ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ​ដាំ​ដំណាំ​អំពៅ​ច្រើនជាង​ឆ្នាំមុន

ព្រៃវែង​ ៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​ជា​ខ្លាង ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង មាន​ជីវភាព​ធូរធារ​ ដោយសារ​ដំណាំអំពៅ។

លោក​សាន សារ៉េត អ្នក​ដាំដំណាំ​អំពៅ ​បាន​លើកឡើងថា ឆ្នាំ​នេះ ​អំពៅ​មួយ​ហិកតា​មានតម្លៃ​ចាប់ពី ១០​លាន ​ទៅ​​២៨លាន​ ទៅតាម​ប្រភេទ​អំពៅ មានប្រភេទ​អំពៅ​ល្អ​ ឬ​ មិនល្អ​។ ចំណែកលោក កាញ់ ឈ្មួញ​មកពី​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា លោក​មក​ទិញ​អំពៅ​នៅ​ភូមិ​ថ្នង់ ឃុំ​ជា​ខ្លាង ជា​រៀងរាល់ថ្ងៃ ដើម្បី​ទៅ​លក់​នៅ​កៀនស្វាយ​បន្ត ហើយ​លោក​ទិញ​ក្នុង​មួយ​ហិកតា​តម្លៃ ១០​លាន​រៀល ​ទៅ​២៨​ លាន​រៀល​ ទៅតាម​អំពៅ​ល្អ​ និង​ មិនល្អ​។ ​លោក​បន្តថា ​អំពៅ​នៅ​ឃុំ​ជា​ខ្លាង មាន​រសជាតិ​ឆ្ងាញ់ ផ្អែម​ល្អ មាន​គុណភាព​ល្អ មាន​ភ្ញៀវ​ចូលចិត្ត​ញាំ​ច្រើន​។

លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង បាន​មាន​ប្រសាសន៍​ថា នៅ​ទូទាំង​ខេត្តព្រៃវែង មាន​ដំណាំ​អំពៅ​សរុប​ចំនួន ​៦០០ ​ហិតា​ គឺមាន​ដាំ​នៅ​ស្រុក​ព្រះស្តេច បាភ្នំ និង ​ស្រុក​ស្វាយ​អ​ន្ទ​រ។ ការ​កើនឡើង​នេះ​ ដោយ​សារមន្ទីរ​កសិកម្ម​បាន​ចលនា​ឱ្យមាន​ការដាំ​អំពៅ ហើយ​បច្ចុប្បន្ន​នេះ អំពៅរបស់​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ដោយសារ​ឈ្មួញ​តិចឱ្យ​តម្លៃថោក នេះ​ដោយសារ​ការដាំ​ហួសតម្រូវការ​ទីផ្សារ​ផងដែរ។

លោក​បន្តថា ដោយឡែក​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​ ក្នុង​ឃុំ​ធ្នង់​ មាន​អំពៅ​ច្រើន​ជាង​គេ​គឺ ​២៧៥​ ហិកតា​។ លោក​អំពាវនាវ​ដល់​ប​ង​ប្អូន​ដែលមាន​បំណង​ទិញ​អំពៅ​ សូម​មក​ទិញ​អំពៅ​នៅ​ឃុំ​ជា​ខ្លាង ​ស្រុក​ស្វាយអ​ន្ទ​រ ខេត្តព្រៃវែង៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684