ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ម៉ាឡេស៊ី​ ៖​ ពិធីបុណ្យ​ស្រា​បៀរ ​ត្រូវ​បាន​លុបចោល​ ដោយសារតែ​មានការ​ភ័យខ្លាច​ផ្នែក​សន្តិសុខ​ មិនមែន​ហេតុផល​នយោបាយ​នោះទេ

ប៉ូលិស​ម៉ាឡេស៊ី​ កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា ការសម្រេចចិត្ត​មិន​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធីបុណ្យ​ស្រា​បៀរ​នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​រ គឺ​ផ្អែកលើ​ការ​ស៊ើបការណ៍​ព្រឹត្តិការណ៍​នេះ​ នឹង​ត្រូវបាន​បំផ្លិចបំផ្លាញ ហើយ​មិនមែន​សម្រាប់​ហេតុផល​នយោបាយ ឬ​សាសនា​នោះទេ។​

រឿងនេះ​កើតមាន​ចំពេល​មានការ​រិះគន់​ពី​សំណាក់​សាធារណជន និង​អ្នកនយោបាយ​ថា​ទង្វើ​នេះ​គឺ​ឆ្លើយតប​ទៅនឹង​ការជំទាស់​របស់​គណបក្ស​ឥស្លាម​និយម PAS ចំពោះ​ព្រឹត្តិការណ៍​នេះ និង​សញ្ញា​នៃ​ការ​ជ្រៀតចូល​សាសនា​ឥស្លាម​នៅក្នុង​ប្រទេស​ដែល​កាន់សាសនា​មូស្លីម​ភាគច្រើន ។​

ពិធីបុណ្យ​ស្រា​បៀរ The Better Beer Festival ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មកហើយ​ដែល​បង្ហាញ​ពី​ស្រា​បៀរ​ដែល​មកពី​ក្រុមហ៊ុនផលិតស្រាបៀរ​ឯក​រាជ្យ​មកពី​ប្រទេស​ចំនួន ១២ ។ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​លុបចោល​ពិធីបុណ្យ​នេះ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៦ ខែតុលា និង​ថ្ងៃទី​៧ ខែតុលា ។​

អគ្គស្នងការ​ប៉ូលិស​លោក Mohd Fuzi Harun បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការជំទាស់​របស់​យើង​ចំពោះ​ព្រឹត្តិការណ៍​នេះ​មិន​ទាក់ទង​ទៅនឹង​ភាពវឹកវរ​ខាង​សាសនា ការរើសអើង​ជាតិ​សាសន៍ ឬ​សម្ពាធ​នយោបាយ​ឡើយ​” ។​

លោក​បន្តថា “​ប៉ូលិស​នឹងមិន​លេងល្បែង​ស៊ីសង​ជាមួយ​សុវត្ថិភាព​សាធារណៈ ឬ​ទ្រព្យសម្បត្តិ​ឡើយ​ដោយសារ​តែមាន​សម្ពាធ​ពី​ភាគី​ដែល​ចាប់អារម្មណ៍​” ។​

លោក Mohd Fuzi បាន​និយាយថា ពិធីបុណ្យ​នេះ​មិន​ត្រូវបាន​លុបចោល​ទេពី​មុន​ដោយសារតែ​ពួកគេ​មិនបាន​ទទួលយក​ការ​ស៊ើបការណ៍​សម្ងាត់​អំពី​ការគំរាមកំហែង​នៃ​ការបំផ្លិចបំផ្លាញ ឬ​សកម្មភាព​យោធា​រហូតដល់​ឆ្នាំនេះ ។

ព្រឹត្តិការណ៍ OKTOBERFEST
​គណបក្ស PAS ក៏ដូចជា​ក្រុមយុវជន​ឆ្វេងនិយម​នៃ​គណបក្សប្រឆាំង Parti Pribumi Bersatu Malaysia បាន​និយាយថា ខ្លួន​មិន​ចង់បាន​ព្រឹត្តិការណ៍ Oktoberfest ដែល​បាន​គ្រោងទុក​នៅក្នុង​ផ្សារ Selangor ទេ ។​
​ក្រុមយុវជន​បាន​និយាយថា ខ្លួន​បាន​ប្រមូល​ហត្ថលេខា​ចំនួន​ជាង ១០,០០០ ដោយ​គាំទ្រ​ឲ្យ​លុបចោល​ព្រឹត្តិការណ៍​នេះ ។​

កាលពី​ថ្ងៃ​អង្គារ​ អង្គការ BEBAS ជា​អង្គការ​ដែលមាន​ជំនឿ​លើ​សាសនា​បានដាក់​ញត្តិ​ផ្ទាល់​របស់ខ្លួន​ទៅ​ចៅហ្វាយក្រុង Petaling Jaya ដើម្បី​គាំទ្រ​ដល់​ពិធីបុណ្យ​នេះ ។​

អង្គការ​នេះ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​បិតា​ស្ថាបនិក​របស់​យើង​បាន​យល់​យ៉ាងច្បាស់​អំពី​សារៈសំខាន់​នៃ​ភាព​ចម្រុះ និង​សាមគ្គីភាព ។ ប្រសិនបើ​នរណាម្នាក់​មិន​ចង់ទៅ​ព្រឹត្តិការណ៍ Oktoberfest ពួកគេ​មាន​សេរីភាព​ក្នុងការ​ស្នាក់​នៅផ្ទះ​” ។​

ទន្ទឹមនឹង​នេះដែរ​រដ្ឋា​ភិ​បាល​រដ្ឋ Sarawak បាន​និយាយថា វា​មិនមាន​បញ្ហា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ Oktoberfest ទេ ព្រោះ​ព្រឹត្តិការណ៍​នេះ​នឹង​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ចូលទៅ​រដ្ឋ ។​

សារព័ត៌មាន The Star បាន​រាយការណ៍​ថា លោក Abdul Karim Rahman Hamzah រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ វប្បធម៌​សិល្បៈ យុវជន និង​កីឡា បាន​និយាយថា “​នៅ​ទីក្រុង Sarawak វា​តែងតែមាន​ព្រឹត្តិការណ៍ Oktoberfest ហើយ​មិនមែនជា​ពិធីបុណ្យ​ស្រា​បៀរ​នោះទេ វា​គឺជា​ព្រឹត្តិការណ៍ Oktoberfest ខ្ញុំ​មិនឃើញ​មាន​បញ្ហា​អ្វី​ទេ​ជាមួយ​វា​ព្រោះ​វា​គឺជា​ការ​ប្រារព្ធ​ពិធី​វប្បធម៌​” ៕ CNA



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114