ព័ត៍មានទាន់​ហេតុការណ៏
Search

teach for cambodia​ នឹងចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​

ភ្នំពេញ ​៖​ លោក​បណ្ឌិត សភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ កាលពី​រាត្រី​ថ្ងៃទី​២០ ​ខែតុលា ​ឆ្នាំ​២០១៧​ បាន​ចូលរួម​បើកសម្ពោធ teach for cambodia ជា​ផ្លូវការ​ដើម្បី​ចូលរួម​ជួយ​លើកកម្ពស់​ការអប់រំ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

teach for cambodia គឺជា​គំនិត​ផ្ដួចផ្ដើម​ឯករាជ្យ​ក្នុងស្រុក​មួយ​ដែលមាន​ចក្ខុវិស័យ​ថា ​ថ្ងៃមួយ​កុមារ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​មាន​ឱកាស​បញ្ចេញ​សក្ដានុពល​របស់​ពួកគេ​តាមរយៈ​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ប្រកបដោយ​គុណភាព​តាមរយៈ​គម្រោង​កម្មវិធី teach for all ​ដោយ​បាន​កំពុង​អនុវត្ត​ជា​សកលលោក​បច្ចុប្បន្ន​នេះ​មាន​សកម្មភាព​ដំណើរការ​នៅក្នុង 49 ប្រទេស​រួមមាន​ម៉ាឡេស៊ី​ថៃ​ហ្វីលីពីន​វៀតណាម​និង​បច្ចុប្បន្ន​ជា​កម្ពុជា​។

​បេសកកម្ម​របស់ teach for cambodia គឺជា​ការជ្រើសរើស​អ្នកដឹកនាំ​នាពេល​អនាគត ​​ដែលមាន​ការខិតខំ​ប្រឹង​ប្រែង​និង​ការតាំង​ចិត្ត​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​ដើម្បី​ដោះស្រាយ​បញ្ហា​វិសមភាព​នៃ​ការអប់រំ​។​

ជា​មធ្យម​កុមារ​កម្ពុជា​ដែល​បាន​ចូល​សាលា​និង​បញ្ចប់​ការសិក្សា​តិចជាង 5 ឆ្នាំ​នៅក្នុង​ការសិក្សា​របស់គេ​ហើយ​មានតែ​កុមារ​ម្នាក់​ក្នុងចំណោម 10 នាក់​ដែល​អាច​នឹង​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​នៅក្នុង​ថ្នាក់​ភាសា​និង​គណិតវិទ្យា​សិស្ស​ថ្នាក់​ទី 9 ដែល​ចូល​សាលារៀន​និង​អ្នក​ដែល​មិនបាន​ចូលរៀន​ហើយ​មាន អាយុ​ដូចគ្នា​មានគំនិត​ចំណេះដឹង​ប្រហែល​គ្នា​ហើយ​អត្រា​ចុះឈ្មោះ​ចូលរៀន​សរុប​សម្រាប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​គឺ​ស្ថិត​នៅក្រោម 15 ភាគរយ​ដែលជា​អត្រា​ចុះឈ្មោះ​ចូលរៀន​ទាប​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។​

ប្រទេស​កម្ពុ​ជាមាន​ប្រជាជន​ក្មេង​ជាងគេ​នៅ​អាស៊ី​ដែលមាន​អាយុ​ជា​មធ្យម​ជាង 24 ឆ្នាំ​ហេតុ​ដូចនេះហើយ teach for cambodia មាន​មហិច្ឆតា ​និង​ផ្ដោត​សំខាន់​ក្នុងការ​ពង្រឹង​វិស័យ​អប់រំ​និង​ការបង្រៀន​ដោយ​ប្រសិទ្ធិ​ភាពល្អ​ប្រសើរឡើង​ដើម្បី​ជា​កត្តា​អាចធ្វើឱ្យ​លទ្ធផល​នៃ​ការអប់រំ​ប្រសើរ​ជាង​មុន​នៅ​គ្រប់​កម្រិត ​ហើយក៏​ជា​កត្តា​ជំរុញ​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។​

teach for cambodia នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ចូលរួម​ដោះស្រាយ​កត្តា​បី​ដែល​បង្កើត​និង​ធ្វើ​ឲ្យ​មាន​វិសមភាព​និង​ការអប់រំ​រួម​មានការ​កាលៈទេសៈ​សេដ្ឋកិច្ចសង្គម​ដែល​បង្ខំ​ឲ្យ​កុមារ ជាច្រើន​បោះបង់ចោល​សាលារៀន​នឹង​ក្លាយជា​ពលករ​កុមារ​។​កត្តា​ប្រឈម​ក្នុង​សាលារៀន​ជា​ថ្នាក់​ប្រព័ន្ធ​រួមទាំង​កង្វះខាត​ការផ្គត់ផ្គង់​និង​ការកាត់បន្ថយ​គ្រូបង្រៀន​និង​ការ​ចុងក្រោយ​គឺមាន ការរំពឹង​ទាប​ចំពោះ​សិស្ស​។​

