ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ កំពុង​ប្រើប្រាស់​គ្រឿងញៀន​

ភ្នំពេញ ​៖ ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់​២​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​១​ ​​ចុះ​ធ្វើការ​បង្ក្រាប​ជាក់​ស្តែង ​ខណៈ​ពួកគេ​កំពុង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​ថ្ងៃទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧ ត្រង់​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវជាតិ​លេខ​៥ ក្រុម​៦ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១។

ជនសង្ស័យ​ចំនួន​០២​នាក់​រួមមាន ១/​ឈ្មោះ ឯល សារី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុមទី​៥ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​)។

២/​ឈ្មោះ សាយ សុខ​គឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មេរ ស្នាក់នៅ​មិន​ពិតប្រាកដ​(​ប​រើ​ប្រាស់​)។ បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​ដូចជា​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

បច្ចុប្បន្ន កម្លាំង ប៉ុ​សិ៍្ត កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​បញ្ជូន​ទៅ​កសាង​សំណុំរឿង​នៅ​អធិការ​ខណ្ឌ​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684