teach for cambodia​ នឹងចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​

ភ្នំពេញ ​៖​ លោក​បណ្ឌិត សភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ កាលពី​រាត្រី​ថ្ងៃទី​២០ ​ខែតុលា ​ឆ្នាំ​២០១៧​ បាន​ចូលរួម​បើកសម្ពោធ teach for cambodia ជា​ផ្លូវការ​ដើម្បី​ចូលរួម​ជួយ​លើកកម្ពស់​ការអប់រំ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​ teach for cambodia គឺជា​គំនិត​ផ្ដួចផ្ដើម​ឯករាជ្យ​ក្នុងស្រុក​មួយ​ដែលមាន​ចក្ខុវិស័យ​ថា ​ថ្ងៃមួយ​កុមារ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​មាន​ឱកាស​បញ្ចេញ​សក្ដានុពល​របស់​ពួកគេ​តាមរយៈ​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ប្រកបដោយ​គុណភាព​តាមរយៈ​គម្រោង​កម្មវិធី teach for all ​ដោយ​បាន​កំពុង​អនុវត្ត​ជា​សកលលោក​បច្ចុប្បន្ន​នេះ​មាន​សកម្មភាព​ដំណើរការ​នៅក្នុង 49 ប្រទេស​រួមមាន​ម៉ាឡេស៊ី​ថៃ​ហ្វីលីពីន​វៀតណាម​និង​បច្ចុប្បន្ន​ជា​កម្ពុជា​។ ​ ​បេសកកម្ម​របស់ teach for cambodia គឺជា​ការជ្រើសរើស​អ្នកដឹកនាំ​នាពេល​អនាគត ​​ដែលមាន​ការខិតខំ​ប្រឹង​ប្រែង​និង​ការតាំង​ចិត្ត​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​ដើម្បី​ដោះស្រាយ​បញ្ហា​វិសមភាព​នៃ​ការអប់រំ​។​ ជា​មធ្យម​កុមារ​កម្ពុជា​ដែល​បាន​ចូល​សាលា​និង​បញ្ចប់​ការសិក្សា​តិចជាង 5 ឆ្នាំ​នៅក្នុង​ការសិក្សា​របស់គេ​ហើយ​មានតែ​កុមារ​ម្នាក់​ក្នុងចំណោម 10 នាក់​ដែល​អាច​នឹង​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​នៅក្នុង​ថ្នាក់​ភាសា​និង​គណិតវិទ្យា​សិស្ស​ថ្នាក់​ទី 9 ដែល​ចូល​សាលារៀន​និង​អ្នក​ដែល​មិនបាន​ចូលរៀន​ហើយ​មាន អាយុ​ដូចគ្នា​មានគំនិត​ចំណេះដឹង​ប្រហែល​គ្នា​ហើយ​អត្រា​ចុះឈ្មោះ​ចូលរៀន​សរុប​សម្រាប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​គឺ​ស្ថិត​នៅក្រោម 15 ភាគរយ​ដែលជា​អត្រា​ចុះឈ្មោះ​ចូលរៀន​ទាប​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។​ ប្រទេស​កម្ពុ​ជាមាន​ប្រជាជន​ក្មេង​ជាងគេ​នៅ​អាស៊ី​ដែលមាន​អាយុ​ជា​មធ្យម​ជាង 24 ឆ្នាំ​ហេតុ​ដូចនេះហើយ teach for cambodia មាន​មហិច្ឆតា ​និង​ផ្ដោត​សំខាន់​ក្នុងការ​ពង្រឹង​វិស័យ​អប់រំ​និង​ការបង្រៀន​ដោយ​ប្រសិទ្ធិ​ភាពល្អ​ប្រសើរឡើង​ដើម្បី​ជា​កត្តា​អាចធ្វើឱ្យ​លទ្ធផល​នៃ​ការអប់រំ​ប្រសើរ​ជាង​មុន​នៅ​គ្រប់​កម្រិត ​ហើយក៏​ជា​កត្តា​ជំរុញ​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។​ teach for cambodia … Continue reading teach for cambodia​ នឹងចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​