ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​កុមារ ៧៥​ភាគរយ​នៃ​ពិភពលោក​ជា​អ្នករងគ្រោះ​ដោយ​អំពើ​ហិង្សា

មាន​កុមារ​ដល់​ទៅ​៣​នាក់ ក្នុងចំណោម​៤​នាក់​នៅ ជុំវិញ​ពិភពលោក ធ្លាប់​ទទួលរង​អំពើ​ហិង្សា​ជា​រៀង រាល់​ឆ្នាំ​។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ចំពោះ​កុមារ​ទាំង​នៅក្នុង​បណ្តា​ប្រទេស​អ្នកមាន និង​ប្រទេស​ក្រីក្រ​។​

អ្វីដែល​លើសពីនេះទៅទៀត​របាយការណ៍​អះអាងថា អំពើហិង្សា​ដែល​ទទួលរង​បទពិសោធន៍ តាំងពី​កុមារភាព​នោះ គឺ​អំពើហិង្សា​ប្រឆាំងនឹង​ស្ត្រីភេទ​។ កុមារ​ដែល​ឃើញ​ដោយផ្ទាល់​ភ្នែក​នូវ​ការរំលោភបំពាន​ទៅលើ​ម្តាយ​របស់​ពួកគេ​នោះ​ហើយ​ដែល​នាំ​ឲ្យ​កុមារ​ក្លាយទៅជា​អ្នករងគ្រោះ​ឬ​ជា​អ្នកប្រព្រឹត្ត​ល្មើស​បទឧក្រិដ្ឋ​នៅពេល​ធំ​ដឹងក្តី​។​

របាយការណ៍​ដែលមាន​ចំណងជើង​ថា “Ending Violence in childhood:Global Report 2017” ត្រូវបាន​ចេញផ្សាយ​ដោយ “Know Violence in childhood” ដែលជា​ក្រុមការងារ​អន្តរជាតិ​គាំទ្រ​បានចាប់ផ្តើម​ធ្វើឡើង កាលពី​៣​ឆ្នាំមុន​នៅ​ប្រទេស​ឥណ្ឌា​។​

ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា អំពើហិង្សា​នៅពេល​កុមារភាព​កើតមាន​ស្ទើរតែ​ជាស​កល​ទៅហើយ ប៉ះពាល់​ដល់​កុមារ​ដល់​ទៅ​១,៧​កោដិ​នាក់​តែ​ក្នុង​រយៈពេល​មួយឆ្នាំ​។ ក្នុងនោះ​មានការ​សម្លុត​ធ្វើបាប​ឬ​វាយ​ដំ ការរំលោភបំពាន​ផ្លូវភេទ ការដាក់ទណ្ឌកម្ម​លើ​រូប​កាយ នៅឯ​ផ្ទះ​និង​នៅ​សាលារៀន​និង​អំពើហិង្សា​ផ្លូវភេទ​។​

ក្រុម​អ្នកស្រាវជ្រាវ​បាន​ផ្តោតទៅលើ​អំពើហិង្សា​រវាង អ្នកប្រព្រឹត្ត​ល្មើស​និង​កុមារ​។ គេ​មិនបាន​រួមបញ្ចូល​អំពើហិង្សា​ពី​សង្គ្រាម​និង​ព្រឹត្តិការណ៍​ដទៃទៀត​ទេ​។ គេ​បាន​ប្រមូលយក​ឯកសារ​អស់​ពេល​ជាង​៣​ឆ្នាំ​ពី​ទំហំ​នៃ​អំពើហិង្សា ដែល​កុមារ​រាប់លាន​នាក់​នៅ​ទូទាំង ពិភពលោក​ធ្លាប់​ទទួល​បទពិសោធន៍​។​

របាយការណ៍​ក៏បាន​ផ្តោតទៅលើ​យុទ្ធសាស្ត្រ ដើម្បី​បញ្ចប់​អំពើហិង្សា​នោះ​ផងដែរ​៕
AP3