ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​រុស្សី​បង្ហាញ​ចេតនា​ចង់​ឃើញ​កំណើន​សេដ្ឋកិច្ច ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មាន​ទំហំ​កាន់តែ​ធំ​ឡើងៗ

ភ្នំពេញ ​៖​ ឯកឧត្តម​នាយករដ្ឋមន្ត្រី​រុស្សី​បាន​លើកឡើងថា ទំនាក់ទំនង​រុស្ស៊ី​-​កម្ពុជា បាន​ដើរ​ទៅមុខ​យ៉ាង​លឿន ហើយ​តាមរយៈ​នេះ ឯកឧត្តម​ចង់ឃើញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មាន​ទំហំ​កាន់តែ​ធំ​ឡើងៗ។

ឯកឧត្តម​បន្តថា ឯកឧត្តម​មាន​ចក្ខុវិស័យ​ល្អ​ក្នុង​ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ លើ​អ្វីដែល​មេដឹកនាំ​ទាំងពីរ​បាន​ចុះហត្ថលេខា​រួចមក ហើយ​ដែល​បាននិងកំពុង​អនុវត្ត​។ ឯកឧត្តម​បន្តថា ថ្មីៗ​នេះ​ឯកឧត្តម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​ធ្វើការ​ជួសជុល​មន្ទីរពេទ្យ​រុស្សី ដែល​បាន​សាងសង់​ឡើង​កាលពី​ទសវត្សរ៍​៦០ ដែល​នឹង​ត្រូវ​ធ្វើការ​ជួសជុល​នៅពេល​ដ៏​ខ្លី​ខាងមុខ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សំណាក់​រដ្ឋាភិបាល​រុស្សី​។​

ឯកឧត្តម ឌី​មេ​ទ្រី ម៉េ​ដ​វេ​ដេ​វ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធរុស្ស៊ី បាន​មានប្រសាសន៍​ដូច្នេះ ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ​ក្នុងជំនួប​នោះ​ឯកឧត្តម បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ដោយបាន​ជួប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សាជាថ្មី​ម្តងទៀត បន្ទាប់ពី​បាន​ជួប​សម្តេច​ក្នុង​ឆ្នាំ​២០១៤-២០១៥ និង​ឆ្នាំ​២០១៦ ក្នុងពេលដែល​ឯកឧត្តម​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​កម្ពុជា និង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅកាន់​ប្រទេស​រុស្សី​។

ឯកឧត្តម​បន្តថា ឆ្នាំ​២០១៧​នេះ​គឺជា​ខួប​៦០ នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ ហើយ​កាលពី​ថ្ងៃទី​៩ វិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម​បាន​ចូលរួម​ផ្ញើ​សារ​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៦៤​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា​។

ឯកឧត្តម​នាយករដ្ឋមន្ត្រី​រុស្ស៊ី​មានប្រសាសន៍​បន្តថា ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា រុស្សី នាពេល​បច្ចុប្បន្ននេះ ​មាន​ភាពល្អប្រសើរ​ខ្លាំងណាស់ ហើយ​ការពិភាក្សា​របស់​យើង​នៅថ្ងៃនេះ នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កានតែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឯកភាពគ្នា​ថា ៦០​ឆ្នាំ​កន្លង​មកនេះ គឺ​បានបង្ហាញ​ពី​ភាព​កាន់តែ​ចាស់ទុំ ​និង​រឹងមាំ​សម្រាប់​ប្រទេស​ទាំងពីរ​។
​ឯកឧត្តម​នាយករដ្ឋមន្ត្រី​រុស្សី​មានប្រសាសន៍​ដែរ​ថា ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​បាន​ដើរទៅ​មុខ​យ៉ាង​លឿន តាមរយៈ​នេះ ឯកឧត្តម​ចង់ឃើញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មាន​ទំហំ​កាន់តែ​ធំ​ឡើងៗ។ ឯកឧត្តម​បន្តថា ឯកឧត្តម​មាន​ចក្ខុវិស័យ​ល្អ​ក្នុង​ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ លើ​អ្វីដែល​មេដឹកនាំ​ទាំងពីរ​បាន​ចុះហត្ថលេខា​រួចមក ហើយ​ដែល​បាននិងកំពុង​អនុវត្ត​។ ឯកឧត្តម​បន្តថា ថ្មីៗ​នេះ​ឯកឧត្តម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​ធ្វើការ​ជួសជុល​មន្ទីរពេទ្យ​រុស្សី ដែល​បាន​សាងសង់​ឡើង​កាលពី​ទសវត្សរ៍​៦០ ដែល​នឹងត្រូវ​ធ្វើការ​ជួសជុល​នៅពេល​ដ៏​ខ្លី​ខាងមុខ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សំណាក់​រដ្ឋាភិបាល​រុស្សី​។

នៅក្នុង​ជំនួប​ពិភាក្សាគ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​រុស្សី ស្តីពី​បំណុល ​ដែល​កម្ពុជា​ជំពាក់​អតីត​សហភាពសូវៀត ការពិភាក្សា​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​ប្រទេស​រុស្សី​មកកាន់​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​កម្ពុជា​បាន​ពង្រីក​បណ្តោយ​ផ្លូវ​សម្រាប់​យន្តហោះ​រត់​ចុះឡើង​រួចមក​នោះ​។ លើ​បញ្ហា​បំណុល​នោះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​រុស្សី​ស្វាគមន៍​ក្នុងការ​បង្កើត​ក្រុមការងារ ក្នុងការ​ដោះស្រាយ​ពី​បញ្ហា​បំណុល​នោះ ដើម្បី​ដោះស្រាយ​ជូន​ប្រទេស​កម្ពុជា​។​

ឯកឧត្តម​នាយករដ្ឋមន្ត្រី​រុស្សី​ក៏បាន​ចាត់ទុកថា កម្ពុជា​គឺជា​មិត្ត​ដ៏​ល្អ​ជិតស្និទ្ធ​របស់​ប្រទេស​រុស្សី និង​បាន​ចាត់ទុកថា កម្ពុជា​នឹង​បន្ត​មាន​ស្ថិរភាព​នយោបាយ ដោយ​មិនអាច​មាន​បរ​ទេស​ណា​ចូល​ជ្រៀតជ្រែក​បានឡើយ​។ ជាមួយនឹង​សំណើសុំ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម​នាយករដ្ឋមន្ត្រី​រុស្សី​មានប្រសាសន៍ថា រុស្សី​នឹង​ផ្តល់ជំនួយ​សម្រាប់​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨ និង​ត្រៀម​បញ្ជូន​អ្នក​សង្កេតការ​បោះឆ្នោត​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ដំណើរការ​បោះឆ្នោត​នោះ​ផងដែរ​។ ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី បញ្ហា​តំបន់ និង​អន្តរជាតិ ពិសេស​ចលនា​បដិវត្តន៍​ពណ៌ ដែលមាន​ការ​យកចិត្ត​ទុកដាក់​ដូចគ្នា៕

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684