ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Jakob Johansson ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ បំបាក់​ក្រុម​អ៊ីតាលី​១-០ ​នៅ​វគ្គ World Cup Playoff

គ្រាប់​បាល់​ក្នុង​តង់​ទី​២​របស់​កីឡាករ​បម្រុង​ ​Jakob Johansson គឺ​ល្មម​គ្រប់គ្រាន់​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត ​លត់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​១-០ និង​ធ្វើ​ឲ្យ​ពួកគេ​រក្សា​បាន​លំនឹង​កៅអី​លេង​របស់ខ្លួន ក្រោយ​ការប្រកួត​ជើង​ទី​១​វគ្គ​កាត់​សេចក្តី World Cup Playoff។

កីឡាករ Andrea Belotti របស់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី ​បានត្រឹមតែ​ការ​តែ​ត​បាល់​របស់គាត់​ផិត​នឹង​បង្គោល​ទី​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពេលដែល​ក្រុម​ភ្ញៀវ​បានបង្ហាញ​មហិច្ឆតា​លេង​ឥត​ស្តាយ​កម្លាំង​របស់ខ្លួន​រួចមក​នោះ ពួកគេ​សង្ឃឹម​ជាក់ច្បាស់​ថា​នឹង​ទទួលបាន​លទ្ធផល​ស្មើ មុន​ការប្រកួត​ជើង​ទី​២​នៅក្នុង​ទីក្រុង Milan​នា​ថ្ងៃ​ចន្ទ​ខាងមុខនេះ ស្រប​ពេលដែល​ពួកគេ​ចង់បាន​កន្លែង​លេង​របស់ខ្លួន​នៅ​ព្រឹ​ត្តិការណ៍​បាល់ទាត់​ពិភពលោក​នា​ឆ្នាំក្រោយ​ក្នុងប្រទេស​រុស្ស៊ី​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្វីៗ​ត្រូវ​ផ្លាស់ប្តូរ​អស់ ពេលដែល​កីឡាករ Jakob Johansson ចូល​លេង​ជា​កីឡាករ​បម្រុង​ជំនួស​កីឡាករ Albin Ekdal នៅ​នាទី​៥៧ ហើយ​៤​នាទី​ក្រោយមក គាត់​ក៏​បំប៉ោង​សំណាញ់​ទី​បានសម្រេច​។​

កីឡាករ Matteo Darmian ជិត​រក​បាន​គ្រាប់​បាល់​ស្មើ​ផង​ដែរ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ប៉ុន្តែ​ការ​ស៊ុត​របស់​គាត់​បាន​ត្រឹមតែ​ក្បែរ​បង្គោល​ទី​ប៉ុណ្ណោះ ហើយ​លទ្ធផល​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ស្ថិតនៅ​លើ​មាត់​ជ្រោះ​នៃ​ការ​ខកខាន​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup​ជា​លើកដំបូង​ចាប់តាំង​ពី​ឆ្នាំ​១៩៥៨​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684