ព័ត៍មានទាន់​ហេតុការណ៏
Search

ឥណ្ឌា​ សុខចិត្ត​ចែក​សំបុត្រ Free ២៧.០០០​សន្លឹក​ដើម្បី​បញ្ចៀស​ផុត​ពី​ភាព​អាម៉ាស់​នៅ​ពេល​បើកឆាក FIFA U-17 World Cup

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ឥណ្ឌា បាន​ចែកជូន​សំបុត្រ​ទទេ​​ចំនួន​២៧.០០០​សន្លឹក​ នៅ​ការប្រកួត​បាល់ទាត់​បើកឆាក FIFA U-17 World Cup ដើម្បី​បំពេញ​កៅអី ​ដែល​ជា​ចេតនា​មួយ​ដើម្បី​បញ្ចៀស​ផុត​ពី​ភាព​អាម៉ាស់​ដូច​នៅ​ការប្រកួត ​Commonwealth Games 2010។

ការប្រកួត The under-17 World Cup ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​នោះ បានក្លាយ​ជាការ​ប៉ុនប៉ង​លើកដំបូង​របស់​ឥណ្ឌា ក្នុង​ការធ្វើ​ម្ចាស់​ព្រឹ​ត្តិការណ៍​បាល់ទាត់​របស់ FIFA ប៉ុន្តែ​ការលក់​សំបុត្រ​សម្រាប់​ព្រឹ​ត្តិការណ៍​ធំ​បែបនេះ ទទួលបាន​លទ្ធផល​អ​ន់​ខ្លាំងណាស់ បើទោះបីជា​កៅអី​ខ្លះ​មានតម្លៃ​ថោកទាប​ជាង​១​ដុល្លារ​ក៏ដោយ​។

​បច្ចុប្បន្ន​ក្រុម​អ្នករៀបចំ​ការប្រកួត​កំពុង​ប្រឹងប្រែង​ដើម្បី​ធានាថា ពហុ​កីឡដ្ឋាន Jawaharlal Nehru ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​៥៦.០០០​នាក់​នៅក្នុង​ទីក្រុង​ញូវដែល្លី នឹង​ពេញ​ណែន​ដោយ​ក្រុម​អ្នកគាំទ្រ ពេលដែល​នាយករដ្ឋមន្ត្រី Narendra Modi ចូលរួម​ការប្រកួត​ដែរនោះ សម្រាប់​ការប្រកួត​បើកឆាក ដែល​គេ​មើលឃើញ​ក្រុម​ជម្រើសជាតិ​ឥណ្ឌា ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​សហរដ្ឋអាមេរិក​។​

សមាជិក​ម្នាក់​របស់​គ​ណៈ​ក​ម្មា​ធិ​ការរៀបចំ​កា​រ​ប្រកួត បាន​និយាយប្រាប់​ទីភ្នាក់ងារ AFP​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា យើង​បាន​ចែកជូន​ទទេរ​នូវ​សំបុត្រ​២៧.០០០​សន្លឹក ដល់​សាលារៀន​នៅ​ជុំវិញ​តំបន់​ដែ​ល្លី ។ វា​នឹង​ក្លាយជា​ភាព​អាម៉ាស់​មួយ​សម្រាប់​ពួកយើង បើសិនជា​នៅក្នុង​ពហុ​កីឡដ្ឋាន​គ្មាន​ទស្សនិកជន​ចូល​ទស្សនា​ទេនោះ​៕

New Delhi: Prime Minister Narendra Modi leaves after attending the opening ceremony of FIFA U-17 World Cup 2017 at Jawaharlal Nehru Stadium in New Delhi on Friday. PTI Photo by Kamal Singh (PTI10_6_2017_000217B)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684