ព័ត៍មានទាន់​ហេតុការណ៏
Search

FIFA​ពិភាក្សា​លើ​ការណែនាំ​ឲ្យ​មានការ​សម្រាក​រយៈពេល​យូរ​ តែ​ចំនួន​តិច​ជាងមុន ​នៅ​ក្រុម​ជម្រើសជាតិ​

សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA​កំពុង​ពិចារណា​លើ​ការណែនាំ​ឲ្យ​មានការ​សម្រាក​រយៈពេល​យូរ ប៉ុន្តែ​មាន​ចំនួន​តិចជាង​មុន​នៅ​ក្រុម​ជម្រើសជាតិ អំឡុង​ការប្រកួត​ក្នុងស្រុក​។​

គណៈ​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​មួយ​នេះ ដែល​ចង់​ស្វែងរក​តុល្យភាព​រវាង​ការប្រកួត​នៅ​ក្លិប និង​នៅ​ក្រុម​ជម្រើសជាតិ​នោះ កំពុង​ស្ថិតនៅ​ការចាប់ផ្តើម​ដំណើរការ​ពិគ្រោះ​យោបល់​។​

សូមបញ្ជាក់ថា បច្ចុប្បន្ន​មាននូវ​ការ​សម្រាក​៤​លើក​នៅ​ក្រុម​ជម្រើសជាតិ ដែល​ការ​សម្រាក​នីមួយៗ​មាន​រយៈពេល​២​សប្តាហ៍ អំឡុង​១​រដូវ​កាល​។​

ការ​សម្រាក​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ដំណាក់កាល​ទី​២​ហើយ​នៃ​យុទ្ធនាការ​ឆ្នាំ​២០១៧-១៨ ដោយ​ការ​សម្រាក​២​ផ្សេងៗ​ទៀត ត្រូវ​បានកំណត់​ធ្វើឡើង​នៅ​ខែវិច្ឆិកា និង​ខែ​មិនា​។​

កាលបរិច្ឆេទ​នៃ​ការ​សម្រាក​លេង​ការប្រកួត​ក្រុម​ជម្រើសជាតិ គឺ​បន្ត​បែបនេះ រហូតដល់​ឆ្នាំ​២០២៤ លុះត្រាតែ​អ្នកពាក់ព័ន្ធ ដែល​រួមទាំង​ក្លិប ក្រុម League និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ យល់ព្រម​កែប្រែ​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកចាត់ការ​របស់​ក្លិប​បិសាច​ក្រហម​Man Utd លោក Jose Mourinho និង​អ្នកចាត់ការ​ក្លិប​កាំភ្លើង​ធំ Arsenal​លោក​Arsene Wenger បាន​រិះគន់​ដល់​ការកំណត់​ឲ្យ​មានការ​សម្រាក​នៅ​ខែតុលា គាប់​ជួន​នឹង​ពេល​ដែល​ក្លិប​នីមួយៗ​កំពុង​សម្រុក​លេង​ខ្លាំង​នៅ​ការប្រកួត​បាល់ទាត់​ក្នុងស្រុក​របស់​ពួកគេ​នោះ​៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684