ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​ស្នងការ​ខេត្តបាត់ដំបង​ ចុះបង្ក្រាប​បទល្មើស​នេសាទទ្រង់ទ្រាយធំមិន​ធ្លាប់មាន​ពីមុន

​បាត់ដំបង​ ៖ ​ដោយសា​រមាន​ការ​ជំរុញ​ពី​លោក ​អ៊ុច សុខុន ​ស្នងការ​ខេត្តបាត់ដំបង ​និង ​មានការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ផង​នោះ ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ នា​ថ្ងៃទី​០១ ​ខែ​វិច្ឆិកា ​ថ្មីៗ​នេះ ​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្តបាត់ដំបង​ បាន​ចុះ​សហ​ការ​ ជាមួយ​កម្លាំងអធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ​ រួម​នឹង​សហគមន៍​ប្រចាំ​តំបន់​នានា​ដែល​ពាក់ព័ន្ធ​ បូក​រួមទាំងកម្លាំង​ប្រជា​នេសាទ​សរុប​ចំនួន ​១៦៧​ នាក់​ ស្រី ​២៨​ នាក់ ​ដោយ​ក្នុងនោះមាន​កម្លាំង​ស្នងការ​ខេត្ត ៣៩​ នាក់​ ធ្វើការបង្ក្រាបបទល្មើសនេសាទ ក្រោមការដឹកនាំ​ដោយ​លោក ​កុយ ហៀ​ង ​ស្នងការរង​ទទួលបន្ទុក​។

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ ​កម្លាំងបាន​ផ្តោតទៅលើ​គោលដៅ​សំខាន់ៗ ​គឺ​ចាប់ពី​ចំណុច​បឹង​បែក​ខាប់ បឹង​អា​ទាំង បឹង​បី​បទ​ និង ​អូ​រអា​ឃ្មុំ ​(​អ​តី​ត​ទ្បូតិ៍​លេខ​០៦) ​ស្ថិតក្នុង​ភូមិ​បាក់​ព្រា ​ឃុំ​ព្រៃ​ចាស់ ​ស្រុក​ឯក​ភ្នំ ​ខេត្តបាត់ដំបង​។ ចំពោះសកម្មភាព​នៃ​ការបង្ក្រាប​របស់​កម្លាំង​ស្នងការ​ខេត្ត​នាពេលនេះ​ ដើម្បី​ឆ្លើយតប​ទៅ​នឹងពាក្យបណ្ដឹង​របស់​ប្រជា​សហគមន៍​ចំនួន​៤​ ដែល​បាន​ស្នើសុំ​ឲ្យ​មន្ទីរជំនាញ ​រួមមាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត ​និង ​មន្ទីរ​ជលផល​ខេត្ត​ ដែលមាន​លោក​ជួង​ សុភា​ ជានា​យ​ខណ្ឌរដ្ឋបាល​ជលផល​ខេត្ត​ តែ​គ្មាន​លទ្ធផល​ឆ្លើយតប​នៃ​ការបង្ក្រាប​នេះ​ ដល់​សហគមន៍​ដែល​បានស្នើសុំ​ជាច្រើន​ខែ​ហើយ​នោះទេ​។ ការដែល​អសកម្ម​រប​ស់​មន្ទីរជំនាញ​នេះហើយ ​ដែល​ធ្វើ​ឲ្យ​បទល្មើស​កាន់តែ​រីកដុះដាល​គ្មាន​ឈប់ឈរ កាន់តែ​មាក​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​សហគមន៍​ ក៏ដូចជា​ប្រជា​នេសាទ​យ៉ាង​ផុលផុស ​ទើបកម្លាំង​ស្នងការ​មាន​វិធានការ​នាពេលនេះ។​

ប្រជា​នេសាទ ​និង​ សហគមន៍​ បានដាក់​ការសង្ស័យ​ទៅលើ​មន្ត្រី​ជំនាញ​ពេញៗ​មាត់​ថា​ បាន​ឃុបឃិតដើម្បី​ផលប្រយោជន៍​ពីបទ​ល្មើស​នេះ ​ទើប​គ្មាន​ការបង្ក្រាប​បណ្តោយ​ឲ្យ​កាន់​តែមានទ្រង់ទ្រាយ​ធំ​ដូច្ន។​ ប្រធាន​សហគមន៍ ​រួម​នឹង​ប្រជា​នេសាទ​បាន​សាទរ​ចំពោះ​សកម្មភាពឆ្លើយតប​ដ៏​មាន​ប្រសិទ្ធភាព​របស់លោក​ អ៊ុច​ សុខុន ​ស្នងការ​ខេត្ត​ថា បានធ្វើ​ឲ​ពួកគាត់កក់ក្តៅ​ចំពោះ​ការថែរក្សា​មច្ឆជាតិ​សម្រាប់​ជា​ប្រយោជន៍​រួម​ និង​ បាន​ទាន់ពេលវេលា​។

​ចំពោះវត្ថុតាមក្នុងការ​បង្ក្រាប​នោះ​រួមមាន ទ្បុ​ក​ចាប់​ត្រី​ចំនួន​២០​ទ្បុ​ក​,​ សាច់​មង​រត់​ដាន​ប្រវែង ១.៨៣០០​ ម៉ែត្រ​ ដែលជា​ទំ​ហំមិន​ធ្លាប់​កើតមាន​ពីមុន​, ​ប​ង្គោ​ល​ចំនួន​ ៤៥៧៥ ​ដើម​,​ រំដោះ​ត្រី​ក្នុង​ទ្បុក ទាំង​២០​ទ្បុ​កបាន​ចំនួន​ជាង​ ០៣​ តោន​,​ ដុតបំផ្លាញ​ជម្រក​ស្នាក់នៅ​ចំនួន​ប្រាំ​កន្លែង ​និង​ ដុតបំផ្លាញសាច់​ម​ង​ និង ​ប​ង្គោល​ចំនួន​ ៣០​ កន្លែង ​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114