ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Harry Kane, Dele Alli និង Harry Winks ​ដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​

​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​បាត់បង់​កម្លាំង​លេង​របស់ខ្លួន ដោយសារតែ​អវត្តមាន​កីឡាករ​៣​នាក់​របស់​ក្លិប Spur​កីឡាករ​Harry Kane, Dele Alli និង​កីឡាករ​Harry Winks សម្រាប់​ការប្រកួត​លក្ខណៈ​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ និង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​។ នេះ​បើ​យោងតាម​ការអះអាង​ឲ្យ​ដឹង​ពី​សមាគម​បាល់ទាត់ FA​កាលពី​ថ្ងៃ​ចន្ទ​។​

ខ្សែប្រយុទ្ធ​Kane មាន​របួស​ក្បាលជង្គង់ និង​ខ្សែបម្រើ Winks មាន​របួស​កជើង បានទទួល​ការព្យាបាល​អំឡុង​ជ័យជំនះ​របស់​ក្រុម Spurs​លើ​ក្រុម​Crystal Palace នៅ​ការប្រកួត​Premier League កាលពី​ថ្ងៃអាទិត្យ ខណៈដែល​កីឡាករ Alli រងរបួស​ឆ្អឹង​គន្លាក់ជើង អំឡុង​ការប្រកួត Champions League កាលពី​សប្តាហ៍​មុន​ឈ្នះ​ក្រុម​អធិរាជ​ស Real Madrid​។​

ដោយឡែក ខ្សែបម្រើ​Jake Livermore របស់​ក្លិប West Bromwich Albion និង​ខ្សែការពារ​Michael Keane របស់​ក្លិប​Everton ត្រូវបាន​កោះហៅ​ឲ្យ​ចូល​លេង​នៅក្នុង​ក្រុម ខណៈ​ខ្សែការពារ​Gary Cahill របស់​ក្លិប Chelsea​នៅ​ត្រូវការ​ធ្វើតេស្ត​សមត្ថភាព​លេង​បន្ថែមទៀត​។​

FA បាន​និយាយ​ក្រោយ​កោះហៅ​កីឡាករ​Keane​ថា កីឡាករ​Jake Livermore ត្រូវបាន​បន្ថែម​ចូលទៅក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស បន្ទាប់ពី​ការដកខ្លួន​របស់​កីឡាករ Harry Kane និង​កីឡាករ Harry Winks ។​

គួរ​ឲ្យ​ដឹងថា កីឡាករ​Keane វ័យ​២៤​ឆ្នាំ​មានឱកាស​រកបាន​កន្លែង​លេង​ជា​លើក​ទី​៥​របស់ខ្លួន ក្រោយពី​វិលត្រឡប់​ពី​បញ្ហា​របួស​ជើង​របស់គាត់ ពេលដែល​ក្រុម​Everton​ឈ្នះ​ក្រុម​Watford កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684