ព័ត៍មានទាន់​ហេតុការណ៏
Search

ទាហាន​កូរ៉េខាងជើង​ម្នាក់ ​ត្រូវ​ប្រាំមួយ​គ្រាប់ ​នៅ​ពេល​រត់​ផ្តាច់ខ្លួន​ចូល​កូរ៉េខាងត្បូង

មន្ត្រី​យោធា​ និង​វេជ្ជបណ្ឌិត​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ទាហាន​កូរ៉េខាងជើង​ម្នាក់ ​ដែល​ជា​ប់​ពាក់ព័ន្ធ​ក្នុង​ការរត់​ផ្តាច់ខ្លួន​ដ៏​កម្រ​ទៅ​ប្រទេស​កូរ៉េខាងត្បូង​គឺ​ត្រូវបាន​បាញ់​ប្រាំមួយ​គ្រាប់ ​ដោយ​កងទ័ព​ព្រំដែន​កូរ៉េខាងជើង​នៅ​ពេល​ដែល​គាត់​រត់​នៅ​ព្រំដែន។

បញ្ជាការដ្ឋាន​សហប្រជាជាតិ (UNC) ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដែល​ឃ្លាំមើល​ភូមិ​បទ​ឈប់​បាញ់​នៅ​ព្រំដែន Panmunjom ដែលជា​កន្លែង​ការរត់​ផ្តាច់ខ្លួន​នេះ​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ទាហាន​បានធ្វើ​ដំណើរ​ក្នុង​រថយន្ត​នៅ​ជិត​ព្រំដែន​ដែល​ត្រូវ​ឃ្លាំមើល​និង​ប្រដាប់អាវុធ​យ៉ាងខ្លាំង​ដែល​ពុះ​ចែក​កូរ៉េ​ទាំងពីរ ។​

UNC បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​បន្ទាប់មក​គាត់​បាន​ចុះ​ពី​រថយន្ត​ហើយ​បន្ត​រត់គេចខ្លួន​ឆ្លងកាត់​ខ្សែបន្ទាត់​នៅពេលដែល​គាត់​ត្រូវបាន​បាញ់​ដោយ​ទាហាន​ដទៃទៀត​ពី​កូរ៉េខាងជើង​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​ម្នា​ក់នៅ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយថា ឆ្មាំ​ព្រំដែន​របស់​កូរ៉េខាងជើង​បាន​បាញ់​យ៉ាងហោចណាស់​៤០​គ្រាប់​។​

បន្ទាប់ពី​ព្យាយាម​ឆ្លងកាត់​ព្រំដែន ទាហាន​រូបនេះ​បាន​ពួន​នៅ​ជិត​អគារ​មួយ​ខាង​កូរ៉េខាងត្បូង​។​
​មន្ត្រី​អគ្គសេនាធិការ​ចម្រុះ​បាន​និយាយថា គាត់​ត្រូវបាន​ប្រទះ​ឃើញថា​បាន​ដួល​នៅលើ​គំនរ​ស្លឹក​ហើយ​ត្រូវបាន​រក​ជួយសង្គ្រោះ​ដោយ​ទាហាន​កូរ៉េខាងត្បូង​ចំនួន​បីនាក់​។​

វេជ្ជបណ្ឌិត​ដែល​ព្យាបាល​ទាហាន​រងរបួស​ម្នាក់នេះ​ដែល​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​បាន​និយាយថា គាត់​ត្រូវបាន​គេ​បាញ់​ចំ​ចំនួន​ប្រាំមួយ​គ្រាប់​ដោយ​រួមទាំង​របួស​ក្រពះ​ធ្ងន់ធ្ងរ​ផងដែរ​។​

វេជ្ជបណ្ឌិត Lee Cook-Jong បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​ថា “​គាត់​ត្រូវរបួស​ដោយ​គ្រាប់កាំភ្លើង​យ៉ាងហោចណាស់​៦​គ្រាប់​លើ​រាងកាយ​របស់គាត់​ហើយ​របួស​ត្រង់​ពោះ​គឺ​ធ្ងន់ធ្ងរ​បំផុត​”​។​

វា​ជា​រឿង​កម្រ​ណាស់​សម្រាប់​កង​ទ័ព​របស់​កូរ៉េខាងជើង​ដែល​រត់​ផ្តាច់ខ្លួន​នៅក្នុង​ភូមិ​បទ​ឈប់​បាញ់​ដែលជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​សំខាន់​មួយ​ហើយ​ត្រូវបាន​គេ​មើលឃើញ​ដោយ​បន្ទាត់​ខណ្ឌសីមា​និង​ជា​ផ្នែក​តែមួយគត់​នៃ​ព្រំដែន​ដែល​កងកម្លាំង​ភាគី​ទាំងពីរ​ត្រូវ​ប្រឈមមុខគ្នា​។​
​យ៉ាងណាក្តី មិនមាន​វត្តមាន​អ្នកទេសចរ​ទេ​នៅពេលនោះ​ពីព្រោះ​ដំណើរ​ទេសចរណ៍​គឺ​មិន​បើក​ដំណើរការឡើង​នៅ​ថ្ងៃ​ចន្ទ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684