ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី ​បាន​និង​កំពុង​តុបតែង​ភ្លើង​បំភ្លឺ​សាធារណៈ រៀបចំ​សោភ័ណភាព​រាជធានី ដើម្បី​ត្រៀម​ស្វាគមន៍​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​ពេលខាងមុខ​នេះ

ភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាននិងកំពុង​តែ​មមាញឹក​ក្នុង​ការ​តុបតែង​កែលម្អ​ភ្លើង​បំភ្លឺ​សាធារណៈ​រៀបចំ​សោភណ​ភាព សួនច្បារ ពិសេស​នៅ​មាត់ទន្លេ ដើម្បី​ត្រៀម​ស្វាគមន៍ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែល​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ទី​២​ដល់ទី​៤​ ខែវិច្ឆិកា ​ខាងមុខនេះ​។

ជាក់ស្ដែង នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ដឹកនាំ មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី ​និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌដូនពេញ ចុះ​ត្រួតពិនិត្យ​មើល​ការ​ជួសជុល​សួនច្បារ និង​ដើមឈើ​នៅ​មាត់ទន្លេ ដល់​មុខ​ព្រះបរមរាជវាំង ដើម្បី​រៀបចំ​សោ​ភណភាព ត្រៀម​ស្វាគមន៍ បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ដើមខែ​វិច្ឆិកា ខាងមុខ​។

ជាមួយគ្នា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់​ផ្តើម​តុបតែង​ភ្លើង​រំយោល​តាម​ដើមឈើ​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​វិមានឯករាជ្យ​ដល់​រង្វង់​មូល​រមណីយដ្ឋាន​វត្តភ្នំ និង​តុបតែង​ភ្លើង​ហ្វា LED នៅ​ដើម​ស្លា​យក្ស​នៅតាម​មាត់ទន្លេ ផងដែរ។

ពាក់ព័ន្ធ​ទៅ​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​លោក ឃួ​ង ស្រេង បាន​អះអាង​ថា មកដល់​ពេល រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​កម្លាំង​គ្រប់គ្រាន់​ហើយ​ក្នុង​កិច្ចការពារ​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ដើរលេង​កម្សាន្ត ក្នុង​ឱកាស​បុណ្យ​បុណ្យ​ទូក អកអំបុក និង​សំពះ​ព្រះ​ខែ​ ដែល​ជា​បុណ្យប្រពៃណី​នៅ​ពេល​ខាងមុខនេះ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684