ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ​ទៅ​តុលាការ

ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​បញ្ជូន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​ខែតុលា​នេះ បន្ទាប់ពី​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទួលគោក​ឃាត់ខ្លួន​ជនសង្ស័យ៤​នាក់ ជា​បន្តបន្ទាប់​គ្នា ក្នុង​ថ្ងៃ​តែមួយ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ដកហូត​បាន​ក្រាម​ពណ៌ស​ថ្លា​១១​កញ្ចប់ ​(​ប្រភេទ​ម៉ា​ទឹកកក​)​ កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ​ខែតុលា​ថា​ ជនសង្ស័យ​ដែល​បង្ក្រាបបាន​រួមមាន​១.​ឈ្មោះ លាង ស៊ីម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រួមនឹង​ក្រាម​ពណ៌​ស​ថ្លា ១០​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង ២​និង​៤០​នាទី រសៀល​នៅ​ចំណុច ប្លុក​រោងចក្រ​ឆ្នាំង ភូមិ​២៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក។

ចំណែក​ជនសង្ស័យ​ទី​២.​ឈ្មោះ ចាន់ ថៃ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ , ៣.​ឈ្មោះ សាង វិ​ន ភេទប្រុស អាយុ២៧​ឆ្នាំ និង ៤.​ឈ្មោះ ជុំ ចាន់​វិច្ឆិកា អាយុ២១​ឆ្នាំ រួមនឹង​ក្រាម​ពណ៌ស​ថ្លា ០១​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ឃាត់ខ្លួន​បាន កាលពី វេលា​ម៉ោង​១១​និង​៣០​នាទី យប់​នៅ​ចំណុច ផ្លូវ​២៤៧ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ នៅ​ថ្ងៃទី១២​តុលា​នេះ ដើម្បី​ចាត់ការ​តាមច្បាប់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684