ព័ត៍មានទាន់​ហេតុការណ៏
Search

ទៀត​ហើយ! ច​ន អេ​ឡិច​ហ្សូ​រ៉ា ចេញ​មុខ​អង្វរ​ផលិតករ​ភាពយន្ត​រឿង​ជំពាក់​លុយ​ថ្លៃ​ថត

​ភ្នំពេញ ​៖ ​ ​នេះ​មិនមែន​ទើប​កើតមាន​ចំពោះ​តារា​សម្តែង​ប្រុស​រូប​សង្ហា​ លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា ដែល​បាន​ចេញមុខ​រិះគន់​ និង ​ទទូច​ស្នើ​សុំ​ដល់​បណ្ដា​ផលិតករ​ភាពយន្ត​ខ្មែរ​មួយ​ចំនួន ​ដែល​តែង​ចូលចិត្ត​កេង​ចំណេញ​លើ​ផលប្រយោជន៍​ ឬ​ កម្លាំង​ញើស​ឈាម​របស់​តួ​សម្តែង​។ ​ពិសេស​ គឺ​រឿង​ជំពាក់​លុយ​ថ្លៃ​ថត​ ពោល​ គឺអាច​និយាយបានថា​ សន្យា​ខ្យល់។

​តារា​សម្តែង​ដែលជា​ដៃគូ​យ៉ាង​សក្ដិសម​ជា​មួយ​តារា​ស្រី​ កញ្ញា ឌី សូ​នី​តា គឺ​លោក អេ​ឡិច​ហ្សូ​រ៉ា បានចេញមុខ​អង្វរ​បែបនេះ​ថា អស់ឱផលិតករ​ដែលមាន​ផ្ទះ​ស្កឹមស្កៃ មហា​មាន​អើយ​! បើ​មាន​ហើយ​សូម​គិត​អ្នក​ដែល​ថត​ឱ្យ​ខ្លួន​ផង​។​ គ្នា​ខំ​ថត​ឱ្យ​អ្នក​ទាំងយប់ទាំង​ថ្ងៃ​ម្តេច​មិន​គិតគូរ​ឱ្យ​គ្នា​ផង​។

​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា បាន​បញ្ជាក់​ថា ថត​ចប់​តាំងពី​ជាង​កន្លះ​ឆ្នាំមុន​ហើយ នៅតែ​មិន​បើក​លុយឱ្យ​គ្នា​ទៀត ​តែបើ​តាម​សារព័ត៌មាន​នោះ​វិញនិយាយ​ពី​ថា ហ៊ឺហា កប់​តែ​ម្តង​។ មិនមែន​កើត​លើ​ខ្លួន​ខ្ញុំ​មែន​តែ​ពិតជា​អាណិត​តួ​យើង​ណាស់​។ អូ មួយវិញទៀត​សូម​ផ្តាំ​ទៅ​ផង​ថា ​កម្មការ​ពិតជា​មាន​មែន​ណា កុំ​ព្រោះតែ​លុយ​ហើយ​ស៊ីកម្លាំង​ញើស​ឈាម​អ្នក​ដទៃ​ទាំង​ដូច្នេះ​។

រហូត​មកទល់​ពេលនេះ​គេ​នៅ​ពុំ​ទាន់​ដឹង​ទេ​ថា តើ​តារា​សម្ដែង​លោក ​ច​ន ​អេ​ឡិច​ហ្សូ​រ៉ា​ ចង់​និយាយ​សំដៅលើ​ផលិតករ​ខ្មែរ​រូប​ណា​នៅឡើយ​ទេ​?​។ ​ថ្វីត្បិតតែ​លោក​ក៏បាន​អះអាង​ថា ​រឿង​នេះ​ពុំ​មែន​កើត​ចំពោះ​រូបលោក​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​ជនរងគ្រោះ​អាច​ជា​តារា​សម្តែង​ស្រី​ដែល​ជា​ដៃគូ​របស់​ខ្លួន​កញ្ញា ឌី សូ​នី​តា។

គេ​នៅ​ចាំ​បាន​ថា​ កាលពី​ថ្មីៗ​កន្លង​មក​នេះ ​ក៏​ធ្លាប់​មាន​តារា​សិល្បៈ​ប្រុស​-​ស្រី​របស់​ខ្មែរ​មួយ​ចំនួន​ទៀតបាន​រង​គ្រោះ​រួច​មក​ហើយ ​លើ​ករណី​ដែល​ផលិតករ​ភាពយន្ត​បាន​កេង​ចំណេញ​លើ​ពលកម្ម​នៃ​ការ​ថត​សម្តែង​របស់​តួ​សម្តែង​ ​ ​ក្នុង​នោះ​ក៏​មាន​កញ្ញា ឌុ​ច លីដា ,​លោក សា​វិ​ន ហ្វី​លី​ព និង​ កញ្ញា ណាំ​ហ្វា នាពេល​កន្លងមក​ធ្លាប់​ចេញមុខ​ប្រតិកម្ម​រិះគន់​ និង ​ព្រមាន​ទម្លាយ​ពីមុខមាត់​ពិត​ផលិតករ​ ដែល​ជំពាក់​លុយ​ថ្លៃ​ថត​របស់ខ្លួន​ផងដែរ​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684