ព័ត៍មានទាន់​ហេតុការណ៏
Search

​សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានសភា​ថៃ

ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​០២ ខែតុលា នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Pornpetch Wichitcholchai ផន​ភី​ត វិ​ជិត​ឆុ​ល​ឆៃ ប្រធានសភា​ថៃ​។

លោក Pornpetch Wichitcholchai បាន​មានប្រសាសន៍ថា ប្រវត្តិសាស្ត្រ​របស់ ព្រះរាជាណា​ចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​មាន​ជា​យូរយារ​ណាស់​មក​ហើយ ហើយ​ទំនាក់ទំនង នោះ​គឺជា​ទំនាក់ទំនង​ដ៏​ល្អ ហើយ​ថ្មីៗ​នេះ​ទៀត តាមរយៈដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​រឹងមាំ​បន្ថែមទៀត ​រវាង​ប្រទេស​យើង​ទាំងពីរ​។

លោក​បន្ត​ថា ​នៅ​ពេល​នេះ​ប្រទេស​យើង​ទាំងពីរ​កំពុងតែ​ពង្រឹង និង​ព​ង្រីក​នូវ​ការ ត​ភ្ជាប់​គ្នា ទាំង ហេ​ដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ទំនាក់ទំនង​ការ​តភ្ជាប់​ផ្លូវ​រថភ្លើង ក៏ដូចជា​ត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ផង​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​កំណើន សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់ តែ​រឹងមាំ​បន្ថែម​ទៀត​។

ដោយឡែក​សភា​ទាំងពីរ របស់​កម្ពុជា និង​ថៃ​គឺ​មាន​ទំនាក់ទំនង ផ្សារភ្ជាប់​ស្អិត​គ្នា​រមួត​ហើយ​ធ្វើការ​ទៅមក​រកគ្នា​ជាប្រចាំ រាល់​កិច្ចប្រជុំ​ទាំងឡាយ លើ​ឆាក​អន្តរជាតិ​សភា​នៃ​ប្រទេស ទាំងពីរ​តែងតែ​ធ្វើការ​ពិភាក្សា​គ្នា ដែល​នេះ​គឺ​បាន​ឆ្លុះបញ្ចាំង​ទាំង​ទំនាក់ទំនង​ទាំង​ផ្នែក​នីតិប្រតិបត្តិ និង​នីតិបញ្ញតិ​រវាង​ប្រទេស​ទាំងពីរ។

ជា​ការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាព​ជាមួយ​លោក Pornpetch Wichitcholchai អំពី​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ សម្តេច​បាន​មានប្រសាសន៍ ថាស​ម្តេច មាន​មោទនភាព និង​មាន​ជំនឿ​ជឿជាក់​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់ទំនង​ប្រទេស​យើង​ទាំងពីរ ថា​នឹង មានការ​រីកចម្រើន​ធំធាត់ និង​រឹងមាំ​ថែមទៀត​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម ប្រយុទ្ធ ចាន់​អូ​ចារ កន្លង​មក​នេះ​គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​នូវ​ទំនាក់ទំនង នៃ​ប្រទេស​យើង ទាំងពីរ​ឲ្យ កាន់ តែ​រឹងមាំ​បន្ថែ​ទៀត ហើយក៏​ឆ្លុះបញ្ចាំង​ពី​ជោគជ័យ​នៃ​កំណើន​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង ប្រទេស យើង​ទាំងពីរ​ដែរ ដែល​កាលពី​ឆ្នាំ​២០១៥ គឺ​ទំហំ​ពាណិជ្ជកម្ម​មាន​ត្រឹមតែ ៤៣០០​លាន ដុល្លារ​តែ ប៉ុណ្ណោះ តែ​ឆ្នាំ​២០១៧​នេះ ទំហំ​ពាណិជ្ជ​កម្មបាន​កើនឡើង​ជាង​៥០០០​លាន​ដុល្លារ។

ដោយឡែក​ទេសចរណ៍​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​ ក៏​មាន​ការកើនឡើង​ផងដែរ ហើយ​ការរីក ចម្រើន​ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ការរៀបចំ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការ​គាំទ្រ​ចំពោះ ការ​ទំនាក់ទំនង​គ្នា ទៅវិញ​ទៅ មករ​វាង សភា​នៃ ប្រទេស​ទាំងពីរ ហើយ​រដ្ឋាភិបាល​ក៏ ដូច្នេះ​ដែរ​គឺ​មាន​ការទាក់ទង​គ្នា​ផង​ដែរ រាល់​បញ្ហា​នានា ដើម្បី ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ ហើយ​សម្តេច​តេ​ជោ ក៏​បាន​ស្នើ​សុំ ឲ្យ​មានការ បន្ត​នូវ អ្វី​ដែល​បាន​ធ្វើ​កន្លង​មក​នេះ ហើយក៏​បាន​ស្នើ​សុំ​ឲ្យ​បន្ត​ធ្វើ​អ្វី​ដែល​ជា ផែនទី​ចង្អុល ផ្លូវ​ដូច មាន ចែង ក្នុង​ផែនការ​រួម​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កន្លងមក​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114