ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Barcelona ឈ្នះ​ការប្រកួត​បិទទ្វារ​រយៈពេល​១​ថ្ងៃ ​ក្រោយ​ភាព​រំជើបរំជួល

ការប្រកួត ​La Liga​របស់​ក្រុម Barcelona​ជាមួយ​ក្រុម Las Palmas បាន​ប្រកួត​​បិទទ្វារ​ បន្ទាប់ពី​សំណើ​​របស់​ពួកគេ​សម្រាប់​ការប្រកួត​មួយ​នេះ ត្រូវ​បាន​ពន្យារពេល ដោយសារ​ការបោះឆ្នោត​ប្រជាមតិ​ឯករាជ្យ​នៅ​តំបន់ Catalonia ត្រូវបាន​គេ​ច្រានចោល​នោះ។

រដ្ឋាភិបាល​អេ​ស្ប៉ា​ញ បាន​សន្យាថា​នឹង​បញ្ឈប់​ការបោះឆ្នោត​មួយ​នេះ ដោយ​ប្រកាសថា​វា​ខុសច្បាប់​នៅ​ថ្ងៃ​ដែលមាន​ការតវ៉ា​ដោយ​ហិង្សា និង​ភាព​រំជើបរំជួល​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម Barcelona បានសម្រេច​ចិត្ត​លេង​ការប្រកួត​ដោយ​បិទទ្វារ​ពហុ​កីឡដ្ឋាន​រយៈពេល​២៥​នាទី​មុនពេល​ចាប់ផ្តើម ដោយ​ក្រុម​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​នៅ​ខាងក្រៅ​។​
​ក្រុម​នាំមុខ​កំពូល​តារាង​មួយ​នេះ រកបាន​ជ័យជំនះ​ដោយ​ងាយស្រួល​៣-០​លើ​ក្រុម Las Palmas ។​

តំបន់ Catalonia ដែលមាន​ប្រជាជន​៧.៥​លាន​នាក់​រស់នៅ និង​ស្ថិតនៅ​តំបន់​ភាគ​ឦសាន​ប្រទេស​អេ​ស្ប៉ា​ញ​នោះ មាន​ភាសា និង​វប្បធម៌​ផ្ទាល់ខ្លួន ហើយ​និង​មាន Barcelona ជា​រដ្ឋធានី​។​

ក្រុមនគរបាល​បាន​ប្រើប្រាស់​ដំបង​ឆក់ និង​បាញ់​គ្រាប់កាំភ្លើង​កៅស៊ូ អំឡុង​ការ​បាតុកម្ម​គាំទ្រ​ការបោះឆ្នោត​មតិ​នេះ ហើយ​រដ្ឋាភិបាល​ក្នុងស្រុក​បាន​អះអាងថា មនុស្ស​ជាង​៨០០​នាក់ បាន​រងរបួស​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114