ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ គ្រឿន និង BIG លេង​ទម្លាយ​រូប​ថត​ម្លឹងៗ​នរណា​មិន​ភ័យ ​និង​ស្លុតចិត្ត​នោះ

ភ្នំពេញ ​៖​ តារា​កំប្លែង​នាយ គ្រឿន និង​ពិធីករ​ប្រុស BIG បានធ្វើ​ឲ្យ​មហាជន​មានការ​រន្ធត់ចិត្ត​ និង​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់គ្នា​​ ខណៈ​រូបថត​២​ឬ​៣​សន្លឹក​របស់​តារា​ប្រុស​ទាំងពីរ​នាក់​រូប​នេះ​ ត្រូវ​បាន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​យក​មក​បង្ហោះ​ និង​Share​​​បន្តបន្ទាប់ ​បញ្ជាក់​អំពី​សកម្មភាព​គ្រោះថ្នាក់​ចរាចរណ៍​ហូរ​ឈាម​ប្រឡាក់​ពេញ​ខ្លួន​ដេក​ស្ដូកស្ដឹង​នៅក្នុង​រថយន្ត​។

ស្រប​ពេល​នៃ​ការ​បែក​ធ្លាយ​ដំណឹង​រួម​ជាមួយ​នឹង​រូបថត​របស់​នាយ គ្រឿន និង​លោក BIG ជួប​គ្រោះថ្នាក់ ​ហើយ​ត្រូវ​បាន​គេ​បង្ហោះ និង បញ្ជូន​ឲ្យ​គ្នា​បន្ត​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ​ដែរ​ភ្លាមៗ​នោះ​ក៏​ឃើញ​មាន​អ្នកគាំទ្រ ​ក៏ដូចជា​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់​បាន​សរសេរ​ចោទ​ជា​​​សំណួរ​ និង បញ្ចេញ​អារម្មណ៍​ភ្ញាក់ផ្អើល​ព្រមៗ​គ្នា​ផងដែរ ​ជុំវិញ​ហេតុការណ៍​នៃ​គ្រោះថ្នាក់​មួយ​នេះ។​



ថ្វីត្បិត​តែ​រូបថត​២​ឬ​៣​​សន្លឹក​នេះ​ បាន​ស្តែង​ឲ្យ​ឃើញ​ថា ​នាយ​គ្រឿន និង​លោក​BIG​ បាន​រងគ្រោះថ្នាក់​ចរាចរណ៍​ដេក​សន្លប់​ស្ដូកស្ដឹង ​មិន​ដឹង​ស្លាប់​ឬមួយ​រស់​ព្រោះតែ​រឿង​នេះ​ក៏​ពិត​មែន តែ​ជាមួយគ្នា​នោះ​ក៏មាន​មតិ​ខ្លះ​បាន​លើកឡើងថា ​ទំនង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​គឺ​គ្រាន់តែ​ជា​ការ​ថត​សម្តែង​ក្នុង​ឈុត​សាច់រឿង​ប៉ុណ្ណោះ​ទេ​….! ដោយសារ​មើល​ទៅ​វា​មិន​មែនជា​ការពិត​ឡើយ ។​

មាន​អ្នកគាំទ្រ និង មជ្ឈដ្ឋាន​មហាជន​ខាងក្រៅ​ជាច្រើន​​​បាន​សរសេរ​សារ​ចោទ​ជា​សំណួរថា ​តើ​នេះ​ជាការ​ពិត ឬ​គ្រាន់តែ​ជា​ការថត​សម្តែង​រឿង​។​ ប៉ុន្តែ​បើតាម​ការបញ្ជាក់​ពី​ប្រភព​អ្នកសិល្បៈ​រួម​អាជីព​បាន​និយាយថា នេះ​គ្រាន់តែ​ឈុត​ឆាក​សម្តែង​ឲ្យ​ផលិតកម្ម LD តែប៉ុណ្ណោះ ពោល​គឺ​វា​មិនមែន​ការពិត​ឡើយ​៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684