ព័ត៍មានទាន់​ហេតុការណ៏
Search

ម្នាក់​ស្លាប់​ ម្នាក់ទៀត​របួសធ្ងន់ ​ត្រូវ​រថយន្ត​បុក​ពីក្រោយ​ពេលធ្វើ​ដំណើរ​ដោយ​ម៉ូតូ

កណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ ខ​ណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ពី​តាកែវ​ទៅ​ភ្នុំពេញ​ត្រូវ​រថយន្ត​បើក​បុក​ពីក្រោយ​។

នគរបាល​ផ្នែក​ចរាចរ​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹងថា​ ហេតុការណ៍​នេះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៨​និង​១០​នាទី ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវ​លេខ​៣ ចំណុច km ៣៤-៣៥​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

បើ​តាម​សាក្សី​ឃើញ​ហេតុ​ការណ៍​និយាយ​ថា ​ជនរងគ្រោះ​ទាំងពីរ​នាក់​ធ្វើដំណើរ​ដោយ​ម៉ូតូ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ទិសដៅ​ពី​តាកែវ​ទៅ​ភ្នំពេញ​ហើយ​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ក្រហម​នោះ​ក្នុង​ដំណើរ​ពី​តាកែវ​ទៅ​ភ្នំពេញ ស្របគ្នា​ដែរ​តែ​រថយន្ត​ឃើញ​ល្បឿន​យ៉ាង​លឿ​នបុ​ក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​តែម្តង​។

នគរបាល​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សុង សឿត ភេទប្រុស អាយុ១៧​ឆ្នាំ ស្នាក់នៅ​ភូមិ ត្បូង​បឹង ឃុំ ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ​និស្សិត​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ បើកបរ​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ​ ពាក់​ស្លាក​ភ្នំពេញ 1BU-9606 មាន​អ្នក​រួមដំណើរ​ម្នាក់ ឈ្មោះ គុំ គ​ន្ធា ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ នៅ​ភូមិ ឃុំ​ជាមួយគ្នា (​រងរបួស​ធ្ងន់​) ចំណែក​ភាគី​បង្ក​ជា​ប្រភេទ​រថយន្ត​ម៉ាក​ហិន​ដាយ ពណ៌ក្រហម ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-6665 ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ចំណែក​អ្នក​បើកប​រថយន្ត​រត់​គេចខ្លួនបាត់​។

មន្ត្រី​នគរបាល​ចរាចរ​បញ្ជា​ក់ថា​ ជនរងគ្រោះ​ដែល​របួស​បា​នប​ញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯ​សាកសព​អ្នក​ស្លាប់​បាន​ប្រគល់​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។ ចំណែក​វត្ថុតាង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​កណ្តាល​ស្ទឹង​ដើម្បី​អនុវត្តតាម​នីតិ​វិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684