ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Tony Fernandes នាយក​ប្រតិបត្តិ AirAsia Group ដាក់​ដំណើរការ​ស្វ័យ​ជីវប្រវត្តិ​ឈ្មោះថា Flying High

ភ្នំពេញ ៖ នាយក​ប្រតិបត្តិ​របស់ AirAsia Group លោក Tony Fernandes នៅថ្ងៃនេះ​ដាក់​ដំណើរការកំណត់​ប្រវត្តិ​របស់គាត់ ដែលមាន​ឈ្មោះថា Flying High ជាការ​ក្រឡេកមើល​ដំណើរ​ជីវិតរបស់គាត់​ក្លាយ​ពី​តន្ត្រីករ​មកជា​អ្នក​អាកាសចរណ៍​។ ​”​សៀវភៅ​នេះ​ត្រូវបាន​បង្ហាញ​នៅ​កម្មវិធីដែលមាន​មនុស្ស​ល្បីឈ្មោះ​ជាច្រើន​ចូលរួម​នៅ Marini’s On 57 នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ​នាថ្ងៃនេះ នៅក្រោម​ស្រមោល​នៃ​អគារ​ភ្លោះ Petronas Twin Towers”​។

​ការដាក់ឱ្យ​ដំណើរការ​នេះ​មានការ​ចូលរួម​ពី​សហ​ស្ថាបនិក AirAsia និង​ ប្រធាន​ប្រតិបត្តិ AirAsia Malaysia លោក Datuk Kamarudin Meranun, នាយក AirAsia Malaysia Independent លោក Dato’ Fam Lee Ee, នាយក​ប្រតិបត្តិ AirAsia Malaysia អ្នកនាង Aireen Omar, នាយក​ប្រតិបត្តិ AirAsia X Malaysia លោក Benyamin Ismail, នាយក​ប្រតិបត្តិ AirAsia Thailand លោក Tassapon Bijleveld, នាយក​ប្រតិបត្តិ AirAsia Group ឥណ្ឌូនេស៊ី លោក Dendy Kurniawan, និង នាយក​ប្រតិបត្តិ AirAsia India លោក Amar Abrol។

​លោក Tony Fernandes បាន​មានប្រសាសន៍ថា “Flying High គឺជា​ដំណើររឿង​អំពី​អំណាច​នៃ​សុបិន​។ នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​ដំណើរការ AirAsia ដំបូង​ជាមួយ Datuk Kamarudin អ្នក​រាល់គ្នា​គិតថាយើង​ទាំងពីរ​ធ្វើ​រឿង​ឆ្កួតៗ​។ ពួកគេ​បាន​និយាយថា គ្មាន​អាជីវកម្ម​ណាមួយ​ដែល​ដំណើរការ​អាកាសចរណ៍ទេ ហើយ​វា​នឹងមិន​ដំណើរការ​ទេ​។ ប្រសិនបើ​យើង​ស្តាប់​សម្ដី​របស់​ពួកគេ យើងបោះបង់​មុន​ចាប់ផ្តើម​បាត់ទៅហើយ ហើយ​សៀវភៅ​នេះ​នឹង​មិនមាន​រូបរាង​ឡើង​នោះឡើយ​។​សៀវភៅ​នេះ ​គឺជា​ភស្តុតាង​ដែល​តំណាងឱ្យ​សុបិន​ក្លាយជា​ការពិត ហើយ​ខ្ញុំ​សង្ឃឹមថា សៀវភៅ​នេះនឹង​លើកទឹកចិត្ត​អ្នកផ្សេង​ទៀត​ឱ្យ​បន្ត​បំណងប្រាថ្នា​ពិតប្រាកដ​របស់​ពួកគេ​។ ជឿជាក់​លើ​អ្វីដែលមិនគួរ​ឱ្យ​ជឿ សុបិន​នូវ​អ្វីដែល​មិនអាច​ធ្វើទៅបាន និង​ កុំ​និយាយថា​មិនអាច​ធ្វើបាន​ឱ្យសោះ​។ ទោះបីជា​អ្នក​បរាជ័យគ្មាន​បញ្ហា​ទេ ពីព្រោះ​យ៉ាងហោចណាស់​អ្នក​បាន​ព្យាយាម ហើយ​អ្នក​អាចធ្វើឡើងវិញ ដូច្នេះ​ត្រូវ​ជឿជាក់​លើ​អារម្មណ៍​ពិត​របស់​អ្នក ចូរ​កុំ​ស្តាប់​ដំបូន្មាន​របស់​អ្នកដទៃ ហើយចាប់​ផ្តើមធ្វើ​អ្វីដែល​អ្នក​ចង់​ធ្វើ – សរសេរ​ដំណើររឿង​ផ្ទាល់ខ្លួន​ដ៏​អស្ចារ្យ​របស់​អ្នក​។​”

Flying High រៀបរាប់​អំពី​ដំណើររឿង​របស់ Fernandes ពី​ក្មេងប្រុស​ម្នាក់​ដែល​ចម្រើន​វ័យ​នៅ​ប្រទេសម៉ាឡេស៊ី បន្ទាប់​មកជា​សិស្សសាលា​ស្នាក់នៅ​សាលា​របស់​ចក្រភព​អង់គ្លេស ​ដែល​នឹកដល់ផ្ទះ​របស់ខ្លួន​ជាខ្លាំង និង​ ជា​ក្មេងប្រុស​ដែល​ពោរពេញ​ដោយ​សុបិន និង ​សកម្មភាព​ដែល​គាត់ធ្វើ​នៅ Warner Music ហើយ​ជា​ចុងក្រោយ​ក្លាយជា​ប្រធាន AirAsia – មាន​ចំណុច​គួរឱ្យ​ចងចាំជាច្រើន​នៅក្នុង​ផ្លូវ​ជីវិត​របស់គាត់​។ ស្វែងយល់​អំពី​អ្វីដែល​ជំរុញ Fernandes និង ​ពេលវេលាដែល​តម្រង់ទិស​គាត់ ដោយ​រួមបញ្ចូល​ទាំង​ឱកាស​ដែល​ជួបប្រទះ​ជាមួយ​ស្ថាបនិក Virgin Group លោក Richard Branson ដែលជា​ចុងក្រោយ​នាំទៅ​កាន់​ការងារ​ដំបូង​របស់ Fernandes ក្រោយពីបញ្ចប់​សាកលវិទ្យាល័យ​។

​តាមរយៈ​ការបោះពុម្ពផ្សាយ​ជា​របាយការណ៍ Fernandes ជា​មុខមាត់​របស់ Apprentice Asia ស៊េរី​ទី​ពីរ សៀវភៅ​នេះ ​គឺជា​ដំណើររឿង​ផ្ទាល់ខ្លួន​ដែល​ពោរពេញ​ដោយ​សេចក្តីប្រាថ្នា​របស់​អ្នកដឹកនាំ​ធុរកិច្ចពិសេសៗ ដែល​បាន​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​មានតម្លៃ​ធូរ​ថ្លៃ​របស់​អាស៊ី និង ការធ្វើដំណើរ​ផ្លូវអាកាស​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​អាស៊ី តាមរយៈ​ការបង្កើត AirAsia ទៅជាក្រុមហ៊ុន​រាប់​កោដិ​ដុល្លារ​ដែល​កំពុងដំណើរកា​រ​។ “Flying High ឥឡូវនេះ​អាច​រកបាន​ហើយនៅតាម​បណ្ណាគារ​ធំៗ និង ​នៅលើ​យន្តហោះ​របស់ AirAsia និង​ នៅលើ bigdutyfree.com ចាប់ពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ​៕