ព័ត៍មានទាន់​ហេតុការណ៏
Search

ម្សៅ​ពណ៌​ស ត្រូវ​បាន​រកឃើញ​នៅឯ​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក ​ក្នុង​ទីក្រុង​ហុងកុង​

ប៉ូលិស​បាន​ចូលទៅក្នុង​អគ្គ​កុងស៊ុល​អាមេរិក ​នៅ​ទីក្រុង​ហុងកុង​ កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ស្រោមសំបុត្រ​មួយ​ផ្ទុក​ទៅដោយ​ម្សៅ​ពណ៌​សបាន​បង្ក​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ផ្នែក​សន្តិសុខ​នៅឯ​បរិវេណ ។​

ការកំណត់​ទិដ្ឋាការ​ត្រូវបាន​លុបចោល ហើយ​សមាជិក​នៃ​អ្នក​តម្រង់​ជួរ​ជា​សាធារណៈ​ដើម្បី​ចូលទៅ​ខាងក្នុង​ត្រូវបាន​បញ្ជា​ឲ្យ​ចាកចេញ​នៅពេលដែល​ស្ថាន​កុងស៊ុល​បាន​ប្រញាប់ប្រញាល់​ប្រតិកម្ម​នឹង​ហេតុការណ៍​នេះ ។​

មន្ត្រី​ប៉ូលិស​ឯកសណ្ឋាន​ក៏ត្រូវ​បាន​គេ​មើលឃើញថា​បាន​យក​របាំងមុខ​ការពារ​ឧស្ម័ន​នៅ​ខាងក្រៅ​អគារ​នៅ​សង្កាត់​កណ្តាល​ដ៏​មមាញឹក​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ចិន​ភាគខាងត្បូង​ផងដែរ ។​

រថយន្ដ​ប៉ូលិស ៤ គ្រឿង និង​រថយន្ត​ដឹក​គ្រាប់បែក​មួយគ្រឿង​ត្រូវបាន​គេ​ដាក់ពង្រាយ​នៅ​ច្រកចូល​ដ៏​សំខាន់​មួយ​នេះ ។​

ទោះយ៉ាងណា​ក្រោយមក​ស្ថាន​កុងស៊ុល​បាន​និយាយថា ម្សៅ​នោះ​មិនត្រូវ​បាន​គេ​រកឃើញថា​មាន​គ្រោះថ្នាក់​នោះទេ ។​

អ្នកនាំពាក្យ​របស់​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​បាន​និយាយថា “​យើង​អាច​បញ្ជាក់ថា​ស្រោមសំបុត្រ​ផ្ទុក​ទៅដោយ​ម្សៅ​ពណ៌​សត្រូវ​បាន​បើក​នៅក្នុង​អគ្គ​កុងស៊ុល​នៅថ្ងៃនេះ​” ។​

អ្នកនាំពាក្យ​នោះបាន​បន្ថែមថា “​ឧបទ្ទវ​ហេតុនេះ​ត្រូវបាន​ដោះស្រាយ​រួចហើយ ។ ការកំណត់​ទិដ្ឋាការ​សម្រាប់​ថ្ងៃ​ដែល​នៅ​សេសសល់​ត្រូវបាន​លុបចោល​” ។​

អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា “​ជានិច្ចកាល​អាទិភាព​ខ្ពស់បំផុត​របស់​យើង​គឺ​សុវត្ថិភាព​នៃ​បុគ្គលិក និង​ភ្ញៀវ​របស់​យើង​” ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684