ព័ត៍មានទាន់​ហេតុការណ៏
Search

Original Song​ បទ «បេះដូង​អ្នក​ម៉ែ» ពី​តារាចម្រៀង លី ណា​កូ ស្តាប់​ហើយ​ពិតជា​ចាក់​ដោត​បេះ​ដួងយុវវ័យ

ភ្នំពេញ ​៖ ​​ Original Song ​បទ​ «បេះដូង​អ្នក​ម៉ែ» ដែល​ជា​ស្នាដៃ​ដំបូង​របស់​តារា​ចម្រៀង​ប្រុស​រូប​សង្ហា ​លោក លី ណា​កូ ច្រៀង​រៀបរាប់​ពី​គុណបំណាច់​របស់​អ្នក​ម្តាយ​គ្រប់រូប ​ដែល​បាន​លះបង់​អស់​កម្លាំង​កាយ​ចិត្ត​ ដើម្បី​ចិញ្ចឹម​មើល​ថែរក្សា​កូន​ដោយ​មិន​ខ្លាច​នឿយហត់​នោះ ​ពេល​នេះ ​​ត្រូវ​បាន​ទម្លាយ ​និង​ចេញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប ​និង​​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវ​ការ ជាមួយ​សន្ទុះ​នៃ​ការ​គាំទ្រ។

លោក លី ណា​កូ គឺជា​តារា​ច្រៀង​ប្រុស​ដែល​មាន​ប្រជាប្រិយភាព​លេចធ្លោ​ច្រើន​គួរសម​នៅ​លើ​វិថី​សិល្បៈ។ លី ណា​កូ បាន​ផ្តើម​ចូល​វិស័យ​សិល្បៈ​គិត​រហូត​មក​ទល់​ពេលនេះ​ មាន​រយៈពេល​ប្រមាណ​ជា ​៣ ​ឆ្នាំ​មក​ហើយ​ ដោយ​ក្នុង​នោះ​លោក​ក៏​ជា​តារា​ចម្រៀង​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្ដា​អ្នក​ផលិត​កម្មវិធី​ប្រគំតន្ត្រី​នានា​ផង​ដែរ​។

ងាក​មក​ចាប់អារម្មណ៍​ Original Song បទ «បេះដូង​អ្នក​ម៉ែ» ពី​សំណាក់​តារា​ចម្រៀង​លោក​ លី ណា​កូ ឯណេះ​វិញ ​គឺ​ស្រប​ពេល​ដែល​មាន​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​ក៏​ទទួល​បាន​ការចាប់អារម្មណ៍ ​និង ​គាំទ្រ​ច្រើន​ពី​មហាជន ​ដោយហេតុថា តាមរយៈ​បទ​នេះ ​គឺជា​ការ​ច្រៀង​រៀបរាប់​បង្កប់​ទៅ​ដោយ​ខ្លឹមសារ​អប់រំ ​ជា​ការ​បំផុស​ស្មារតី​ឲ្យ​មនុស្ស​គ្រប់រូប​បាន​ដឹង​អំពី​គុណ​ដ៏​ធំ​របស់​អ្នក​ម្តាយ​ដែល​មាន​ចំពោះ​កូនៗ​។

បើ​តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពីលោក លី ណា​កូ បាន​និយាយ​ថា​ នេះ​ជា Original Song ​បទ​ដំបូង​របស់ខ្លួន​ ដែល​បាន​ផលិត​ឡើង​ដើម្បី​ចូលរួម​លើកស្ទួយ​ដល់​វិស័យ​សិល្បៈ​ខ្មែរ​ ដោយ​ការ​បង្វែរ​ពី​ការ​ចម្លង​បទ​បរទេស​មក​ជ្រើស​ផលិត​បទ Original ជា​របស់​ខ្លួនឯង​វិញ។ ម្យ៉ាងទៀត​ បទ «បេះដូង​អ្នក​ម៉ែ» ក៏​ជា​បទ​ចម្រៀង​ដែល​ច្រៀង​រំលឹក​ដល់​គុណ​អ្នក​ម្តាយ​គ្រប់ៗ​រូប​ផង​ដែរ​។

បទ Original នេះ ​គឺជា​ស្នាដៃ​និពន្ធ​មេ​ឡូ​ឌី​ថ្មី​ដោយ​តារា​ចម្រៀង លី ណា​កូ និង​ សម្រួល​ភ្លេង​ដោយ Mr.Jruk ។ Original Song «បេះដូង​អ្នក​ម៉ែ» ក៏​ត្រៀម​នឹង​ផលិត​ចេញ​ជា ​MV ​នា​ពេល​ឆាប់ៗ​នេះ​ផងដែរ។ ​ដូច្នេះ​លោកអ្នក​អាច​ទំនាក់ទំនង​ផ្តល់​ជា​ Sponsor​ តាមរយៈ​លេខ​ទូរស័ព្ទ​ ០៩៦ ៩៥៥ ៥៥ ៦០។​ នេះ​ជាការ​បន្ថែម​របស់លោក លី ណា​កូ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684