ព័ត៍មានទាន់​ហេតុការណ៏
Search

ច​ន ច័ន្ទ​លក្ខិណា ទ្រាំ​នឹង​ការរិះគន់​មិនបាន​ ក៏​ចេញមុខ​ព្រលះ​កប់ៗ​មាត់​លើ​នារី​វ័យក្មេង​ម្នាក់

ភ្នំពេញ ​៖ ​តារា​សម្តែង ​និង ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដោយ​ទ្រាំនឹង​ការរិះគន់​ជេរប្រមាថ​មើលងាយ​ពី​សំណាក់​នារី​វ័យក្មេង​ម្នាក់ ​ដែល​ប្រើ ​Account Facebook ឈ្មោះ Sey September ពុំបាន ថ្មីៗ​នេះ​ នាង​ក៏បាន​ចេញមុខ​ប្រតិកម្ម​ព្រលះ​យ៉ាង​ចាស់ដៃ​លើបុគ្គល​រូបនេះ​វិញ​ផង​ដែរ​។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ជាក់​ថា​ ខ្ញុំ​សូម​ជម្រាប​ដល់​បងប្អូន​សិល្បៈ​ឱ្យបាន​ជ្រាបថា ​នាងម្នាក់នេះ​ មើលងាយ​អ្នកសិល្បៈ​យើង​ណាស់​។ ខ្ញុំ​មិន​ចង់​បង្ហោះ​ទេ ​តែ​នាង​ចំពោះ​ខ្ញុំ​គឺ​ញយ​ដងពេក​ហើយ ​ខ្ញុំ​ឃើញ​គ្រប់ពេល​នាង​តែង​រិះគន់​ខ្ញុំ​មិនដែល​លស់​ពេល​ តែ​ខ្ញុំ​មិន​និយាយ ​ហើយ​រឿងដែល​មិន​ពាក់ព័ន្ធខ្ញុំ​ក៏ត្រូវ​នាង​អូស​ឱ្យ​ពាក់ព័ន្ធ​ដែរ​ និយាយ​រួម ​គឺ​នាង​តែង​យកមនោសញ្ចេតនា​បក្ខនិយម​មក​បង្ករឿង​ជាមួយ​ខ្ញុំ។

តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​និយាយទៀតថា​ ខ្ញុំ​មិនដែល​និយាយ​ពី​នាង​ទេ​ ទោះ​ខ្ញុំ​ដឹងថា នាង​ស្អប់​ខ្ញុំ​ក៏ដោយ ​ខ្ញុំ​ឃើញ​នាង​ខម​មិន​និយាយ​មិនល្អ​ពី​ខ្ញុំ​ញយ​ដង​ហើយ​ តែ​ខ្ញុំ​មិន​តប​មិននិយាយ តែ​លើក​នេះ​ខ្ញុំ​គិតថា​មិនគួរ​ស្ងៀម​ទៀត​ទេ​ ព្រោះ​រឿង​ដែល​ស្រី​ស្អាត​ឯង​និយាយ​នេះ ​គឺមិន​ពាក់ព័ន្ធ​នឹង​ខ្ញុំ​សោះ តែ​នាង​អូស​ខ្ញុំ​ចូល​រឿង​នោះ​ពូកែ​លាប​ពណ៌​ម្ល៉េះ​នាង​? រឿង​គេ​ក៏​ទម្លាក់​លើ​ខ្ញុំដែរ​ ខួរ​នាង​ជា​ខួរ​អ្វី ? សត្វ ? ។

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្តថា នាង​និយាយ​រឿង​សមាគម​សិល្បៈ​តាំងពី​ដូរ​ប្រធាន​មក​រញ៉េរញ៉ៃ ​តើ​នាង​ស្គាល់​ពី​សង្គម​អ្នកសិល្បៈ​ឬ​នៅ? អ្នកសិល្បៈ​អី​ក៏​អន់​ម្ល៉េះ​ដែល​ឱ្យ​ប្រធាន​ដឹកនាំ និង ​ត្រួតត្រា​អូសទាញ​តាម​អំពើ​ចិត្ត? នាង​និយាយ​បែបនេះ ​គឺ​នាង​កំពុង​មើលងាយ​អ្នកសិល្បៈចាស់ៗ​ដែល​ស្ថិតនៅក្នុង​វិស័យ​សិល្បៈ​ណាស់ ​ហើយ​អ្នកណា​បែងចែក​ក្រុម​? ​នាង​សួរក្រុម​ខាង​នាង​គាំទ្រ​ទៅ​ថា ​បាន​បញ្ជូន​អ្នកសិល្បៈ​ដែលមាន​បញ្ហា និង មាន​ជំងឺ​មក​ឱ្យ​សមាគម​ជួយ​ដែរឬទេ? តើ​ខ្ញុំ​ដែល​ប្រកែក​ទេ? យប់​អធ្រាត្រ​ ក៏​ទូរស័ព្ទ​មកប្តឹង​ ហើយ​និយាយ​ទាំង​ខឹង​មួម៉ៅ​មក​ឱ្យ​ជួយ​ដោយ​គ្មាន​ដឹង​ម៉ោង​គេ​ដេក​គេ​ពួន​ទេ​ឬ​ខ្លាច​រំខាន​ពេលយប់​អ​ធ្រា​ត​អី​ទេ។

