ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Liverpool បានត្រឹមតែ​ស្មើ​១-១​ជាមួយ​ក្រុម Newcastle នៅ Premier League

ក្រុម Liverpool បាន​ជួប​ពេលវេលា​ដ៏​ខកចិត្ត​របស់ខ្លួន​ទៀតហើយ​នៅមុខ​ទី​របស់ខ្លួន​ក្រោយ​ពេលដែល​ពួកគេ​បាន​ត្រឹម​លទ្ធផល​ស្មើ​១-១​ប៉ុណ្ណោះ ជាមួយ​ក្រុម Newcastle​។​



ជាថ្មី​ម្តង​ទៀតហើយ​ដែល​អ្នកចាត់ការ Jurgen Klopp មើលឃើញ​កូនក្រុម​របស់​លោក​គ្រប់គ្រង​ការប្រកួត​ភាគច្រើន និង​បាន​បង្កើត​ឱកាស​ច្រើន តែ​បែរជា​មើល​ឃើញ​លទ្ធផល​ស្មើ​ជាមួយ​ក្រុម​របស់​អតីត​អ្នកចាត់ការ Rafael Benitez បែបនេះ​ទៅវិញ​។​

កីឡាករ Philippe Coutinho បានធ្វើ​ឲ្យ​ក្រុម Liverpool​នាំមុខ​មុន ជាមួយ​នឹង​ការ​ស៊ុត​បាល់​កោង​ចម្ងាយ​២៥​ម៉ែត្រ ប៉ុន្តែ​ខ្សែការពារ​អន់​របស់​ពួកគេ បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​ស្មើ​របស់​កីឡាករ Joselu មុន​ពេល​សម្រាក​ការប្រកួត​តង់​ទី​១​។​

ក្រុម​Liverpool​នៅតែ​គ្រប​ដណ្តប់​ខ្លាំង​ទៀត​នៅ​តង់​ទី​២ ប៉ុន្តែ​នៅតែ​មិនអាច​ទម្លុះ​ខ្សែការពារ​របស់​ក្រុម​ភ្ញៀវ​បាន​ដដែល​។​

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ក្រុម​របស់​លោក Klopp បាន​ឈ្នះ​តែ​១​ប្រកួត​គត់​ពី​៧​ប្រកួត​ចុងក្រោយ​របស់ខ្លួន​នៅ​ការប្រកួត​ទាំងអស់ ហើយ​និង​ឈរ​នៅ​លេខ​រៀង​ទី​៧​លើ​តារាង​បាល់ទាត់ Premier League ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114