ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ ទទួល​ឱកាស​ចុងក្រោយ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​ទោស​ជាប់ពន្ធនាគារ​ក្នុង​តុលាការ​កំពូល

បណ្តឹង​ឧទ្ធរណ៍​មួយ​ប្រឆាំង​នឹង​ការ​ដាក់​ពន្ធនាគារ​ដ៏​ចម្រូងចម្រាស​លើ​សកម្មជន​ប្រជាធិបតេយ្យ​វ័យក្មេង​ចំនួន​៣​នាក់ ​នឹង​ត្រូវ​បាន​គេ​ប្រកាស​ក្នុង​តុលាការ​កំពូល​របស់​ក្រុង​ហុងកុង​ក្នុង​ខែ​មករា​បន្ទាប់ពី​តុលាការ​ឧទ្ធរណ៍​ចុងក្រោយ​បានសម្រេច​នៅ​ថ្ងៃ​អង្គារ​ក្នុង​ការ​អនុញ្ញាត​វា។

តុលាការ​ឧទ្ធរណ៍​របស់​ក្រុង​ហុងកុង​ បាន​ដាក់​ពន្ធនាគារ​លោក Joshua Wong អាយុ​២១​ឆ្នាំ​, លោក Alex Chow អាយុ​២៧​ឆ្នាំ​និង Nathan Law អាយុ​២៤​ឆ្នាំ​ដែល​ជា​មេដឹកនាំ​នៃ​ចលនា​ប្រជាធិបតេយ្យ​របស់​ទីក្រុង​គ្រប់គ្រង​ដោយ​ចិន​មួយ​នេះ​ក្នុង​ខែ​សីហា​ដោយសារ​ការ​ជួបប្រជុំ​ខុសច្បាប់។

ពួកគេ​មានទោស​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​ពី​ប្រាំមួយ ប្រាំពីរ​និង​ប្រាំបី​ខែ​។​
​នៅក្នុង​សវនាការ​ខ្លី​មួយ​កាលពី​ថ្ងៃ​អង្គារ តុលាការ​ឧទ្ធរណ៍​ចុងក្រោយ​របស់​ក្រុង​ហុងកុង​បានអនុញ្ញាត​ឲ្យ​អ្នក​ទាំងបី​ចាកចេញ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​ដោយ​រឿងក្តី​នេះ​នឹងត្រូវ​បានប្រកាស​នៅ​ថ្ងៃទី ១៦​ខែមករា​ហើយ​អ្នក​ទាំងបី​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​រហូតដល់​ពេលនោះ​។​

ជំហាន​ផ្នែក​ច្បាប់​បន្ទាប់​ទំនងជា​នឹងត្រូវ​ពិនិត្យ​យ៉ាង​ដិតដល់​ដោយសារតែ​ការជាប់​ពន្ធនាគារ បានធ្វើ​ឲ្យ​មាន​ភាព​រង្គោះរង្គើ​ដល់​ភាពជឿជាក់​នៅក្នុង​ច្បាប់​របស់​ហុងកុង​។​

សារព័ត៌មាន Reuters បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​យុត្តិធម៌​លោក Rimsky Yuen បាន​ទម្លាក់កំហុស​ដល់​សហសេវិក​ជាន់ខ្ពស់​ដទៃទៀត​ដើម្បី​បើក​ករណីនេះ​ឡើងវិញ​ហើយ​ជំរុញ​ឲ្យ​មានការ​កាត់ទោស​ដ៏​ហ្មត់ចត់​មួយ​ដែល​នៅ​ទីបំផុត​នាំទៅដល់​ការដាក់​ពន្ធនាគារ​រប​ស់​ពួកគេ​។​

ស្របពេល​ជាមួយគ្នា​នោះ អ្នកឯកទេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ទទូច​ដល់​ក្រុង​ហុងកុង​ឲ្យ​លើកកម្ពស់​សិទ្ធិ​របស់​អ្នក​ទាំងបី​នេះ​។​

លោក David Kaye អ្នករាយការណ៍​ពិសេស​របស់ UN ស្ដីពី​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​បាន​លើកឡើង​ថា “​យើង​សូម​អំពាវនាវ​ដល់​តុលាការ​ឧទ្ធរណ៍​ចុងក្រោយ​របស់​ហុងកុង​ពិចារណា​លើ​ករណី​របស់​លោក Wong, Law និង Chow ស្របតាម​កាតព្វកិច្ច​របស់​ហុងកុង​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​”៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114