ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រកបាន​កន្លែង​លេង​របស់ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2018

​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញក​ក់បាន​កៅអី​លេង​របស់​ពួកគេ​នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2018 ជាមួយនឹង​ជ័យជំនះ​៣-០​លើ​ក្រុម​ជម្រើសជាតិ​ភ្ញៀវ​អាល់​បា​នី ប៉ុន្តែ​ក្រុម​ជម្រើសជាតិ​ស៊ែ​ប ត្រូវ​រង់ចាំ​ដណ្តើម​កន្លែង​លេង​របស់​ពួកគេ​បន្តទៀត បន្ទាប់ពី​ចាញ់​ក្រុម​ជម្រើសជាតិ​អូទ្រីស​២-៣​។​

ខ្សែប្រយុទ្ធ Rodrigo, Isco និង​កីឡាករ Thiago Alcantara រក​ទាំង​បាន​៣​គ្រាប់ ត្រឹម​រយៈពេល​៣០​នាទី​ដំបូង​ប៉ុណ្ណោះ​នៅក្នុង​ទីក្រុង Alicante ខណៈដែល​ជើងឯក​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១០​មួយ​នេះ ក្តោប​ក្តាប់បាន​តំណែង​កំពូល​ពូ​ល G ស្រប​ពេលដែល​ក្រុម​ជម្រើសជាតិ​អ៊ីតាលី បានត្រឹមតែ​រកបាន​ល​ទ្ធ​ផល​ស្មើ​១-១​ប៉ុណ្ណោះ ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ា​សេ​ដូ​នី នៅក្នុង​ទីក្រុង Turin ។​



ខណៈនោះ​ដែរ ខ្សែការពារ Gerard Pique របស់​ក្លិប Barcelona​ត្រូវបាន​ស្វាគមន៍​ជាមួយនឹង​ការ​សើចចំអក​ផង ការ​ទះដៃ​ផង នៅ​ការ​បង្ហាញខ្លួន​លើក​ទី​៩២​របស់គាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការបោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ​នៅ​តំបន់ Catalonia ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ខុសច្បាប់​ដោយ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ និង​ញាំញី​ដោយ​អំពើហិង្សា​របស់​ក្រុមនគរបាល​។​

គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ លោក Julen Lopetegui បាន​និយាយប្រាប់​ស្ថានីយទូរទស្សន៍​អេ​ស្ប៉ា​ញ Teledeporte ថា យើង​ផ្តោត​សំខាន់​ម្យ៉ាង​គត់​លើ​បាល់ទាត់​។ វា​បាន​ក្លាយជា​សប្តាហ៍​ដ៏​ស្មុគស្មាញ និង​ពិបាក​មួយ ហើយ​វា​សំណាង​ណាស់​ដែល​យើង​អាច​ធ្វើបាន ពោល​គឺអាច​ធ្វើបាន​ត្រឹម​រយៈពេល​៣០​ដំបូង​ប៉ុណ្ណោះ​។​

ដោយឡែក ក្រុម​ជម្រើសជាតិ​ស៊ែ​ប បាន​បាត់បង់​ឱកាស​ដណ្តើមបាន​កៅអី​លេង​របស់ខ្លួន ជាមួយនឹង​១​ប្រកួត​ទៀត​ត្រូវ​លេង ពេលដែល​កីឡាករ Louis Schaub រកបាន​គ្រាប់​បាល់​នៅ​១​នាទី​ប៉ុណ្ណោះ​ពី​ម៉ោង​បញ្ចប់​ការប្រកួត ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អូទ្រីស​ឈ្នះ​ការប្រកួត​នៅក្នុង​ទីក្រុង​វី​យែ​ន​៕

From L: Georgia’s midfielder Valeri Gvilia, Wales’ defender Chris Gunter and Wales’ midfielder Aaron Ramsey vie for the ball during the FIFA World Cup 2018 qualification football match between Georgia and Wales in Tbilisi on October 6, 2017. / AFP PHOTO / Alexander NEMENOV (Photo credit should read ALEXANDER NEMENOV/AFP/Getty Images)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684