លោក​ស៊ីវ​មុនី​រ័ត្ន​នាយក​ប្រតិបត្តិ​និង​ជា​ស្ថាបនិក teach for cambodia​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​នោះ​ថា ​«​ក្នុងនាម​ខ្ញុំ​ជា​អតីត​គ្រូបង្រៀន​ខ្ញុំ​ជឿជាក់ថា​ក្មេងៗ​ទាំងអស់​អាច​រៀន​បាន​ ហើយ​នេះ​ជា​តួនាទី​របស់​អ្នកគ្រប់គ្រងៗ​រូប​ដើម្បី​រក​វិធី​ដែល​កូនៗ​របស់​យើង​រៀន​បាន​ល្អ​បំផុត​ ហើយ​ជួយ​ឲ្យ​ពួកគេ​ឲ្យ​ទទួលបាន​សក្ដានុពល​ខ្ពស់​»​។​

លោក​បាន​បន្តថា​ « teach for cambodia​មានបំណង​នាំយក​Fellows​មាន​សមត្ថភាព​និង​បុគ្គលិកលក្ខណៈ​ខិតខំ​ប្រឹងប្រែង​និង​ដែលមាន​ឆន្ទៈ​ខ្ពស់​ចំពោះ​កូន​របស់​ពួកយើង​គ្រប់រូប​ហើយ​ពួកគេ​មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​សក្តានុពល​របស់​កូនៗ​របស់​យើង​គ្រប់រូប​ហើយ​ពួកយើង​នឹង​នៅតែ​បន្ត​ធ្វើជា​អ្នកដឹកនាំ​រយៈពេល​វែង​ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ដែលជា​ឫសគល់​នៃ​វិសមភាព​នៃ​ការអប់រំ​»​។​

លោក​បាន​បន្ថែមថា ​«​ក្នុងពេល​ជាបន្ទាន់ teach for cambodia​គ្រោង​នឹង​ផ្ដល់នូវ​Fellows​ថ្មី ដែលមាន​ឆន្ទៈ​និង​សមត្ថភាព​ដើម្បី​បង្រៀន​ក្នុង​សាលារៀន​រដ្ឋ​ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រួមជាមួយ​សកលវិទ្យា​ល័យ​នានា​ជា​ទាំង​រដ្ឋ​និង​ឯកជន​ដោយ ជ្រើសរើស​និស្សិត​បញ្ចប់​ការសិក្សា​ថ្មីៗ​គ្រប់​ជំនាញ​វិជ្ជាជីវៈ​វ័យក្មេង​ពី​សាកលវិទ្យាល័យ​អ្នកជំនាញ​វ័យក្មេង​និង​គ្រូបង្រៀន​ដែលមាន​ស្រាប់​ដើម្បី​ចូលរួម​កម្មវិធី​រយៈពេល​ពីរ​ឆ្នាំ​។​ពួកគេ​ត្រូវបាន​បណ្ដុះបណ្ដាល​និង​គាំទ្រ​ដោយ teach for cambodia និង​ដៃគូ​ដើម្បី​កសាង​ជំនាញ​ចំណេះដឹង​និង​គំនិត​ការចាំបាច់​ដើម្បី​ដឹកនាំ​របស់គេ ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន​»​។​

គួរ​បញ្ជាក់ថា ​teach for cambodia​បានដាក់​ដំណើរការ​ជា​ផ្លូវការ​សម្រាប់​កម្មវិធី felowship របស់ខ្លួន​នៅ​ថ្ងៃទី 20 ខែតុលា​ឆ្នាំ 2014 នេះ​តទៅ​ដើម្បី​ធ្វើការ​ជ្រើសរើស​fellows​ជំនា​ន់ទី 1 ក្នុង​ឆ្នាំ 2018 កម្មវិធី​នេះ​គឺជា​ការប្ដេជ្ញាចិត្ត​បង្រៀន​ពេញ​ម៉ោង​ដោយ​ទទួលបាន​ប្រាក់ខែ​និង​ការអភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ​សម្រាប់​និស្សិត​បញ្ចប់​ការសិក្សា​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។

teach for cambodia​គ្រោង​ដាក់​Fellows​ជំនា​ន់ទី 1 ចំនួន 30 នាក់​ដំបូង​របស់ខ្លួន​នៅតាម​តំបន់​ជនបទ ពាក់កណ្ដាល​ជនបទនិង​តំបន់​ក្រីក្រ​ដែល​រួមមាន​រាជធានី​ភ្នំពេញ​ខេត្តកណ្ដាល​និង​ខេត្តកំពង់ចាម​នៅ​ខែវិច្ឆិកា​ឆ្នាំ 2018​ខាងមុខ​ហើយ​ទៅ​ថ្ងៃ​អនាគត​នឹងមាន​គោលដៅ​រយៈពេល​វែង​នៃ​ការដាក់​ពង្រាយ​Fellows​នៅ​ទូទាំងប្រទេស​។​
teach for cambodia​គឺជា​ដៃគូ​ទី​៤៥​ដែល​បាន​ចូលរួម teach for ALL​ដែល​ប្រមូលផ្តុំ​ដោយ​បណ្តាញ​នៃ​ដៃគូ​ឯករាជ្យ​ដែល​ដឹកនាំ​ចំនួន​៤៦​ប្រទេស៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114