ព័ត៍មានទាន់​ហេតុការណ៏
Search

បង​ ណូ ឈួ​ស៊ីវ​ហេង បំភ្លឺ​លើ​ករណី​ឪពុក​នាង​ត្រូវជា​គូ​ដណ្តឹង សុគន្ធ នីសា ប៉ុន្តែ​មន្ទិល​នៅតែមាន​ដដែល

ភ្នំពេញ ​៖ ​បន្ទាប់ពី​មាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ធ្វើ​ការ​ចុះផ្សាយ​ជុំវិញ​ករណី​បែកធ្លាយ​ថា​ ឪពុក​របស់​កុមារី ណូ ឈួ​ស៊ីវ​ហេង មាន​ឋានៈ​ផ្កាយ​៣​ត្រូវជា​គូ​ដណ្តឹង​របស់​តារាចម្រៀង​ស្រី សុគន្ធ នីសា ភ្លាមៗ​នេះ​ក៏​ផ្ទុះ​ប្រតិកម្ម​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​កុមារី​រូប​នេះ​ថា​ ជា​ដំណឹង​គ្មាន​ការពិត​។ ប៉ុន្តែ​ទោះបីជា​មានការ​បកស្រាយ​យ៉ាង​នេះ​ក្តី​ មហាជន​នៅ​តែ​មាន​មន្ទិលសង្ស័យ​ដដែល​។

បើ​តាម​ការ​បញ្ជាក់​ពី​សំណាក់​បង​ប្រុស ​កុមារី ណូ ឈួ​ស៊ីវ​ហេង បាន​លើកឡើងថា តាំង​នាម​ខ្ញុំ​ជា​បង​របស់​កុមារី ស៊ី​ហេង សុំ​ធ្វើការ​ច្រានចោល​នូវ​ព័ត៌មាន​បំភ្លៃ​ការពិត​ទាំងឡាយ​ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ​ខ្ញុំ​ ជាពិសេស​ប្អូនស្រី​ខ្ញុំ​ផ្ទាល់​។ ហើយ​សូម​ពុក​ម៉ែ​បងប្អូន​ទាំងអស់​សូមកុំ​វិភាគ​ដោយ​ជឿ​តាម​ព័ត៌មាន​ប្រឌិត​ទាំងឡាយ​។ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ពី Account ឈ្មោះ Lam Thavary គាត់​ហាក់​ដូច​ជា​ដឹង​នូវ​គ្រប់​ព័ត៌មាន​ទាំងអស់​ក្នុង​គ្រួសារ ស៊ី​ហេង ច្បាស់​ណាស់​។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ដូច្នេះ​សូម​ម្ចាស់ Account រូប​នេះ​អញ្ជើញ​ចេញមុខ​មក​និយាយ​ហើយ​បកស្រាយ​ឲ្យ​អស់​មក​។ ហេតុ​អី​មក​បំប៉ោង​ព័ត៌មាន​មិន​ពិត​មួយ​ហើយ​មួយទៀត​? ហើយ​នូវ​មាន​គេហទំព័រ​មួយ​ចំនួន​ដែរ​ធ្វើការ​ចែករំលែក​ព័ត៌មាន​បំភ្លៃ​ការពិត​ទាំងឡាយ​ជាពិសេស​គេហទំព័រ​…​។ (​សុទ្ធតែ​បញ្ជាក់​ថា ​ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​ជិត​ទេ​)​សូម​គេហទំព័រ​ទាំងឡាយ​ធ្វើ​ការកែ​តម្រូវ​នូវ​ព័ត៌មាន​ប្រឌិត​ទាំងឡាយ​ណា​ ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​កម្មវិធី​The voice Kids និង​គ្រួសារ​ខ្ញុំបាទ។ ខ្ញុំ​សូម​អភ័យទោស​នូវ​រាល់​ពាក្យពេចន៍​លើសលស់​ទាំងឡាយ​។

យ៉ាងណាមិញ​ថ្វីត្បិតតែ​មានការ​បកស្រាយ​នេះ​ក៏​ពិតមែន​ ប៉ុន្តែ​មហាជន​នៅតែ​បន្ត​កើតមាន​ចម្ងល់​នៅឡើយ​ដោយ​បាន​លើក​ជា​សំណួរ​ថា បើ​ជា​ការ​ពិតមែន​នោះ​ហេតុអ្វី​បានជា​ឪពុក​-​ម្តាយ​របស់​កុមារី ណូ ឈួ​ស៊ីវ​ហេង មិនដែល​ឃើញ​ចេញមុខ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​The voice Kids ដូច​បេក្ខភាព​ឯទៀត ? ម្យ៉ាងទៀត​ចុះ​រូបភាព​កុមារី ណូ ឈួ​ស៊ីវ​ហេង ថត​ជុំ​គ្នា​ជាមួយ​លោក ព្រាម សុវត្ថិ ,​ឱក សុគន្ធ​កញ្ញា និង សុគន្ធ នីសា នោះ​តើ​យ៉ាង​ណា​វិញ​?

សូម​បញ្ជាក់​ថា ​កញ្ញា សុគន្ធ នីសា ស្រប​ពេល​ដែល​មានការ​រិះគន់​ជាច្រើន​បាន​ផ្ទុះឡើង​ ក្រោយ​ពេល​ដែល​នាង​បានសម្រេច​ជម្រុះ​កូន​ក្រុម​កុមារី​សំឡេង​ផ្អែម អ៊ុក សុ​វណ្ណា​រី ហើយ​ជ្រើស​យក ណូ ឈួ​ស៊ីវ​ហេង បន្តទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​ ថ្មីៗ​​នេះ​ក៏​ស្រាប់តែ​មានការ​ទម្លាយ​ថា​ហេតុ​ផល​ដែល Coach សុគន្ធ នីសា សម្រេច​ទុក ណូ ឈួ​ស៊ីវ​ហេង ក៏​ព្រោះតែ​ឪពុក​របស់​កុមារី​រូប​នេះ​ត្រូវជា​គូ​ដណ្តឹង​របស់ខ្លួន​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684