ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​មជ្ឈត្តកម្ម​កីឡា​ច្រានចោល​បណ្តឹងឧទ្ធរណ៍​ប្រឆាំង​បម្រាម​គ្រឿងញៀន​របស់​កីឡាការិនី Anna Chicherova

​បណ្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​បម្រាម​គ្រឿងញៀន​ដែល​ធ្វើ​ឲ្យ​បាត់បង់​មេដាយសំរិទ្ធិ​នៅ​ទីក្រុង​ប៉េកាំង​របស់​ជើងឯក​អូឡាំពិក​ក្រុង​ឡុង​ដ៍ គឺ​កីឡាការិនី Anna Chicherova ត្រូវបាន​គេ​ច្រានចោល​ទាំងស្រុង​កាលពី​ថ្ងៃ​សុក្រ ដោយ​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា​។​

គួរ​ឲ្យ​ដឹងថា កីឡាការិនី​លោត​កម្ពស់ Chicherova ត្រូវបាន​គេ​ដកហូត​មេដាយសំរិទ្ធិ កាលពី​ខែតុលា ឆ្នាំ​២០១៦​កន្លងទៅ ក្រោយ​មានការ​វិភាគ​ឡើងវិញ​លើ​គំរូ​ដែល​នាង​ផ្តល់​អំឡុង​ការប្រកួត Beijing Olympics កាលពី​ឆ្នាំ​២០០៨ ដោយ​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​(IOC)​។​

ការធ្វើ​តេស្ត​នេះដែរ បាន​រកឃើញ​សារធាតុ​ហាមឃាត់ Anabolic Steroid Turinabol ។​
​កីឡាការិនី Chicherova ឈរ​នៅ​ពីក្រោយ​កីឡាការិនី​បែលហ្ស៊ិក Tia Hellebaut និង​កីឡាការិនី Blanka Vlasic មកពី​ប្រទេស​ក្រូ​អាត​។​

កាលពី​ដំបូង​ឡើយ​កីឡាការិនី​រុស្ស៊ី Elena Slesarenko បាន​ឈរ​នៅ​លេខ​៤ ហើយ​កីឡាការិនី​អ៊ុយ​ក្រែ​ន Vita Palamar ឈរ​នៅ​លេខ​៥ ប៉ុន្តែ​អ្នក​ទាំងពីរ​នេះ​ក៏​ត្រូវបាន​ដកហូត​ដំណែង​របស់​ពួកគេ​ផងដែរ ដោយសារ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ឃើញ​ពួកគេ​មានប្រើ​ប្រាស់​គ្រឿងញៀន​ដូចគ្នា​។​
​វា​មានន័យថា កីឡាការិនី​អាមេរិក Chaunte Howard ដែល​ដំបូង​ឡើយ​ឈរ​នៅ​លេខ​៦ ឥឡូវ​ឡើង​មកឈរ​នៅ​លេខ​៣​វិញ​៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684