ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះ​ឃើញ​សព​ទារក​ម្នាក់​អណ្ដែត​ទឹក​ទន្លេ​មេគង្គ​ សង្ស័យ​កើត​មិន​គ្រប់​ខែ​ ហើយ​​​ត្រូវ​ម្ដាយ​យក​បោះ​ចោល

ភ្នំពេញ ​៖ ​ ​សព​ទារក​ម្នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្តែត​នៅ​ក្បែរ​ច្រាំង​ទន្លេមេគង្គ​ សង្ស័យ​កើត​មិន​គ្រប់​ខែ​ហើយ​ស្លាប់​ ត្រូវ​ម្តាយ​យក​ទៅ​បោះចោល​ក្នុង​ទឹក​នៅ​កន្លែង​ផ្សេង​ ហើយ​អណ្តែត​មក​ទើរ​នៅ​កន្លែង​នោះ។

ហេតុការណ៍​ ប្រទះឃើញសាកសព​នោះ​ កាលពី​វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃទី​៤ ​ខែតុលា ​ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ក្រុម​៥ ​ភូមិ​ខ្ទរ ​សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ នៅ​ក្រោមផ្ទះប្រជាពលរដ្ឋ។ សព​ទារក​នោះ​ប្រជាពលរដ្ឋ​បាន​សន្និដ្ឋានថា ​មាន​អាយុ​ប្រហែល​៧​ខែ ​(​កើត​មិន​គ្រប់​ខែ​)​ ហើយ​ផ្ចិត​ទារក​នោះ​ក៏​មិនទាន់​ជ្រុះ​ទៀត​។

ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុនពេល​កើតហេតុ​ ពួកគាត់​បាននាំគ្នា​ទៅ​ស្ទូចត្រី​នៅ​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​ប្រទះឃើញ​សព​ទារក​នោះ​អណ្តែត​នៅក្បែរច្រាំងទន្លេ ​និង ​មាន​សភាព​ហើម​ស្អុយរលួយ​ស្ទើរតែ​មើល​មិន​ស្គាល់​ថា​ជា​ក្មេងប្រុស​ផង​។

​ភ្លាមនោះ​ដែរ ​ពួកគាត់​ក៏បាន​ស្រង់​យកមក​ទុក​នៅលើ​ច្រាំង ​រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន។ ក្រោយ​រាយការណ៍​ប្រាប់​សមត្ថកិច្ចរួចមក​ សមត្ថកិច្ច​ក៏បាន​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋយកទៅ​បញ្ចុះ​នៅក្នុង​បរិវេណ​វត្ត​ខ្ទរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114