​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​រូបនេះ​បាន​និយាយថា សមាគម​សិល្បករ​ខ្មែរ​ដែល​ខ្ញុំ​ឡើងមក​បន្តតំណែង​នេះ ​តើ​បន្សល់​ប្រាក់​ឱ្យ​ប្រធាន​ថ្មី​យកទៅជួយ​អ្នកសិល្បៈ​ទេ? ខ្ញុំ​ឡើងមក​ទទួលរង​ថ្ម​បាក់​ពី​គេ​ទេ​អ្នកដឹង​បានដឹង នាង​ថា​ខ្ញុំ​មកកាន់​សមាគម​​ គឺ​សិល្បៈរ​រញ៉េរញ៉ៃ​បក្ខពួក ឈ្លោះ​ហែកហួរគ្នា ចុះ​អ្នកសិល្បៈ​ឈឺ និង ស្លាប់ ក៏​រញ៉េរញ៉ៃ​ដែរ​ឬអី​? ប្រយ័ត្ន​ព្រលឹង​អ្នកសិល្បៈ​តាម​បំបាក់កនាង​។ រឿង​ហែកហួរ ឈ្លោះ​គ្នា នាង​ក៏​ស្ថិតក្នុង​លំដាប់​នោះដែរ​ នាង​ស្រី​មុខ​ស្អាត​មាត់អាក្រក់​ហែកហួរ​ខ្ញុំ​គ្រប់ពេល​យ៉ាង​ម៉េច​វិញ ?​។ ឱ្យតែ​គេ​គាំទ្រ​បក្ស​នាង ​គឺ​ល្អ​ទាំងអស់​ងប់​ងើបក្បាល​មិន​រួច​អ្នកណា​មិន​តាម​ចំណូលចិត្ត​ឬ​ជម្រើស​របស់​នាង​គឺ​អាក្រក់​ទាំងអស់​លែង​មើលឃើញ​ឪពុកម្តាយ​បងប្អូន​មិត្តភក្តិ​ឬ​ជនរួមជាតិ​ហើយ​គឺ​ដឹងថា​អ្នកណា​មិន​ស្រប​និង​ខ្លួន​គឺ​អ្នកនោះ​ជាស​ត្រូវ​របស់​អញ​។​មនុស្ស​រាប់អាន​គ្នា​ថា​គេ​អែបអប​ប្រឹង​តោង​ចាក់​តែ​ស្ករ​ចុះ​នាង​មិនមាន​បក្សពួក​អែបអប​តែ​ស្ករ​ទេ​ឬ​?​នាង​និយាយថា​អ្នកសិល្បៈ​ឈ្លោះ​ហែកហួរ​គ្នា​នាង​ថា​សិល្បៈ​និង​ដាំ​ក្បាល​ចុះ​ខ្ញុំ​ក៏​និយាយថា​សង្គម​ខ្មែរ​មនុស្ស​ដូច​នាង សីល​ធម៌ សុជីវធម៌​ក្នុងសង្គម​ក៏​អន់​ដែរ ។​ ប្រើ​ខួរ​ដ៏​ឆ្លាត​របស់​នាង​គិត​ដោយ​គតិ​ផង កុំ​ពូកែ​ប្រើ​មាត់​ដោយ​អគតិ​ពេក​អោយតែ​អ្នកណា​មិន​គាំទ្រ​បក្ស​ខ្លួន​គឺ​អាក្រក់​និង​ជាស​ត្រូវ​ទាំងអស់​៕ នេះ​ជា​ពាក្យសម្តី​បន្ថែម​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684