៧ ខែកញ្ញា ២០១៧>​