ព័ត៍មានទាន់​ហេតុការណ៏
Search

អាន​ហើយ​ពិតជា​ឆ្អែត​បាយ ! ដេ​ន​នី ខ្វាន់ ពន្លះ​កប់ៗ​មាត់ ​លើ​មនុស្ស​ប្រុស​ដេកចាំ​ចាយលុយ​ស្រី

​ភ្នំពេញ ​៖ ត្រឹមតែ​ពាក្យសម្តី​ប៉ុន្មាន​ឃ្លា​របស់​តារា​សម្តែង​រាង​តូច​ច្រឡឹង កញ្ញា ដេ​ន​នី ខ្វាន់ ដែល​រិះគន់​យ៉ាង​ចំៗ​សំដៅ​លើ​មនុស្ស​ប្រុស​រស់​ចាំតែ​ចាយលុយ​របស់​មនុស្ស​ស្រី​ ឬ ​បោកប្រាស់​យក​លុយ​ពី​ស្រីទៅធ្វើជា​អ្នកមាន​ហ៊ឺហា​នេះ ​អាច​ធ្វើ​ឲ្យ​បុគ្គល​ដែល​មាន​ខ្លួន​ស្ទើរ​ក្អួត​ឈាម​រក​ពាក្យ​និយាយ​តបតវិញ​គ្មាន​។

​កញ្ញា ដេ​ន​នី ខ្វាន់ មិន​ត្រឹមតែ​ធ្វើការ​រិះគន់​​មិន​សំចៃ​មាត់ ​លើ​បុគ្គល​ដែល​រស់​ដោយសារ​កម្លាំង​ញើសឈាម​ស្រី​ប៉ុណ្ណោះ​ទេ ​នាង​ថែមទាំង​ប្រើស​ម្តី​ធ្ងន់ៗ​ហៅ​បុគ្គល​បែបនេះ​ថា ​ជា​សត្វ​មនុស្ស​ប្រុសដែល​អន់​ទៀតផង​ ​ខណៈ​មាន​មហាជន​ជាច្រើន​ក៏បាន​បង្ហាញ​អារម្មណ៍​គាំទ្រ​ផង​នោះ​។

​តារា​សម្តែង​រូប​ស្រស់​កញ្ញា ដេ​ន​នី ខ្វាន់ បាន​ផ្ទុះ​កំហឹង​ដោយ​លើកឡើងថា មួយជីវិត​នេះ ​គឺ​មហាសែនស្អប់​អាស​ត្វ​ប្រុស​រស់​ដោយសារ​ស្រី ឆ្ងល់​ណាស់​វា​មិន​ខ្មាសខ្លួន​វា​ទេ​អី​? ដែល​រាល់ថ្ងៃនេះមានបាន​ដោយសារ​បោក​ស្រី​ស៊ី​នឹង​។ ​អា​មនុស្ស​ភ្លេច​ធាតុ​ដើម​ អា​អំពិល​ដុះ​ពី​អាចម៍ គិតថា​វា​មានបាន​ប៉ុណ្ណឹង​អស្ចារ្យខ្លាំងណាស់​ហើយ​មើលទៅ​។

​ចង់​អួតទៅ​អួត​ដាក់​អ្នកផ្សេង​ដែល​មិន​ស្គាល់​ប្រវត្តិ​ទៅ​ សម្រាប់​យើង​ស្គាល់​ដល់​ដំបូលផ្ទះ​ទៀត​នោះ បើ​អស្ចារ្យមែ​នរក​ដំបូល​ជ្រក​ពិត​ប្រាកដ​ឱ្យបាន​សិន​ទៅ​ចាំ​មក​អួតអាង​ដាក់​យើង​។​ នេះ​ជាស​ម្តី​ផ្ដាំផ្ញើរបស់​តារា​សម្តែង​កញ្ញា ដេ​ន​នី ខ្វាន់​។

​កញ្ញា ដេ​ន​នី ខ្វាន់ គឺជា​តារា​សម្តែង​មាន​ប្រជាប្រិយភាព​ ដែលមាន​ដើមកំណើត​មកពី​ទឹកដីខេត្តព្រះវិហារ​។​ បច្ចុប្បន្ន​ក្រៅពី​អាជីព​សម្តែង​សិល្បៈ ​កញ្ញា ដេ​ន​នី ខ្វាន់ ក៏​ជា​ថៅកែ​ហាង​កែសម្ផស្ស​វ័យក្មេង​ផងដែរ​។ ​ម្យ៉ាងទៀត​តារា​ស្រី​រូបនេះ​ ក៏​កំពុង​លេចធ្លោ​ ​ និង​ ទទួលបានការ​លើកសរសើរ​ពី​មហាជន ​ចំពោះ​ទង្វើល្អៗ​របស់​នាង​តាមរយៈ​សកម្មភាព​មនុ​ស្ស​ធម៌​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684