ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៦​នាក់​បន្ថែម​ទៀត ពាក់​ព័​ន្ធ​ការ​សេព​ថ្នាំញៀន​ខុសច្បាប់

ភ្នំ​ពេ​ញ ៖ បុរស​ចំនួន​៦​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បន្តបន្ទាប់​កាលពី​អំឡុង​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ ដោយ​ចោទ​ពី​បទ​ពាក់​ព័​ន្ធ​ការ​សេព​គ្រឿងញៀន​ខុសច្បាប់​។

ប៉ូលិស​និយាយ​ថា ពាក់​ព័​ន្ធ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​មុន​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ប្រទះឃើញ​ពួកគេ​ជិះ​ម៉ូតូ តាម​ផ្លូវ​សា​ធា​រណៈ ដោយមាន​ការ​សង្ស័យ​ក៏បាន ឃាត់​ឆែកឆេរ​ និង ​ត្រួតពិនិត្យ​ទឹកនោម​ជាល​ទ្ធ​ផល​មាន​ផ្ទុក​នូវ​សារ​ធាតុញៀន​ទាំងអស់គ្នា​ ទើប​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​តែ​ម្តង ដោយសារតែ​ពួកគេ​មាន​ចាប់​ពាក់​ព័​ន្ធ​ការ​សេព​គ្រឿងញៀន​ខុសច្បាប់​។

​តាម​ការ​បញ្ជាក់​ប្រាប់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៦​នាក់​នោះ មាន​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​សង្កាត់​ទឹកថ្លា​ កាលពី​ម៉ោង​៨​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ ដែល​មាន​ឈ្មោះ ១ ភឿន សា​ទី អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ នៅ​ក្នុង​សង្កាត់​ឃ្មួញ​។ ២ លាង សុ​ផា អាយុ២៧​ឆ្នាំ​។ ៣ ជឿន ឈិន អាយុ​២៤​ឆ្នាំ​។ ៤ កូយ អូន អា​យួ​២៤​ឆ្នាំ​។ ពួកគេ​ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត ត្រូវ​បាន​ចាប់ខ្លួន នៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ដែល​មាន​ឈ្មោះ ច​ន ចាន់​រ៉ា អាយុ​១៨​ឆ្នាំ​។ ២ ឈ្មោះ នី ថៃ អាយុ១៨​ឆ្នាំ ពួកគេ​គ្មាន​មុខរបរ​ច្បាស់លាស់ មាន​ទីលំនៅ​ម្តុំ​ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប៉ូលិស​និយាយ​ថា នេះ​ជា​ការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ដែល​ប្រើប្រាស់​ថ្នាំ​ខុសច្បាប់​បន្ថែម​ទៀត ដែល​ជា​ការ​អនុវត្តន៍​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្នុង​យុ​ទ្ធ​នា​ការ​បង្ក្រាប​ថ្នាំញៀន ទូទាំង​ប្រទេស ដើម្បី​សេចក្តី​សុខ​ជូន​ប្រជាជន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684