ព័ត៍មានទាន់​ហេតុការណ៏
Search

កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ​ឃាត់​រថយន្ត​នាំចូល​ជើងមាន់ និង​មាន់​ខុសច្បាប់​នៅ​ច្រក​ម៉ឺនជ័យ ស្រុក​កំចាយមារ

ភ្នំពេញ ៖ នៅ​វេលាម៉ោង​០១​និង​០៨​នាទី​ ថ្ងៃ​ទី​១២ ​ខែតុលា ឆ្នាំ​២០១៧ ដោយមាន​បទបញ្ជា​ពី​លោក​វរសេនីយ៍ឯក ឈួន គឹម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​មន្ទីរ​យុត្តិធម៌ ចំនួន​០៥​នាក់​រថយន្ត​០១ គ្រឿង ដឹកនាំ​ដោយ​វរសេនីយ៍ត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ជំនាញ បសុពេទ្យ​ខេត្ត ធ្វើ​ការ​ឃាត់​រថយន្ត​ចំនួន​០១​គ្រឿង​ម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាកលេខ​ភ្នំពេញ 3C-5488 នៅ​ត្រង់ចំណុច ភូមិជោរ​ទី​២ ឃុំ​ក្រ​ញ៉ូ​ង ស្រុក​កំចាយមារ ខេត្ត​ព្រៃ​វែង ដែល​បាន​ដឹក​ផលិតផល​សត្វ​ខុសច្បាប់ ចេញពី​ប្រទេស​វៀតណាម តាម​ច្រក​ម៉ឺន​ជ័យ​ឆ្ពោះ​ទៅ​កាន់​ភ្នំពេញ។

វរ​សេនីយ៍​ឯក ឈួន គឹម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ធ្វើការ​ត្រូត​ពិនិត្យ​ និង ​ឆែកឆេរ​រថយន្ត​សមត្ថកិច្ច​យើង​ដកហូត​វត្ថុ​តាង​រួមមាន -​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ០១​គ្រឿង​ពណ៌​ស ពាក់​ស្លាកលេខ​ភ​.​ព 3C5488 មាន​មាន់​រស់ ចំនួន ១៦០០​ក្បាល ជើងមាន់ ចំនួន ៤៧០​កេស ទម្ងន់​៧០៥០​គីឡូក្រាម។ បច្ចុប្បន្ន​រថយន្ត​រួម​នឹង​វត្ថុ​តាង ប្រគល់​ជូន​ជំនាញ​បសុពេទ្យ​ខេត្ត​ដើម្បី ចាត់ការ​តាម​នីតិ​វិធី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684