ព័ត៍មានទាន់​ហេតុការណ៏
Search

ការពិត​ចឹ​ង​សោះ! សុគន្ធ នីសា ធ្លាយ​ដំណឹង​ ត្រូវជា​គូ​ដណ្តឹង​ឪពុក ណូ ឈួ​ស៊ីវ​ហេង

ភ្នំពេញ ​៖ ​កញ្ញា សុគន្ធ នីសា​ ស្រប​ពេល​ដែល​មាន​ការរិះគន់​ជាច្រើន​បាន​ផ្ទុះឡើង​ក្រោយ​ពេល​ដែល​នាង​បានសម្រេច​ជម្រុះ​កូន​ក្រុម​កុមារី​សំឡេង​ផ្អែម អ៊ុក សុ​វណ្ណា​រី ហើយ​ជ្រើស​យក ណូ ឈួ​ស៊ីវ​ហេង បន្ត​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ ​ថ្មីៗ​នេះ​ ក៏​ស្រាប់តែ​មានការ​ទម្លាយ​ថា​ ហេតុ​ផល​ដែល Coach សុគន្ធ នីសា សម្រេច​ទុក ណូ ឈួ​ស៊ីវ​ហេង ក៏​ព្រោះតែ​ឪពុក​របស់​កុមារី​រូប​នេះ​ត្រូវជា​គូ​ដណ្តឹង​របស់ខ្លួន​។

ផ្អែម​តាម​ប្រភព​ខ្លះ​បាន​លួច​ខ្សឹប​ខ្សៀវ​គ្នា​ ដោយ​លើក​ជា​ការ​សង្ស័យ​ថា ​អាច​មក​ពី​ករណី​នេះ​ហើយ ​ទើប​បានជា​តារា​ចម្រៀង​ស្រី​និង​Coach ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង The Voice Kids Cambodia គឺ​កញ្ញា សុគន្ធ នីសា សម្រេច​ជ្រើស​រើស​យក​កុមារី ណូ ឈួ​ស៊ីវ​ហេង ឈាន​ទៅ​វគ្គ​បន្ត​។ ចំណែកឯ​នាង​តូច អ៊ុក សុ​វណ្ណា​រី ដែល​មហាជន​ភាគច្រើន​មើល​ឃើញ​ពី​សមត្ថភាព​នោះ​ ក៏​បែរជា សុគន្ធ នីសា ជម្រុះ​នាង​ចោល​ទៅវិញ។

ទន្ទឹមគ្នា ​នៃ​ដំណឹង​ដ៏​ក្តៅគគុក​នេះ​ដែរ ​ក៏​ស្រាប់​តែ​មាន​ប្រភពពី​ម្ចាស់​Acocunt Facebook ម្នាក់ទៀត​បាន​ចេញ​មុខ​សរសេរ​បង្ហោះ​ជា​សាធារណៈ​ថា​ ខ្ញុំ​ដឹង​តាំងពី​យូរ​មក​ម្ល៉េះ​កុមារី ណូ ឈួ​ស៊ីវ​ហេង ឪពុក​ពាក់​ផ្កាយ​៣​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ​ទៀត​ផង ​និង​ ត្រូវជា​មិត្តភក្តិ​លោក ព្រាប សុវត្ថិ ទៀត​។ ឪពុក ណូ ឈួ​ស៊ីវ​ហេង សព្វថ្ងៃ​ពោះម៉ាយ​និង​ត្រូវជា​គូ​ដណ្តឹង​កញ្ញា នីសា ផងដែរ​។

ការ​បែក​ធ្លាយ​ព័ត៌មាន​ដ៏​រសើប​ខាងលើ​នេះ​ បាន​និង​កំពុង​ដុត​កំដៅ​ដល់​មហាជន​ដែល​តែង​និយម​គាំទ្រ​កម្មវិធី​ប្រឡង​ចម្រៀង The Voice Kids Cambodia ​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ជាមួយ​ពាក្យ​និន្ទា​រិះគន់​យ៉ាងច្រើន​ក៏​បាន​និង​កំពុង​បាញ់​ស្រោច​យ៉ាង​ខ្លាំង​ ទៅលើ​តារា​ស្រី​កញ្ញា សុគន្ធ នីសា ថា​ជា​ការ​លេង​ល្ខោន​បំភាន់​ភ្នែក​មហាជន ​ខណៈ​មាន​ខ្លះ​ទៀត​ក៏​ហាក់​អស់​ជំនឿ​លើ​កម្មវិធី​នេះ​ផង​នោះ​។

ក្រោយពី​មាន​ការ​បែក​ធ្លាយ ​​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ កាលពី​ម្សិលមិញ​Account ​ហ្វេសប៊ុកឈ្មោះ Mey Houng ដែល​ជា​បងប្អូន​ជីដូន​មួយ​ របស់​កុមារី ​ណូ ឈួស៊ីវហេង ក៏បាន​សរសេរ​ឆ្លើយតប​ថា «បាន​ហើយ​សំរាក​ទៅមិនបាច់សួរបង នីសាទេ សួរខ្ញុំក៏បាន ពូខ្ញុំមានប្រពន្ធ មិនមែនពោះម៉ាយទេ គីមខ្ញុំ​ដែល​ត្រូវ​ជា​ប្រពន្ធ​ពូខ្ញុំ មាន friend ក្នុង Facebook ជាមួយដែល Fucking fake news Jong tar serch»។ ប៉ុន្តែ​ការ​បកស្រាយ​ដ៏​ខ្លី​នេះ ​​ហាក់​មិន​ទាន់​ស្រាយ​មន្ទិល​របស់​មហាជន​នៅ​ឡើយ ហើយកម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧​ ក៏មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​កញ្ញា សុគន្ធ នីសា តាម​ប្រព័ន្ធ​ទូរស័ព្ទ​បាន​នៅឡើយ​ដែរ​។ ចំណែក​ឯ​ខាង​ភាគី​ទូរទស្សន៍​ហង្ស​មាស​ក៏​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ដូចគ្នា​៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684