ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹកទំនិញ​​ បន្ត​ដឹក​សំពីងសំពោង​កាត់​មុខប៉ូលិស​ចរាចរណ៍​ពេញ​ក្នុង​ក្រុង

​ភ្នំ​ពេ​ញ ៖ អ្នកធ្វើដំណើរ​ក្នុង​ទីក្រុង​ភ្នំពេញ ​បាន​និយាយថា​ រថយន្ត​តាក់​ស៊ីនៅតែ​បន្ត​ដឹកទំនិញសំពីងសំពោង​កាត់មុខ​ប៉ូលិស​ចរាចរណ៍​ដដែល​ ដោយ​គ្មាន​ខ្លាច​ពី​កំហុសឆ្គង​របស់ខ្លួនឡើយ​។

​អ្នកធ្វើដំណើរ​បាន​និយាយទៀតថា​ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១១​ ខែតុលា កន្លងមកនេះ​ គាត់បានឃើញ​រថយន្ត​តាក់​ស៊ី ១៥​ កៅអី​មួយគ្រឿង​ បាន​ដឹក​អីវ៉ាន់​លយ​មក​ក្រោយ​ប្រមាណ​ជា​ ២ ម៉ែត្រ ​ភ្ជាប់​នឹង​កន្ទុយ​រថយន្ត​ ដែលជា​ហេតុ​នាំ​ឲ្យ​អ្នកដំណើរ​នាំគ្នា​និយាយថា ហេតុដូច​ម្តេចក៏​ប៉ូលិសចរាចរណ៍​​ឈរជើង​តាមផ្លូវ​មិន​ចាប់​ផាក ​ឬ ​ឲ្យ​ទម្លាក់​ចេញ​យ៉ាង​ដូច្នេះ?​។

​បងស្រី ​គ​ន្ធា ដែល​បើកបរ​រថយន្ត​ពីក្រោយ​បាន​និយាយថា ​រថយន្ត​ខាងលើនេះ​បានធ្វើ​ដំណើរ​តាមបណ្តោយ​ផ្លូវ​ ២៧១ ​កាត់មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ​ឆ្ពោះទៅ​ច្បារអំពៅ ​ហើយ​ស្របពេលដែល​ផ្លូវ​កំពុង​ស្ទះ​ផង​ ធ្វើឱ្យ​អ្នកដំណើរ​នាំគ្នា​និយាយ​រិះគន់​ដល់​ពូៗ​ប៉ូលិស​ចរាចរណ៍​ថា តើ​គាត់​មិន​បើកភ្នែក​មើល​ទេ​ឬ បានជា​បណ្តោយ​ឲ្យ​រថយន្ត​តាក់​ស៊ីនេះ​ដឹក​អី​វ៉ាន់​លយ​មក​ក្រោយសឹង​ពីរ​ម៉ែត្រ ​ដោយ​មិនមាន​ឃាត់​សួរ​អ្វី​បន្តិច​សោះ​អីចឹង​?។

អ្នកធ្វើដំណើរ​ ក៏ដូចជា​ប្រជាពលរដ្ឋ​សុំ​ឲ្យ​បង​ប៉ូលិស​ចរាចរណ៍ ​គួរពិនិត្យមើល​រថយន្ត​តាក់​ស៊ី និង រថយន្ត​ដឹក​សំពីងសំពោង​កាត់​ទីក្រុង​ផង ​កុំ​នាំគ្នា​អង្គុយ​មើល​តែ​ហ្វេ​ស​ប៊ុ​ក​ក្នុង​ទូរស័ព្ទ​ពេក ​ប្រ​យ័ត្នរថយន្ត​ដឹក​សំពីងសំពោង​ទាំងនោះ​ធ្លាក់​អី​វ៉ាន់​លើ​គ្រោះថ្នាក់​ដល់​ជីវិត​ពូ​ប៉ូលិស​ឯង​ណា​៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684