ព័ត៍មានទាន់​ហេតុការណ៏
Search

ភរិយា​ប្រធានាធិបតី​ហ្វីលីពីន ​ស្លៀកពាក់​ក្រណាត់​ប្រពៃណី​ខ្មែរ​ឈ​រទទួល​ភ្ញៀវ​ក្នុង​កិច្ចប្រជុំ​កំពូលលើក​ទី​៥​ នៅ​ទីក្រុង​ម៉ានីល

​ភ្នំពេញ ​៖ យោងតាម​ប្រភព​ច្បាស់ការ​បាន​ឲ្យដឹង នៅ​រសៀល​ថ្ងៃទី​១៤ ខែ​វិច្ចិកា ឆ្នាំ​២០១៧ ថា លោកជំទាវ Honeylet Avanceña ភរិយា​របស់​ប្រធានាធិបតី​ហ្វីលីពីន​ បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅភ្នំពេញ​កាល​ពេល​កន្លងទៅ និង​ បាន​ទិញយក​ក្រណាត់​ហូល​ទៅ​កាត់​សម្លៀកបំពាក់​ដើម្បី​ទទួលគណៈប្រតិភូ​ជាន់ខ្ពស់​អន្តរជាតិ។

​ក្រណាត់​ដែល​លោកជំទាវ​បាន​ទិញ​ត្រូវបាន​គេ​ដឹងថា គាត់​បាន​ទិញ​ពី​ហាង​មួយមានឈ្មោះ សម្បត្តិនារី​ខ្មែរ ​របស់​កម្ពុជា រួច​គាត់​យកទៅ​ច្នៃម៉ូត និង ​ពាក់​ទទួល​ស្វាគមន៍​ប្រមុខ​ដឹកនាំ​អាស៊ាន និង ពិភពលោក នាឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន និង ​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន កាលពី​ថ្ងៃទី១២ វិច្ឆិកា ២០១៧​ កន្លងទៅ​ថ្មីៗ​នេះ។

​តាម​ការលើកឡើង​រប​ស់​ម្ចាស់​ហាង សម្បត្តិ​នារី​ខ្មែរ បាន​ឲ្យ​ដឹងថា ​ក្រណាត់​ដែល​គាត់​បាន​លក់​ជូនលោកជំទាវ​ភរិយា​ប្រធានាធិបតី​ហ្វី​លីពីន​នោះ ​គឺជា​ក្រណាត់​សូត្រ​ខ្មែរ​ពិតៗ និង ​មាន​សម្រស់​ជាស្ត្រី​សុភាពរាបសារ និង ​ជា​របស់​ខ្មែរ  ហើយ​ជា​ស្នាដៃ​ផលិត​របស់​ខ្មែរ​ថែមទៀត។ នេះ​មានន័យថា បរទេស​គេ​បាន​ឲ្យ​តម្លៃ​ស្នាដៃ​ខ្មែរ និង ​ចាត់​ទុកខ្មែរ​ជា​ជនជាតិ​មា​ន​វប្បធម៌ អរិយធម៌ដ៏​ល្អ​ប្រពៃ ដូចនេះ​យើង​ជា​កូន​ខ្មែរ​ត្រូវតែ​ថែរក្សា​តម្លៃ​ឲ្យ​បាន​គង់វង្ស​ទាំងអស់គ្នា​៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684