ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​ត្រីកោណ កម្ពុជា ឡាវ វៀតណាម បើក​ធ្វើឡើង​នៅ​ទីក្រុង​ម៉ានីល​

ភ្នំពេញ ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅមុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ត្រីកោណ កម្ពុជា វៀតណាម ឡាវ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​បណ្ឌិត ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ជួបជុំគ្នា​ទទួលទាន​អាហារ​ពេលព្រឹក​និង​បើក​កិច្ចប្រជុំ​កំពូល​ត្រីកោណ កម្ពុជា ឡាវ វៀតណាម ក្រោម​វត្តមាន​របស់​លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

កិច្ចប្រជុំ​កំពូល​នា​ពេល​នេះ ធ្វើឡើង​ដើម្បី​ពិនិត្យ​ពី​កាលានុវត្តនភាព និង បញ្ហា​ប្រឈម​នានា ដើម្បី​ធ្វើការ​ដោះស្រាយ​រួមគ្នា មុន​កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃ​ទី១៣​ វិច្ឆិកា​នេះ ជាមួយនឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ត្រីកោណ កម្ពុជា ឡាវ វៀតណាម នោះ មេ ដឹកនាំ​នៃ​ប្រទេស​ទាំងបី​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន នៃ​តំបន់ត្រីកោណ ដែល​បាន​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ក្នុង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​នៅ​ជាប់​ព្រំដែន ក្នុង​តំបន់​ត្រីកោណ មានការ​អភិវឌ្ឍ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់ ពិសេស​ការ​តភ្ជាប់​ប្រកបដោយ​ភាព​ប្រទាក់​ក្រឡា​គ្នា ក្នុង​បណ្តា​ខេត្ត​ក្នុង​តំបន់ត្រីកោណ​។

ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ មេដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី បាន​ឯកភាព​គ្នា លើកឡើង​ពី​កញ្ចប់​អាទិភាព ក្នុង​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត ពិសេស​ការ​រួមគ្នា​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​ត្រីកោណ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684